ភាគទី ៤៦ : ជាល្បិចមែនរឺអត់?!

512 29 8
                                    

"ហ៊ឹក...ឯង...អឹក...ឯងថាម៉េច? ម៉េចក៏ឯងដាច់លើកដៃមកធ្វើបាបលោកប៉ាទៅកើតហា៎ ឡេរីន ? ក្រែងឯងជាកូនស្រីរបស់គាត់ដែរតើហី?"។ ឡេវេន បានលឺសម្តីទាំងនេះហើយក៏ត្រដរនិយាយដោយពីបាកព្រោះតែឈឺចាប់សព្វកាយ។

"ប៉ាហេ៎? គេស្រលាញ់តែនាងឯងនឹង ឡេវេន !!! គេមិនដែលខ្វល់ខ្វាយពីយើងឲ្យបានល្អគ្រប់គ្រាន់់ដូចនាងឯណា! ពេលធ្វើអីក៏នឹកដល់ក្បាលនាងឯងមុនគេនឹងហើយ! សូម្បីម្តាយយើងក៏គេមិនអនុញ្ញាតឲ្យចូលផ្ទះវិញដែរ! គ្រាន់តែកាលនោះម្តាយយើងមានពិធីជប់លៀងជ្រុលជ្រុសតិចតូចដោយសារតែស្រវឹងក៏ធ្វើជាខឹងបណ្តេញម្តាយយើងចេញ! ខ្លួនគាត់ក៏មិនល្អដែរតើ! ហេតុអីគេធ្វើគាត់ដូចមិនបាន? នៅមានរឿងសម្បត្តិទាំងនេះគេសឹងតែមិនគិតទុកចំណែកអ្វីសោះឲ្យយើង! ជិតងាប់ទៅហើយនៅនឹកដល់ក្បាលមីកូនចង្រៃដូចនាងឯងទផត!!!! យើងក្នក់ក្នាញ់នឹងនាងខ្លាំងណាស់ប្រាប់ឲ្យដឹងទៅ! នាងឯងដណ្តើមស្អីខ្លះពីយើង!!! នាងឯងដណ្តើមពីយើងមិនចេះតិចមានដឹងខ្លួនទេ? ពីដើមមកដល់ពេលនេះជីវិតនាងឯងល្អពេកហើយមានដឹងខ្លួនទេ?! ពេលនេះយើងគ្រាន់តែចង់បានសុភមង្គលនឹងភាពរីករាយទាំងនោះមកសោយសុខម្តងវាខុសហេ៎? តែយើងគិតហើយថាវាមិនខុស! ហើយក៏សា្សមនឹងយើងហលយ! ដូចជាអា ចារ៉េន សង្សារនាងឯងនាងនោះចឹងណា! វានិយាយមកថាយើងជាមនុស្សដែលគួរឲ្យស្រលាញ់ជាងនាងឯងហើយក៏ពូកែជាងនាងឯងដែរគិតតែជាន់ក្បាលអ្នកដទៃមិនឈប់! មិនត្រឹមតែប៉ុន្នឹងយើងក៏បានរៀបចំបណ្តេញក្បាលអាប្រុសថោកទាបនោះតោងតែស្រីដូចវាចេញទៀតផងមានដឹងទេ? តិចទៀតទាំងនាងឯងនឹង ប្រុសឈ្មោលនាងឯងបានដេកក្នុងគុកជាមួយគ្នាហើយ! សប្បាយចិត្តហើយមែនទេហា៎? អេ៎!!! តែយើងថានាងឯងដូចជាមិនសូវសប្បាយចិត្តទេរឺដែលបានជួបមុខ ចារ៉េន ព្រោះពេលនេះនាងឯងក៏កំពុងប្រឹងយកចិត្ត ហូស៊ុក មិនចឹងហេ៎? ពេលដែលគេចាប់ខ្លួនមកនាងឯងមកភ្លាមនាងឯងក៏រេចិត្តដូចចុងស្រលភ្លែតណ៎! ស្មានមិនដល់ថាធ្លាប់ដៀលម្តាយយើងជាសំផឹងតែនាងក៏មិនខុសពីសម្តីនោះតិច! ជាស្រីលក់ខ្លួនដើរលើកជើងឲ្យគេដូចតែគ្នានឹង! អូហូយ!!!! តែសុំទោសណា៎!! ពេលនេះគេក៏ជារបស់យើងហើយ! ហើយគេមិនក៏ជ្រើសរើសយកស្រីដូចកម្ទេចសម្រាមមកក្បែរគេនោះឡើយ! គឺជាយើង! ឡេរីន ប័រណឺនដូ មនុស្សដែលខ្ពស់មុខមាត់ហើយនឹងជាទាយាទរបស់ ប័រណឺនដូ តែម្នាក់គត់ស្តាប់លឺទេហា៎?!! ហឹស!"។<ព្រុស>រាងកាយស្តើងដែលត្រូវ ឡេរីន ចាបបោចសក់នាងក៏ត្រូវគេច្រានមួយទំហឹងផ្កាប់មុខនឹងការ៉ូនាំឲ្យនាងឈឺចាប់រាងកាយជាខ្លាំងហើយកាន់ស្លុតចិត្តនិងសម្តីទាំងនោះតែនាងក៏បានត្រឹមក្តាប់ដៃហើយខាំមាតឮយំទទ្រើតតែម្តងប៉ុន្នឹង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now