ភាគទី ១៨ : គ្មានថ្ងៃលើកលែង

491 24 4
                                    

ក្រុមហ៊ុនឧស្សាហកម្មផ្នែកកំសាន្ត លូកាស្រ្តូ ...

"បង ហូស៊ុក ! បងកុំពិបាកចិត្តពេកអី! យ៉ាងណាខ្ញុំជឿថា ប៊ែលឡា គេក៏មិនចង់ឃើញបងចឹងដែរណា៎!"។ ជីមីន កម្លោះមុខស្រស់ក៏អង្គុយមកលួងលោមបុរសម្នាក់ដែលមានពុកមាត់ស្រម៉ូវមិនព្រមគិតតុបតែងរៀបចំខ្លួនហើយកែវភ្នែកស្លក់នឹងមុខស្រពោនជាមួយកែវភ្នែកប្រាប់មកថាគេឈឺចាប់ខ្លាំងណាស់សឹងតែគ្មានព្រលឹងនឹងខ្លួនទៅហើយ។

"បងមិនអាចទទួលយកគ្រប់យ៉ាងដែលកើតមកដោយរបៀបទេ មីន ! នេះម៉េចក៏សុខៗទៅជាបែបនេះចឹង? ប៊ែល ... ប៊ែល ជាមនុស្សល្អខ្លាំងណាស់! នាងធ្វើបុណ្យមកច្រើនណាស់ឯងដឹងទេ? ហេតុអីក៏ចឹង? ម៉េចក៏បែបនេះ? បងទួលយកមិនបាន!"។ ហូស៊ុក យកដៃក្តោបក្បាលហើយ ជីមីន ក៏មានទឹកមុខតានតឹង។

"បង!! ខ្ញុំដឹងថាទំហំនៃការបាត់បង់មនុស្សសំខាន់វាបែបណា៎! សូម្បីខ្ញុំក៏មានការសោកស្តាយដូចគ្នា! ប៊ែលឡា ជាមនុស្សល្អខ្លាំងណា៎! ខ្ញុំក៏ជឿថានាងក៏នឹងទៅកន្លែងដែលល្អហើយបង! កុសសផលបុណ្យដែលនាងសាងនឹងជួយនាងឲ្យកើតជាតិថ្មីល្អជាងនេះ! មនុស្សទៅហើយយើងមិនអាចមានវិធីយកគេមកវិញបានទេ! មានតែយើងខំរស់នៅឲ្យបានល្អចាត់ទុកថាជាអ្វីដែលអាចធ្វើអ្នកដែលបាត់បង់ទៅគេស្ងប់ចិត្តណា៎បង ហូស៊ូក ! នេះគ្រប់គ្នាគេបារម្ភពីនាងណាស់! បង ជីន បង ជូន បង យ៉ុន ហើយមាន ថេយ៉ុង រួមទាំង ជុងហ្គុក ទៀត!! គ្រប់គ្នាសុទ្ធតែបារម្ភពីបង! បងកុំបាក់ទឹកចិត្តម្លឹងអីណា៎! ពួកយើងនឹងរកយុតិ្តធម៍ឲ្យ ប៊ែលឡា វិញណា៎!!"។ ជីមីន ក៏លួងលោមហើយ ហូស៊ុក ក៏នៅតែមានទឹកមកស្មើ។

<រឺុង រឺុង>"អាឡូ!! ថាម៉េច? នេះលោកប៉ាមកហេ៎? ហាក៎?!!! គាត់នៅ ខនដូ យើងហេ៎? ហ៊ើយ!!!! បានហើយយើងទៅវិញហើយ!"។ ពេលនេះទឹកមុខ ជីមីន កាន់តែតានតឹងហើយ ហូស៊ុក ក៏លើកចិញ្ចើមសម្លឹងមុខគេ។

"មានរឿងអីហេ៎?"។ ហូស៊ុក សួរហើយ ជីមីន ក៏ក្រវីក្បាល។

"រឿងខ្ញុំគឺមិនអីទេបង!!! រឿងឈឺក្បាលដដែលៗនឹងឯង! នេះខ្ញុំត្រូវទៅវិញសិនហើយណា៎! ការងារខ្លះខ្ញុំដោះស្រាយជូនបងរួចហើយ! ពេលណាទំនេរខ្ញុំមកមើលបងទៀតណា៎! បងកុំបាក់ទឹកចិត្តណា៎!"។ ជីមីន ក៏ដាក់ដៃទះស្មា ហូស៊ុក ទប់ងើបដើរចេញ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Där berättelser lever. Upptäck nu