ភាគទី ៣២: សកម្មភាពប្លែកៗ

625 28 11
                                    

ក្នុងរថយន្ត ....

នៅតាមដងផ្លូវនៃទីក្រុង ញូវយ៉ក នេះពោរពេញដោយចរាចរណ៍ទីនេះទៅមកមិនចេះដាច់នោះបើទោះបីជាយប់អាធាត្រហើយក្តីហើយទីនេះក៏ជាសសៃឈាមនៃសេដ្ឋកិច្ចរបស់ សហរដ្ធអាមេរិច នោះឯងដែលនាំឲ្យមានចរាចរណ៍មិនចេះស្រាកស្រាន្តគ្រាន់មិនកុះករដូចពេលថ្ងៃជាមួយនឹងអគារខ្ពស់ៗរាប់សែនអាគារឈរប្រជែងគ្នាមិនចាញ់គ្នានោះទេនៅទីនេះ។

កម្លោះសង្ហាដែលបញ្ជាចង្កូតនេះបានបើកបរដោយភាពស្ងៀមស្ងាត់មិនមាត់ករហើយគិតតែពីសម្លឹងទៅមុខមិនឈប់ទាំងក្នុងចិត្តកំពុងតែច្របូកច្របល់ឆ្ងល់ថាម៉េចក៏គេកើតអារម្មណ៍ឡប់ឆ្កួតដែលត្រូវជិះឡានចេញពីផ្ទះទាំងកណ្តាលយប់មកទទួលស្រីម្នាក់នេះទៅវិញគេពិតជាវិលវល់ពេញខួរក្បាលណាស់នៅពេលនេះថាគេកំពុងតែគិតស្អីលើនាងឲ្យច្បាស់ទៅ។

"ហ៊ឺម...ម៉ាក់! អ្នកម៉ាក់កុំទៅចោលកូនអី...ហ៊ឹម..ម៉ាក់... វេន សុំទោសអ្នកម៉ាក់! ម៉ាក់ ..ហ៊ឹក..!"។ សុខៗនារីដែលបាត់មាត់មួយសន្ទុះទៅហើយស្រាប់តែលឺរអ៊ូរង៉ូវទៅវិញនាំឲ្យ ហូស៊ុក ចងចិញ្ចើមហើយក៏ដល់ពេលឈប់ស្កុបល្មមទើបប្រញាប់ងាកមកមើលនាងហើយទ្រេតដងខ្លួនមកជិតនាង។

"ម៉ាក់...ហ៊ឹម...ម៉ាក់កុំទុក វេន ចោល ម្នាក់ឯងណា៎...ហ៊ឹក... វេន នឹកម៉ាក់... វេន ចង់នៅជាមួយម៉ាក់! ម៉ាក់... ហ៊ឹម ...!"។ កែវភ្នែកដែលបិទជិតមានតែរោមភ្នែកងរក្រាស់ដែលសើមដោយសំណើមទឹកភ្នែកនោះតែនៅបិទភ្នែកជិតនាំឲ្យ ហូស៊ុក ក៏ដឹងថានាងមមើ។

"នេះគេងមមើដល់ថ្នាក់នេះរឺ?"។ ហូស៊ុក អោនសម្លឹងនាងមុននឹងឈោងដៃដែលនៅក្បែរនាងមកបម្រុងចង់ជូតទឹកភ្នែកឲ្យនាងតែភ្លាមនោះស្រាប់តែដៃស្រឡូនក៏ស្ទុះមកឪបដើមដៃគេពេញទំហឹងនាំឲ្យ ហូស៊ុក មកក៏ភ្ញាក់ផ្អើល។

"នែនាង-!"។ នាយកម្លោះក៏ចង់ដកដៃចេញព្រោះមិនចង់មានកាយវិការណាចម្លែកបែបនេះដាក់នាងតែក៏ឃើញសភាព ឡេវេន បែបនេះមិនដាច់ចិត្តសោះ។

"ម៉ាក់...ហ៊ឹក ...កូននឹកម៉ាក់ណាស់! ម៉ាក់កុំទៅចោល វេន ណា៎!! ណា៎ម៉ាក់ណា៎!"។ នាងក្រមុំក៏ឪបដើមដៃ ហូស៊ុក យ៉ាងណែនហើយនិយាយបែបនេះធ្វើឲ្យ ហូស៊ុក ក៏មិនដឹងធ្វើយ៉ាងណាមានតែបណ្តោយឲ្យនាងឪបដៃគេបែបនេះ។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now