ភាគទី ៥១ : អរគុណគ្រប់យ៉ាង

530 35 6
                                    

"ហ៊ឺម...នេះតើខ្ញុំទីណាទៅ?"។ រាងកាយក្រាស់របស់កម្លោះសង្ហាម្នាក់ដែលស្ថិតនៅក្រោមដើមឈើដ៏ត្រឈឹមត្រឈៃហើយមានខ្យលបក់យ៉ាងវើយៗនាំឲ្យគេមានអារម្មណ៍ថាធូរស្រាលកាលបើឃើញផ្ទៃមេឃស្រស់ត្រកាល។

"បងក្រោកហើយមែនទេ ហូប៊ី ?"។ ខណៈនោះឯងដែលគេបានឃើញមុខស្រទន់សម្តីត្រជាក់ហើយនឹងដៃស្រឡូនលូកស្ទាបមុខគេទើបគេដឹងថាខ្លួនគេកំពុងតែគេងកើយភ្លៅនាងហើយនាយកម្លោះ ហូស៊ុក ក៏ស្ទុះក្រោកមុននឹងគេស្រវាកាន់ដៃនាងដោយមិនជឿនឹងភ្នែកខ្លួនឯង។

" ប៊ែល ...ហ៊ឹក... ប៊ែល ...ពិតជាអូនមែនទេ ប៊ែល !!! បង...បងនឹកអូនណាស់ ប៊ែល!!"។ ហូស៊ុក មិនបង្អង់យូរក៏ស្ទុះទៅទាញកាយរបស់នារីដែលគេនឹកនាមករហូតហើយនាងក៏ឪបគេដោយស្នាមញញឹមស្រាល។

"អូនក៏នឹកបងដូចគ្នា! អូនរំភើបណាស់ដែលបានជួបបងម្តងទៀត!"។ ប៊ែលឡា ក៏តបហើយ ហូស៊ុក ក៏ឪបរឹតខ្លាំងនាងជាងមុននឹងដកខ្លួនហើយក៏សម្លឹងមើលនាងដផយកែវភ្នែករលីងរលោងហើយលើកដៃអង្អែលមុខនាង។

"បងនឹកអូន! បងនឹកអូនពិតមែន ប៊ែល ! ពេលដែលអូនមិននៅក្បែរបងអ្វីៗពិតជាអ្វីល្ហល្ហេវបែបនេះខ្លាំងណាស់ ប៊ែល ! ម៉េចក៏អូនទៅដោយមិនលាបងមិនលាបងមួយម៉ាត់បែបនេះហា៎?"។ ទឹកភ្នែកកូនប្រុសក៏រមៀតចុះហើយ ប៊ែលឡា ក៏ដាក់ដៃមកកានដៃគេវិញ។

"ដូច្នេះទើបថ្ងៃនេះអូនអាចមានឪកាសមកសុំទោសបង! អូនសុំទោសដែលធ្វើឲ្យបងគ្រាំគ្រាបែបនេះ! អូនសុំទោសដែលមិនប្រាប់បងថាអូនចាកចេញ! អូនក៏មិនដឹងដូចគ្នាថាអូនត្រូវទៅទាំងមិនបានលាបង! អូនសុំទោសដែលធ្វើឲ្យបងនឹងអ្នកជុំវិញខ្លួនបងពិបាកព្រោះតែរឿងរបស់អូន! បងដឹងទេ ហូប៊ី អូននៅពេលនេះគឺមានក្តីសុខខ្លាំងណាស់! អូននៅទីនេះគឺមានភាពស្ងប់ស្ងាត់ច្រើនណាស់គ្រាន់តែនឹកដល់បងបន្តិចនោះទេ!"។ ប៊ែលឡា និយាយជាមួយទឹកមុខស្រទន់ហើយ ហូស៊ុក វិញក៏ស្រក់ទឹទឹកភ្នែកមិនឈប់មុននឹងទាញដៃនាងមកកាន់ហើយសម្លឹងនាង។

"ពេលនេះបងក៏នៅក្បែរអូនមែនទេ! យើងមិនបែកគ្នាមែនទេ?"។ ហូស៊ុក ក៏សួរនាំហើយ ប៊ែលឡា នៅតែញញឹមស្រស់មុននឹងសម្លឹងគេ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now