ភាគទី ៣៤ : ប្អូនស្រីរបស់ ឡេវេន

582 26 6
                                    

រាងកាយស្តើងស្រឡូនអមនឹងឈុតលេចលើក្រោមឆែកភ្លែតនេះបានបោះជំហានចូលមកជាមួយនឹងដៃម្ខាងបានកាន់កាបូបតម្លៃកប់ពពកបូកផ្សំនឹងទឹកមុខដែលញញឹមបំព្រឹមមករកកម្លោះសង្ហាដែលអង្គុយចងចិញ្ចើមនាងនេះ។

"នេះរឺលោក ហូស៊ុក លូកាស្រ្តូ ម្ចាស់ក្រុមហ៊ុនឧស្សាហកម្មផ្នែកកំសាន្ត? តាមពិតជាលោកសោះណ៎!!! នេះពួកយើងធ្លាប់ជួបគ្នាម្តងដែរតើលោកនៅចាំខ្ញុំទេ?"។ ឡេរីន បានដើរមករាក់ទាក់គេដោយទាញកៅអីមកអង្គុយទល់មុខគេហើយហុចដៃមករក ហូស៊ុក ហើយនាយកម្លោះចាប់ដៃនាងវិញដោយសារនេះជាការគួរសមទោះបីមិនចង់ចាប់ក៏ត្រូវតែចាប់ដែរ។

"បាទខ្ញុំ ហូស៊ុក លូកាស្ត្រូ ! នេះអ្នកនាងត្រូវជាប្អូនស្រីរបស់អ្នកនាង ឡេវេន មែនទេ? មករកខ្ញុំមានរឿងអីទៅ?"។ ហូស៊ុក ក៏បង្វែងមកចូលសាច់រឿងហើយទាញដៃគេមកវិញយ៉ាងរហ័សក្រោយពេលដែលសង្កេតឃើញថាដៃស្រឡូនដែលចាប់ដៃគេនោះបានប្រើយម្រាមដៃនាងមកអង្អែលខ្នងដៃនាយទើបនាយក៏ដកដៃមកវិញហើយ ឡេរីន នេះក៏ញញឹមចុងមាត់។

"អ៎! ចា៎មែនហើយ! តាមពិតយើងក៏មិនជាសាច់បង្កើតដែរ! ម៉ាក់របស់បង វេន ជាប្រពន្ធដើមហើយគាត់ក៏ស្លាប់បាត់ហើយទើបប៉ារៀបការជាអ្នកម៉ាក់ខ្ញុំជាប្រពន្ធក្រោយនេះ! តែគាត់ក៏មិនពេញចិត្តនឹងខ្ញុំសោះឡើយ! គាត់ស្អប់ខ្ញុំហើយម្តាយខ្ញុំណាស់ទាំងពួកយើងមិនបានធ្វើអីគាត់សោះ! ខ្ញុំថាលោក ហូស៊ុក ច្បាស់ក្នុងចិត្តណាស់ថាបង វេន ជាប្រភេទមនុស្សបែបណាមែនទេ? គាត់នៅមុខគេជាមនុស្សដែលនិយាយស្តីពិរោះហើយចរិតសុភាពទាំងការពិតនៅផ្ទះនោះក៏រករឿងអ្នកផ្ទះមិនលួសថ្ងៃឡើយ! នេះខ្ញុំមិនចង់និយាយទេតែពេលខ្លះក៏អាណិតលោកប៉ាណាស់! គាត់មានជម្ងឺឈឺផងហើយបេះដូងក៏មិនល្អផងត្រូវទ្រាំនឹងបង វេន ដែលចរិតព្រហើនពីកំណើតចឹងទៀត! ហើយខ្ញុំជាប្អូនស្រីចុងនេះក៏មិនដែលមានចិត្តស្អប់គាត់ដែរ! រឹតតែមិនខឹងដែលគាត់ធ្វើបាបខ្ញុំ! ហ៊ឹក...នេះខ្ញុំគោរពនឹងស្រលាញ់គាត់ហើយក៏បារម្ភពីគាតគ្រប់ពេលទាំងអស់! តាំងតែពីបង វេន បាត់ខ្លួនខ្ញុំគេងមិនលក់រាល់យប់! ការងារក៏ច្រើនត្រូវមើលការខុសត្រូវហើយនឹងតាមស្វែងរកបង វេន ទៀត! ហើយថ្ងៃនេះគឺខ្ញុំមករកលោកជាជម្រើសចុងក្រោយហើយក្នុងការស្វែងរកបង វេន !"។ ឡេរីន និយាយពាក្យមុសាជាច្រើនមកកាន់ ហូស៊ុក ហើយនាយក៏កាន់តែមិនយល់ទើបសម្លឹងនាងដោយទឹកមុខមានចម្ងល់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now