ភាគ35: ជំនះចិត្ត

418 37 2
                                    


ពេលព្រឹកដ៏សែនភ្លឺត្រចះត្រចង់ដំបូងបំផុតបន្ទាប់ពីការចាកចេញរបស់រដូវធ្លាក់ព្រិល កំលោះសង្ហារ jeon jungkook បើករថយន្តក្នុងល្បឿនដ៏គួរឱ្យខ្លាចចូលវិមានដែរខានមកពីរថ្ងៃទៅហើយនោះ

នាយបានបោះពួយជំហានជើងវែងៗល្មមនឹងមើលឃើញកាន់តែកើនភាពសង្ហារ ក្រោយមកដល់ឃើញម្តាយនិងស្រីក្រមុំស្រស់ jung hyuna នៅជាមួយគ្នាបើមើលទៅទឹកមុខក៏ដឹងហើយថា មានក្តីកង្វល់

ដោយមិនគិតច្រើនលើរឿងទាំងនោះ jungkook ចូលទៅឈរធ្មឹង រួចពោលវាចាឲ្យស្រីល្អចេញទៅផ្ទះនាងវិញមុននឹងនាយនិយាយកិច្ចការជាមួយម្តាយ

<< Hyuna អូនត្រលប់ទៅផ្ទះវិញសិនទៅ បងមានធុរៈនិយាយជាមួយអ្នកម៉ាក់បន្តិច >>

<< ប៉ុន្តែបង jungggg...!!! >>

<< យ៉ាងម៉េច? ឯងមានការងារនិយាយជាមួយម៉ាក់ ហើយគូរដណ្តឹងរបស់ឯងហេតុអីនៅស្តាប់ផងមិនបាន? >> លោកស្រីគាត់ស្រវ៉ាចាប់ដៃស្រីល្អមិនឲ្យតវ៉ានិងកូនប្រុស តែគាត់ទៅវិញទេដែលជាអ្នកចេញមុខការពារនាងដោយផ្ទាល់

<< បងឲ្យអូនទៅវិញ...! >> Jungkook នៅតែបន្តប្រាប់ឲ្យនាងក្រមុំចេញពីទីនេះ ដោយសម្លេងធ្ងន់ជាងមុនគុណនិងពីរ

<< អ្នកម៉ាក់...!!! >>

<< ម៉ាក់ឲ្យប្អូននៅទីនេះ! >>

<< ប្រាប់ឲ្យចេញទៅ....!!!! >> ដោយស្រីៗទាំងពីរនៅតែមាន:មិនស្តាប់សម្តីរបស់ខ្លួន នាយចាប់ផ្តើមក្តាប់ដៃយ៉ាងណែន សរសៃក.ក៏បើករំពងសម្លុតឲ្យនាងចេញ ហើយនេះគឺជាឥរិយាបថមួយដែលមិនធ្លាប់មានទាល់តែសោះចំពោះនាយទៅលើពួកអ្នកទាំងពីរនោះ

<< បង jung ហុឹក!!! >> ដោយភាពភ័យខ្លាចនារីជាគូរដណ្តឹងក៏រត់ចេញទៅយ៉ាងរហ័ស

<< នេះហើយ jung ដែលម៉ាក់មិនចង់ឲ្យឯងទៅពាក់ព័ន្ធនឹងអាខ្ទើយម្នាក់នោះ ឃើញទេឥឡូវចេះស្រែកគំហកឲ្យម៉ាក់និងប្អូនហើយ!? >> ក្រោយ hyuna រត់ចេញទៅទាំងយំលាយឡំនិងភាពភ័យខ្លាចផងនោះ លោកស្រីក្រោកឈររួចបន្ទោសទៅរាងក្រាស់ដោយដៀមដាមទៅរាងតូច

<< ខ្ញុំមកទទួលអ្នកម៉ាក់ដើម្បីទៅសូមការអធ្យាស្រ័យពីបងប្រុស Kim teahyung! >> Jungkook មិនអើពើនឹងអ្វីដែលអ្នកម៉ាក់ខ្លួននិយាយមុននេះឡើយ ផ្ទុយទៅវិញនាយក៏បង្គាប់ឲ្យម្តាយទៅសូមទោសរាងតូចចំពោះកំហុសដែលគាត់បានធ្វើ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now