ភាគទី ៨ : រកយុត្តិធម៌

478 25 6
                                    

បន្ទប់តុបតែងខ្លួន ...

"ហ៊ើយ !!!! ម៉េចក៏មីស្អីគេនេះវាពូកែដោះស្រាយបែបនេះ?"។ មកដល់បន្ទប់តុបតែងខ្លួនខ្នាតធំរបស់ក្រុមហ៊ុន លូកាស្ត្រូ ដែលត្រៀមសម្រាប់តារាសម្តែងនោះក៏មាននារីម្នាក់ដែលតុបតែងខ្លួនស៊ីវិល័យដើរមកអង្គុយក្រពាត់ដៃមិនអស់ចិត្តហើយខាំមាត់ធ្វើឲ្យជំនួយការគេក៏ដើរមកហុចទឹកមក។

"ត្រជាក់ចិត្តណា៎អូន ហ្វីន !!! ធម្មតាមនុស្សដែលធាតុពិតជាឆ្កែចចកបែបនេះកុំតែនៅមិនបានយូរទេ! ធ្វើមួយៗទៅអូន!!"។ ជំនួយការដែលជាអ្នកជួយនៅពីក្រោយការផ្សព្វផ្សាយពត៍មានអាស្រូវពី ឡេវេន នោះមិនបានសម្រេចតែបែរជាជួយ ឡេវេន ឲ្យកាន់តែល្បីមានអ្នកអាណិតស្រលាញ់លើសដើម។

"ត្រជាក់?! នេះឲ្យខ្ញុំត្រជាក់ដល់ណា៎ហា៎?!!! មានឃើញមុខហេ៎ថាវាឌឺដងខ្ញុំដល់ថ្នាក់ណា៎នោះ? វារីករាយលើគំនរទុក្ខខ្ញុំហើយណា៎បង! នេះហេតុអីខ្ញុំត្រូវចាញ់វាគ្រប់យ៉ាងមែនទេ? វានឹងមានអំណាចថ្នាក់ណាទៅ?"។ ហ្វីន តារាសម្តែងដែលមិនត្រូវគ្នាជាមួយ ឡេវេន ជាដៃគូចង់គំនុំក្នុងវិស័យសិល្បៈក៏និយាយដោយការខឹងសម្បារ។

<គ្រាំង>"ព្រោះមនុស្សដែលមានបុណ្យតែងតែឈ្នះមារដូចជានាងឯងនោះអី!"។ សម្លេងស្រួយស្រេះមួយបានបន្លឺស្របនឹងទ្វារបានច្រានមួយទំហឹងធ្វើឲ្យ ហ្វីន នេះភ្ញាក់ក្រញូវខ្លួនដើម្បីជំនួយការក៏ភ្ញាក់ផ្អើលដែរ។

"នែ!!! នាងឯងចូលមកគ្មានសុជីវធម៍ទេរឺហា៎? មិនចេះគោះទ្វារទេហេ៎?"។ ហ្វីន ក៏សម្លក់ហើយ ឡេវេន ក៏ឈរក្រពាត់ដៃហើយញោចស្នាមចុងមាត់។

"ជាមួយសត្វដូចនាងឯងចាំបាច់មានសុជីវធម៍ដែរ? នេះឲ្យយើងប្រើសុជីវធម៍ជាមួយពួកខួរថោកដូចនាងយ៉ាងម៉េចទៅហ៎? នេះយើងមិនដែលទុកនាងឯងជាមនុស្សផងកន្លងមក! ហាស ហាស! អូយ នេះខឹងហ៎? នេះយើងចូលចិត្តនិយាយចំៗតែចឹង!"។ ឡេវេន និយាយដោយញញឹមស្រស់បាញ់ក្រសែភ្នែកឌឺដងធ្វើឲ្យ ហ្វីន ក្តាប់ដៃហើយខាំមាត់មុននឹងស្ទុះក្រោកចង់ទៅរក ឡេវេន តែជំនួយការក៏ចាប់ដៃ។

"លែងដៃខ្ញុំ !!! ហឹស....នាងឯងមាត់ស៊ីលាមកមែនទេបានជាសម្តីអាក្រក់ម្លឹងៗហា៎? លែងណាបង !!! ខ្ញុំចង់វៃវាឲ្យណាណីម្តង!!! ហ៊ើយ !!!"។ ហ្វីន ក៏កញ្ជ្រោលជាខ្លាំងហើយ ឡេវេន ក៏ពើងដើមទ្រូងនឹងពើងមុខឌឺដងនាងជាខ្លាំង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Hikayelerin yaşadığı yer. Şimdi keşfedin