ភាគទី ៦៣ : ផ្លូវដើរជាមួយគ្នា

865 34 8
                                    

"ហ៊ឹម...អូយ!"។ សម្លងបន្លឺពីបបូរមាត់តូចដែលទើបបង្ហើបតិចក្រោយបានគេងលង់លក់អស់ច្រើនម៉ោងនោះក៏បានភ្ញាក់ដឹងខ្លួនមុននឹងនាងក៏រវាសខ្លួនតែក៏មានអារម្មណ៍ថាចុករោយចម្លែកតែម្តង។

"នេះ...នេះគឺ-ហ៊ឹក!!"។ ពេលដែលស្មារតីហាក់នឹងនរជាងមុន ឡេវេន ក៏ស្រាប់តែសម្លឹងមើលខ្លួនប្រាណខ្លួនឯងហើយក៏ឃើញថាពីកញ្ចឹងករនាងចុះមកដើមទ្រូងពេលនេះក៏ឃើញសុទ្ធតែស្នាមជាំដុំៗដែលនាំឲ្យបេះដូងពេលនេះបែកខ្ញែងហើយក៏ទ្រហោចយំភ្លាមតែម្តង។

"ហ៊ឹក...មិនពិតទេ...ហ៊ឹក...នេះ...នេះខ្ញុំពិតជា...ហ៊ឹក...អត់ទេ!!!"។ ពេលនេះកាយស្តើងដែលក្រោកមកដោយម្នាក់ឯងព្រោះតែក្នុងបន្ទប់នេះក៏មានតែនាងម្នាក់ឯងនាំឲ្យនាងក្រមុំក៏ស្រែកយំក្តាប់ភួយដោយការឈឺចាប់ពេលនាងដឹងថានាងត្រូវបានគេប៉ះពាលទៅហើយថែមទាំងជាការប៉ះពាលមិនធម្មតានោះទេព្រោះនាងក៏ឈឺពេញខ្លួនហើយក៏មានស្នាមជាំគ្របកន្លែងនៅពេញខ្លួន។

"អាយ៎!!! ហ៊ឹក...ហេតុអីទៅ? ហ៊ឹក...នេះខ្ញុំខ្ទេចខ្ទីអស់ហើយមែនទេ? ហ៊ឹក....តើ...ហ៊ឹក...ខ្ញុំគិតយ៉ាងម៉េចទៅ? ហ៊ឹក...តើធ្វើយ៉ាងម៉េចទៅ? ហ៊ឹក...ហ៊ឹក..!"។ កែវភ្នែកដែលសោកសៅក៏ងាកមកសម្លឹងជុំវិញខ្លួនហើយក៏ឃើញកែវថ្លាមូលនៅក្បាលតុក្បែរគ្រែហើយ ឡេវេន ក៏សម្លឹងវាមុននឹងយកវាមកកាន់ហើយក៏យំជាខ្លាំង។

<ប្រាវ>"ហ៊ឹក...នេះខ្ញុំមិនអាចទៅមុខទៀតទេ! ហ៊ឹក...វាគ្រប់គ្រាន់ហើយ! ហ៊ឹក...ខ្ញុំគិតថាខ្ញុំនឹងបញ្ចប់កម្មត្រឹមមេះទៅចុះ! ហ៊ឹក...សុំទោសលោកប៉ា...ហ៊ឹក...សុំទោសណា៎ ហូស៊ុក ...សុំទោសរាល់ការគិតខ្លីរបស់ខ្ញុំនៅពេលនេះខ្ញុំក៏មិនអាចរងទុក្ខនេះបានទេ! ខ្ញុំមិនអាចរស់នៅជាមួយរាងកាយកង្វក់ចឹងទេ...ហ៊ឹក...ខ្ញុំសុំទោស!"។ នាងក្រមុំមានវិប្បដិសារីជាខ្លាំងហើយក៏ខ្មាសខ្លួនឯងជាខ្លាំងមុននឹងរើសអំបែកកែវនោះលើកកាន់សំដៅមករកកញ្ចឹងកររបស់ខ្លួនឯង។

<ក្រាក>"វេន អូនធ្វើស្អីនឹង?!"។ ខណៈដែលអំបែងកែវកំពុងតែរៀបសង្កត់ចូលសាច់ទៅហើយនោះក៏មានដៃក្រាស់ប្រញាប់បើកទ្វារមកហើយគេក៏ស្រឡាំងកាងមុននឹងនឹងទម្លាក់របស់ក្នុងដៃចោលហើយរត់ទៅទាញដៃនាងសង្កត់រាងកាយនាងឲ្យគេលើគ្រែវិញដោយការភ័យខ្លាច។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now