ភាគ59: លោកនឹងស្តាយក្រោយ

234 29 13
                                    


នៅកណ្តាលពិធីបុណ្យសពដែលពោរពេញទៅដោយមនុស្សម្នាចូលរួមរំលែកទុក្ខ jungkook មិនគិតមិនខ្វល់ពីអ្វីជុំវិញខ្លួនឡើយ នាយស្ទុះស្ទាទៅក្រសោបឱបកាយតូចច្រឡឹងរបស់ teahyung ដោយផ្តល់ឲ្យនូវអារម្មណ៍សុវត្ថិភាព

រាងតូចស្ថិតក្នុងស្ថានភាពវង្វេងវង្វាន់មិនយល់ហេតុអ្វីរាងក្រាស់បែរជាធ្វើទង្វើនេះមកលើខ្លួន ទាំងដែលពិធីបុណ្យនៅថ្ងៃនេះជាបុណ្យសពរបស់ត្រកូល baek ប៉ុណ្ណោះ

ឯខាងកំលោះសាច់ដុំរបស់យើងវិញ នាយបែរជាប្រើទឹកមុខធ្លាក់ចុះខ្សោយភ្នែកក្រហមស្ទើរជ្រុះទឹកភ្នែក ត្បិតនាយបានគិតតែរឿងដែលរាងតូចបានឆ្លងកាត់មកអស់ពេលប៉ុន្មាននេះទៅវិញទេ

<< សូមទោសផង...បងយឺតពេលបន្តិចហើយ! >> Jungkook អង្អែលសក់ទន់រលោងក្រអូបឈ្ងុយឈ្ងប់របស់រាងតូច រួមទាំងវាចាស្រាលថ្នមខ្សឹបដាក់ត្រចៀកគេទៀតផង

នៅខណៈពេលដែល tea គិតមិនដល់នឹងត្រូវឆ្លើយតបយ៉ាងណាទៅរាងក្រាស់វិញនោះ យើងក៏បានឃើញថាបងប្រុសធំ yoongi បានចាកចេញទៅទាំងទុកនូវក្រសែភ្នែករឹតបន្តឹងចំពោះនាយទៀតផង

<< សម្តែងមិនត្រូវពេលវេលាសោះ មានមនុស្សមើលមកដោយការមិនពេញចិត្តច្រើនណាស់! >> Tea លើកដៃច្រានទ្រូងរាងក្រាស់ចេញបន្តិច ក្រោយខ្សឹបតបតនិងគេរួច

<< អូនគិតថាបងសម្តែង? >> បន្ទាប់មករាងក្រាស់ក៏សួរបកដោយក្តីងឺឆ្ងល់

<< ទៅគោរពសពសិនទៅ ពេលវេលារវាងយើងនៅវាងឆ្ងាយទៀតណាស់! >> Tea បែរខ្លួនបន្តិចបង្ហាញនូវរូបថតអ្នកស្លាប់ច្បាស់ក្រឡែត

ក្រោមសភាពតានតឹងអារម្មណ៍របស់អ្នកចូលរួមបុណ្យទាំងអស់ jungkook ក៏ទុកការបកស្រាយចោលមួយឡែក ហើយទៅគោរពសពតាមទំនៀមទម្លាប់

Baek song hee ទោះបើខ្លួនស្ថិតក្នុងក្តីទុក្ខក្រៀមក្រំយ៉ាងណាក្តី នាងក៏នៅតែចាប់អារម្មណ៍នឹងទំនាក់ទំនងរវាងរាងក្រាស់និងរាងតូចដូចគ្នា

<< សូមចូលរួមរំលែកទុក្ខផងណាប្អូនស្រី បងមិនគិតទេថាលោកពូដាច់ចិត្តយ៉ាងនេះសោះ?! >> ក្រោយ បញ្ចប់ការគោរពទៅដល់សពរួច Jungkook ក៏ងាកមកនិយាយជាមួយ song hee ប៉ុន្មានម៉ាត់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now