ភាគទី ៥ : លាក់បាំង

610 26 8
                                    

មន្ទីរពេទ្យ ...

" ហូប៊ី !!! ហូប៊ី !!"។ សម្លេងស្រទន់របស់នារីម្នាក់បានបន្លឺពីចម្ងាយធ្វើឲ្យរាងក្រាស់ដែលអង្គុយលើបង់កៅអីមុនបន្ទប់សង្រ្គោះបន្ទាន់ពេលនេះក៏ក្រោកឈរ។

" ប៊ែល នរណាជូនអូនមកនឹង?"។ ហូស៊ុក ប្រញាប់ចូលមករកនារីរូបស្រស់ដែលមានទឹកមុខហាក់បារម្ភហើយក៏អើតសម្លឹងុមើលអ្នកដែលកំពុងតែត្រូវបានគេសង្រ្គោះនោះឯង។

"អូនលឺដំណឹងភ្លាមក៏បើកឡានមកមើលតែម្តង! តើអ្នកនាង ឡេវេន កើតអីទៅបង?"។ ប៊ែលឡា ក៏សួរនាំហើយ ហូស៊ុក ក៏ដងដង្ហើមធំ។

"មិនដឹង!! សុខៗក៏ដង្ហក់ខ្យល់ហើយសន្លប់បាត់ស្មារតីភ្លាមៗ! នេះបងក៏ស្លន់មិនស្ទើរដែរ! កំពុងតែរង់ចាំសាច់ញាតិគេមកតែក៏មិនឃើញសោះ!"។ ហូស៊ុក ក៏និយាយប្រាប់ ប៊ែលឡា ហើយនាងក្រមុំក៏ចងចិញ្ចើចមុននឹងសម្លឹងនាងវិញ។

<ក្រាក>ភ្លាមៗនោះទ្វារបន្ទប់សង្រ្គោះក៏បើកហើយក៏មាន ដុកទ័រ បានដើរចេញមកដោះម៉ាសទើប ប៊ែលឡា នឹង ហូស៊ុក មកឈរព្រមគ្នា។

"អ្នកណាជាសាច់ញាតិរបស់អ្នកជម្ងឺ?"។ ដុកទ័រ ក៏សួរនាំហើយពួកគេក៏មើលមុខគ្នាបម្រុងឆ្លើយតែបែរជាមានសម្លេងធំមួយកាត់។

"ខ្ញុំជាមិត្តប្រុសរបសអ្នកជម្ងឺនៅខាងក្នុង! តើនាងយ៉ាងហើយ?"។ ប្រុសម្នាក់មានរាងខ្ពស់បានបោះជំហានដល់ជាមួយទឹកមុខមាំនាំឲ្យ ហូស៊ុក ទ្រឹងស្ងៀមមុននឹងបើកភ្នែកធំៗហើយក៏ងាកមកសម្លឹងគេដោយក្រសែភ្នែកហួសថ្លែង។

"អ៎!! អ្នកជម្ងឺមានការប៉ះពាលដល់បេះដូងខ្លាំងក្លាពេកមិញ! នាងមានអារម្មណ៍ខឹងខ្លាំងពេកនាំឲ្យប៉ះពាល់ដល់សរសៃឈាមរបស់នាង! អ្នកនាងខាងក្នុងនេះជាអ្នកជម្ងឺបេះដូង! នាងមានបេះដូងខ្សោយហើយនាងក៏នឹងអាចប្រឈមនឹងវះកាត់ប្តូរបេះដូងថ្មីភ្លាមៗបើសិននាងនៅតែប្រឈមនឹងបញ្ហាញោចអារម្មណ៍ខ្លាំងក្លាបែបនេះញឹកញាប់! គ្រប់គ្ានត្រូវចេះមើលថែអ្ននាងនេះឲ្យបានល្អផង! កុំឲ្យអ្នកជម្ងឺច្រឡោតពេកអី! នាងមានគ្រោះថ្នាក់បានគ្រប់ពេលទាំងអស់! ចឹងអស់អី! អ្នកជម្ងឺត្រូវការសម្រាកបន្តិចទៀត! 2 ម៉ោងក្រោយអាចទៅមើលគាត់បាននៅបន្ទប់សម្រាកធម្មតាបានហើយ!"។ ដុកទ័រ ក៏បោះជំហានចេញទៅហើយបុរសម្នាក់ដែលតាំងនាមថាខ្លួនជាមិត្តប្រុសរបស់ ឡេវេន នោះក៏ងក់ក្បាលមុននឹងគេងាកមកសម្លឹងមើល ហូស៊ុក ដែលសម្លឹងគេមិនដកភ្នែកដូចគ្នា។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now