ភាគទី ១៤ : ចំណុចផ្តើម

421 20 4
                                    

ភូមិគ្រឹះត្រកូល ប័រណឺនដូ ...

"សុំគោរពអ្នកនាងធំ!"។ ឈានជើងមកដល់ផ្ទះដ៏ស្កឹមស្កៃភ្លាមក៏មានអ្នកស្ទុះស្ទារមកបម្រើនាងឆ្វេងស្តាំស្រវាកាន់កាបូបអ្នកខ្លះក៏រត់មកបើកទ្វារហើយឡេវេន ក៏បោះជំហានចូលផ្ទះពេញមុខដោយអំណាចនាំឲ្យគ្រប់គ្នាខ្លបខ្លាចតែម្តង។

"អីយ៉ា!!! នេះមិនស្មានសោះថាបងស្រីនៀកសម្តែងពូកែដល់ម្លឹងណ៎!!! ខ្លាំងទាំងក្នុងឆាកនឹងក្រៅឆាកតែម្តង!!"។ មកដល់បរិវេណក្នុងផ្ទះក៏មានមនុស្សម្នាក់ដែលមានមុខមាត់ឆើតឆាយអង្គុយគងអន្ទាក់ខ្លាលើសាឡុងហើយក៏បញ្ចើចសម្តីដាក់ស្រីស្អាតយើងនោះឯង។

"យើងមានសមត្ថភាពសម្តែងមិនមែនដូចពូជអ្នកខ្លះមានសមត្ថភាពធ្វើជាស្រីលើកជើងឲ្យតែប្តីគេទេវើយ!!"។ ឡេវេន ក៏ឈរសម្លក់នាងពីក្រោយខ្នងមុននឹងបោះសម្តីយ៉ាងឡូយនាំឲ្យ ឡេរីន ខឹងសម្បារក៏ងាកមកក្រោយសម្លក់នាង។

"ថាឲ្យអ្នកនឹង?"។ នាងក៏ច្រឡោតក៏ក្រោកឈរហើយ ឡេវេន ក៏ញោចស្នាមញញឹមចុងមាត់។

"ថាឲ្យនាងឯងនឹងហើយមីក្មេងគ្មានកំណើត!!! យ៉ាងម៉េច?"។ ឡេវេន ក៏ខ្លាំងព្រោះនិស្ស័យនាងជាមនុស្សមិនដែលចាញ់ក៏តបហើយ ឡេរីន ក៏ស្ទុះមកឈរទល់មុខ ឡេវេន ហើយសម្លឹងមុខមាត់នាងដោយការខឹងសម្បារ។

"កែសម្តីចេញទៅ! កុំរៀបនិយាយស្តីបាតផ្សាពេកណាស់! តិចយើង-អ-អូយ៎!!"។ <ផាច់ៗ>មិនទាន់ចប់សម្តីស្រួលបួលផង ឡេវេន ក៏ចាប់បោចសក់ ឡេរីន ហើយច្រាននាងទៅលើការ៉ូបម្រុងទះនាងឆ្វេងស្តាំហើយក៏អង្គុយសង្កត់នាងប្រតែប្រតប់គ្នាពេញពេញដីតែម្តង។

"ខ្លាំងហេ៎! ហឹស....នាងឯងជាក្មេងសម្រាមកុំមកសម្តីខ្លាំងដាក់យើងណា៎!!! នេះនែ!!!"។<ផាច់ៗ> ឡេវេន ក៏វាយនាងមិនឈប់ហើយ ឡេរីន ក៏យកដៃមករងផងនឹងប្រឹងប្រតែប្រតប់ជាមួយ ឡេវេន វិញដែរ។

"អូយ...ហ៊ឹក...មីឆ្កែឆ្កួត!!! អូយ!!! នាងឯងមានជម្ងឺឡើងឆ្កួតហើយមែនទេ?!!! អាយ៎!!? ជួយផង!!! នែ មីឆ្កទតកុំវៃយើង-អាយ៎!!"។ ឡេរីន ក៏មិនអាចទប់នឹងការវាយប្រហារបានក៏ស្រែកហៅគេជួយតែគ្មានអ្នកណាហ៊ានមកជួយទេព្រោះអំណាចរបស់ ឡេវេន ជាកូនស្រីច្បងហើយស្របច្បាប់នេះគឺមានអាទិភាពជាង។

ចិត្តស្នេហ៍ប្រែកាយ (My Love In My Fake Figure)រដូវកាលទី ៤(Season 4) Completed ✅Where stories live. Discover now