ភាគទី ៥៥ : បញ្ហាថ្មី

553 26 6
                                    

តុលាការ ...

"ពេលនេះសូមនាំជនជាប់ចោទ ឡេរីន ប័រណឺនដូ មកកាន់តុលារកាដើម្បីស្តាប់ការកាត់ក្តី!"។ នៅក្នុងកន្លែងសវនាការដែលមានចៅក្រមនឹងមេធាវីហើយនឹងមានមនុស្សសំខាន់ជាច្រើននាក់បានទៀតហើយក៏ឃើញ ឡេវេន ដែលអង្គុយនៅតុជនរងគ្រោះជាមួយកម្លោះសង្ហាដែលឪបស្មានាងហាក់លើកកម្លាំងចិត្តឲ្យកាលបើនាយឃើញនាងក្រមុំមានទឹកមុខស្រពោនិងភ័យកាលបើដឹងថាត្រូវមកទីនេះហើយពេលនេះនាងក៏ឃើញទឹកមុខសម្លក់សម្លឹងរបស់ ឡេរីន ដែលដើរចេញហាក់មិនសុខចិត្តនិងអ្វីដែលគេកាត់ទោសឡើយ។

"ជនជាប់ចោទ ឡេរីន ប័រណឺនដូ មានទោសពីបទលួចក្លែងបន្លំឯកសារបណ្តាំមរតកជាង 500 លានដុល្លារដោយខុសច្បាប់ហើយបានលួចធ្វើការជួលមេធាវីក្រៅប្រព័ន្ធតុលាការឲ្យរៀបចំកែប្រែសៀភៅគ្រួសារហើយធ្វើការដកឈ្មោះរបស់ជនរងគ្រោះ ឡេវេន ប័រណឺដូ ចេញដោយគ្មានការអនុម័តពីមេគ្រួសារ លោក ប័រណឺនដូ ទៀតផង! ថែមពីនេះទៀតនាងថែមទាំងបានលួចប៉ុងប៉ងធ្វើឃាតលោក ប័រណឺនដូ ដែលជាឪពុកបង្កើតរបស់ខ្លួនឯងទៀត! មានបន្ថែមទៀតគឺនាងបានលួចពាក់ព័ន្ធនិងជនឧក្រិដ្ឋម្នាក់មានឈ្មោះថា ចារ៉េន រ៉ាវាណូ ដែលជាជនឧក្រិដ្ឋដែលទើបតែមានភស្តុតាងថ្មីថាគេជាឃាតករដែលមានប្រវត្តិសម្លាប់លោក ប៉ូរីស រូម៉ាណូវ៉ាសម្រាប់រឿងក្តីចាស់កន្លងមករបស់ត្រកូលលោក យ៉ុនហ្គី ហ្វីដឺរ៉េស កាលពីមុននោះទៀផង! ហើយគេក៏មានជាប់ទាក់ទងនឹងការរត់ព័ន្ធនាំគ្រឿងញៀនចេញក្រៅប្រទេសហើយលាងលុយកង្វក់បន្ថែមនឹងការផ្តើមគំនិតរៀបចំសម្លាប់មនុស្សគគឹអ្នកនាង ប៊ែលឡា ម៉ាស្សារីន កាលនោះទៀតផង! នាងបានដឹងថាគេជាអ្នកសាងរឿងទាំងនេះហើយនាងមិនប្តឹងប៉ូលីសថែមទាំងរួមដៃចូលគំនិតលាក់បាំងហើយរុញរឿងទាំងនេះច្រាននាកំហុសទាំងស្រុងមកលើជនរងគ្រោះជាបងស្រីនាង ឡេវេន ប័រណឺនណូ ទាំងស្រុង! ដោយសារនាងមានជាប់ពាក់ព័ន្ធនឹងរឿងក្តីច្រើនបែបនេះតុលាកាយើងសម្រេចកាត់ទោសនាងរយៈពេល 35 ឆ្នាំដោយគ្មានការលើកលែងអ្វីទាំងអស់!"។<ផូង> តុលារការក៏សម្រេចកាត់កកតីវៃញញួរឈើលើតុរបស់គាត់ក្រោយពីបានរៀបចំសំណុំរឿងហើយក៏កាត់ក្តីពេលនេះ ឡេរីន ក៏ធ្វើឲ្យបើកភ្នែកធំៗហើយក្រវីក្បាលមិនសុខចិត្ត។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now