ភាគទី ២៥ : នាងអាចមិនពាក់ព័ន្ធ!

551 31 12
                                    

"ហ៊ឺម...!"។ សម្លេងដកដង្ហើមបន្លឺតិចៗចេញពីបំពង់ស្រីស្អាតដែលកាន់អំបោសបោសក្នុងវីឡាទាំងមូលនេះដោយនឿយណាយជាមួយញើសដែលបែកប៉ុនគ្រាប់ពោតកំពុងតែហូរស្រក់មកនាំឲ្យនាងត្រូវយកដៃវាសជូតវាចេញជារឿយៗ។

"នែ!!!! បោសផ្ទះស្អីក៏យូរម្លេះនឹង?"។ ពេលនោះក៏មានស្រីបម្រើម្នាក់មកស្រែកឡូឡាពេលឃើញនាងក្រមុំកំពុងតែកាន់អំបោសបោសផ្ទះមួយៗទើបរហ័សងើបមុខសម្លឹងមើលគេ។

"ចា៎!!! ជិតរួចហើយ!!"។ នាងក្រមុំក៏តបមកវិញហើយស្រីបម្រើនោះក៏ក្រពាត់ដៃចងចិញ្ចើមដាក់នាង។

"ងាប់ហើយលោកអើយ!!! បោសរបៀបនេះនាងនៀកគេហៅថាបោសដែររឺ?! ម៉ែអើយ!!! នាងចេះបោសផ្ទះទេនឹង?!! ហើយបោសមួយថ្ងៃហើយទើបបោសរួចបីជាន់នឹងទេ?! ពេលណាទើបបានទៅស្រោចផ្កានៅសួនហើយទៅរៀបចំគក់ខោអាវទៅ?!!! នេះនាងជាអ្នកបម្រើមិនមែនតួសម្តែងទេណានាងតារាធ្លាក់កូដ!!"។ ស្រីបម្រើក៏ច្រត់ចង្កេះថាឲ្យនាងហើយ ឡេវេន ក៏មិនអាចតមាត់អីបានមានត្រឹមតែនៅស្ងៀមហើយងាកមុខទៅម្ខាងរួចកាន់អំបោសបោសបន្ត។

"យើស!!! យើងនិយាយឲ្យសុទ្ធងាកមកចេញទៀតហ៎? នែត្រចៀកនឹងមានស្តាប់យើងនិយាយទេនឹង? ក្នាញ់ចរិតណាស់វ៊ើុយ! សមតែ-!"។ ស្រីបម្រើនោះក៏ស្ទុះមករកវៃ ឡេវេន តែស្រាប់តែមាននារីបម្រើម្នាក់ទៀតដែលចេញមកពាំង។

"នែ!!! ល្មមៗបានហើយណា៎!!! ជាអ្នកបម្រើដែរសោះម៉េចក៏ឯងធ្វើខ្លួនដូចចៅហ្វាយ?!"។ នារីម្នាក់នោះក៏ការពារ ឡេវេន ទើបនាងក្រមុំងើបមុខសម្លឹងគេ។

"ស្អីនាងឯងនាងមែល?! ចេះដឹងណាស់នាង មែល !!! នាងឯងខំជួយវាទៅ!!! នាងឃាតរកនឹងវាជាបិសាច!! ឆើស!!! ការងារមានច្រើនណាស់! បើវានឹងធ្វើមិនអស់ទេយើងនិងទៅប្តឹងលោកប្រុសឲ្យលោកប្រុសដាក់ទោសវាហើយប្តឹងទាំងក្បាលនាងឯងទៀតចាំមើលទៅ!!"។ ស្រីបម្រើនោះក៏ជេរច្រែតៗហើយច្រត់ចង្កេះពេបមាត់ដាក់ពួកគេហើយនារីបម្រើម្នាក់នោះក៏ដកដង្ហើមធំមុននឹងងាកមកញញឹមដាក់ ឡេវេន ។

"អ្នកនាង ឡេវេន យ៉ាងម៉េចហើយនឹង?"។ នារីម្នាក់នេះមុខមាត់ទន់ភ្លន់ជាខ្លាំងក៏ចាប់ដៃនាងមកមើលថ្នមៗឃើញថាដៃនាងហើមក្រហមតែ ឡេវេន ក៏ក្រវីក្បាល។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now