ភាគ5: មើលចិត្តគ្នា

785 47 0
                                    

នៅក្នុងបន្ទប់ទំហំ10ម៉ែតគុណនឹង5ជាបន្ទប់ធំកំរិតទីបីនៃអគារក្រុមហ៊ុនត្រកូលខ្លាទាំងបួន។
លោកអ៊ុំចំណាស់ jung kiihyung កំពុងមមាញឹកនឹងការងារយ៉ាងខ្លាំងតែក្រោយពីបានឮសម្លេងគោះទ្វារបន្ទប់ពីសំណាក់អ្នកស្រីលេខាផ្ទាល់គាត់ក៏រហ័សហៅឲ្យចូលមក

<<លោកនាយក jung ចា៎! នាងខ្ញុំអាចនាំអ្នកប្រុស Kim teahyung ចូលជួបឥលូវបានទេចា៎?>> លោកស្រីលេខាគោះទ្វារបន្ទប់រួចក៏បន្តសួរមុនចូលទៅ

<<ចូលមកចុះ>> សម្លេងតបឆ្លើយលាន់ឮចេញពីខាងក្នុងមក ក៏ជាផ្លូវដែលនាំកំលោះសង្ហាយើងចូលទៅជួបនឹងឪពុកមារូបនោះ

<<អាចចូលបានហើយចាស៎!>>

<<អរគុណហើយបាទ!>> បន្ទាប់ពីអ្នកស្រីបើកទ្វាឲ្យកំលោះយើងដើរចូលរួចគាត់ក៏បិទវិញតាមតួនាទី ក្រោយពីបិទជិតរួចរាល់យើងក៏ឃើញស្នាមញញឹមយ៉ាងស្រស់របស់គាត់ចេញមកតាមអារម្មណ៍ដែលរំភើបញាប់ញ័រនិងភាពស្រស់ស្អាតទាំងក្នុងនិងក្រៅរបស់ប្រុសសង្ហាដែលគាត់បានបំរើមុននេះ

ឯអ្នកខាងក្នុងបន្ទប់វិញពេលនេះក៏កំពុងឱនក្បាលគោរពចាស់ទុំតាមបែបទំនៀមទំលាប់របស់ប្រពៃណីយ៍ជាតិសាស្ត្រខ្លួន លោកពូចាស់ឃើញនាយគួរសមយ៉ាងនេះក៏រហ័សប្រាប់នាយឲ្យអង្គុយសម្រាក់សិន

<<គួរសមយ៉ាងនេះធ្វើអីទៅសុទ្ធតែគ្នាឯងនោះទេ មោះអង្គុយចុះសិនមក!>> jung kiihyung

<<បាទ!អរគុណ...អ៊ុំមានរឿងសំខាន់អីមែនទេ ទើបឲ្យខ្ញុំមកជួបនៅទីនេះ?>> មាឌតូចស្តើងអង្គុយចុះលើកៅអីបណ្តើរក៏សួរនាំរឿងដែលគាត់ចង់ជួបខ្លួនបណ្តើរ

<<កុំប្រញាប់ពេកអីញុំាទឹកសិនទៅពេលកូន seok មកដល់លោកពូនិងនិយាយសរុបតែម្តង>> គាត់តបនឹងរាងតូចដោយសម្លេងផ្អែមស្រទន់លាយនឹងស្មាមញញឹមស្រាលគួរឲ្យភ្ញាក់ផ្អើល ក្រោយចប់ប្រយោគមិនយូរប៉ុន្មានយើងក៏ឃើញវត្តមានរបស់កំលោះជាបងទីពីរ jung hoseok បើកទ្វារចូលមកដល់ល្មម

<<ប៉ាមានអ្វីជាមួយខ្ញុំហ្អេ.......ស៎! អៅ... tea អូននៅទីនេះដែរ?>> នាយបើកទ្វារចូលមកមិនទាន់ទាំងបិទវិញផងក៏រហន់សួរទៅឪពុកតែក្រោយងាកមកឃើញវត្តមានរបស់រាងតូចក៏ធ្វើឲ្យចម្លែកចិត្តបន្តិចដែរ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now