ភាគទី ៤៨ : ចិត្តសាហាវ

536 20 12
                                    

ទីក្រុង តូក្យូ , ប្រទេស ជប៉ុន ...

ពេលនេះនៅឯកំពង់ផែមួយក៏មានបុរសម្នាក់ដែលហក់ចេញពីកាណូតហើយក៏ឡើងច្រាំងសំដៅទៅកាន់បុរសមាឌខ្ពស់ម្នាក់ដែលឈរមើលគេនោះដោយអាការៈត្រហេបត្រហប់ជាខ្លាំង។

"លោក ខេ គេមកដល់ហើយ!"។ ពេលនេះកូនចៅរបស់ប្រុសមុខមាំខ្ពស់ដែលគេហៅថា ខេ នោះក៏ងាកមុខឃើញ ចារ៉េន បោះជំហានមក។

"មានរឿងអីទៅ ខេ ! នេះខ្ញុំសុំមើលទំនិញសិនបានទេថាវាបញ្ហាអី?"។ ចារ៉េន បានមកដល់ហើយ ខេ ក៏ស៊ីញ៉ូឲ្យកូនចៅគេទាញកេសទំនិញចេញមក។

"កាលនោះឯងបានប្រាប់មកថាឯងបានដាក់របស់សំខាន់ជាង 20 កញ្ចប់នៅក្ុនងនេះតែយើងក៏ឃើញមកត្រឹមតែ 12 កញ្ចប់នោះទេក្រៅពីនេះគឺជាម្សៅមីសុទ្ធតែម្តង! ឯងមានអីបកស្រាយទៅ ចារ៉េន ?"។ ខេ ក៏សួរហើយ ចារេន ក៏មិនជឿទើបគេទាញកាយើលមុននឹងយកកញ្ចប់នោះមកមើលហើយក៏ស្ទាបមើលហើយហិតក៏ដឹងថាជាក្លិនម្សៅមីពិតមែន។

"ទេ!!! ខ្ញុំពិតជាមិនដឹងទេថាវាប្រែជាម្សៅបានដោយរបៀបណានោះ! គ្រាន់តែថាពេលដែលខ្ញុំឲ្យគេរៀបចំនោះចំនួនក៏ពិនិត្យត្រឹមត្រូវតើ! ណាមួយយើងនឹងអាចក្បត់ឯងបានយ៉ាងម៉េច ខេ ! ពួកយើងក៏ជាមនុស្សដែលជាប់សាច់ឈាមនឹងគ្នាមិនចឹងហរ៎? នឹងរកស៊ីក្បត់គ្នាបានរបៀបណាទៅ!"។ ចារេន ក៏តបហើយ ខេ ក៏ញញឹមចុងមាត់។

"អ៎! ចឹងហេ៎?! បើឯងមិនព្រមនិយាយការពិតទេហើយចឹងយើងមានតែអានេះទុកឲ្យឯងមើលថាឯងដោះសារបែបណាទៅ!"។ ខេ ក៏ហុចក្រដាសមួយសន្លឹកមកឲ្យ ចារេន មើលហើយគេក៏ទទួលដោយងឿងឆ្ងល់មុននឹងបើកភ្នែកធំៗ។

លើនេះជាក្រដាសទិន្នន័យដែលប្រាប់ពីការទិញដូរនឹងចំណូលដែលរកស៊ីជួញដូរម្សៅមីក្លែងបន្លំគ្រឿងញៀនជាង 50 គីឡូដែលត្រូវបានកត់ទិន្នន័យយ៉ាងម៉ត់ចត់ពីពេលវេលាដោះដូរនៅយប់មុនឹងគេចាកចេញមក តូក្យូ ជាងពីរមុននឹងចេញដំណើរនោះឯង។

"ទេ!!! មិនពិត!!! យើងមិនបានធ្វើ!! នេះ...នេះមានមនុស្សជាអ្នកក្លែងទេ!"។ ចារ៉េន ក៏គប់ក្រដាសចោលហើយច្រឡោតសម្លឹងមើលកូនចៅគេហើយ ខេ ក៏សម្លក់គេដោយកែវភ្នែកត្រជាក់។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now