ភាគ16: ឈ្មោះនេះសម្រាប់តែលោកម្នាក់គត់

594 37 0
                                    

ជើងដ៏ស្រលូនស្អាត ក្នុងស្រោមបារសាច់ពណ៌ខ្មៅ កំពុងតែឈានជើងចុះពីរថយន្តតាក់ស៊ី ដើរចូលទៅក្នុងក្លឹបរាត្រីឈ្មោះ cusu kim នេះគឺជាលើកទីមួយដែល teahyung មកកាន់កន្លែងលេងអីបែបនេះ ហើយដោយសារតែការតុបតែងខ្លួនរួមផ្សំទៀត ក៏ធ្វើឲ្យនាយហាក់រអារចិត្តនិងចូលបន្តិចដែរ

<< សូមអភ័យទោសផងលោក សូមធ្វើការដោះអាវក្រៅជាមុនសិន ទើបអាចចូលបាន >> ពេលរាងតូចបំរុងនឹងចូលទៅខាងក្នុង សន្តិសុខម្នាក់ក៏លើកដៃឃាំងកាយនាយ ដោយតម្រូវឲ្យចូលសម្រាប់តែឈុត ហាយសូតែប៉ុណ្ណោះ

<< ចឹងសូមលោកជួយទុកឲ្យខ្ញុំផង >> teahyung ដោះអាវចេញរួចក៏ហុចទៅឲ្យសន្តិសុខនោះកាន់

មនុស្សស្លៀកសិចសុីពេលឈរនៅខាងក្រៅ គឺពិតជាត្រជាក់លើសពីអាចទ្រាំបាន ប៉ុន្តែពេលចូលមកដល់ខាងក្នុងហើយ ក៏កក់ក្តៅបែបមិនគួរឲ្យជឿ

រូបរាងដ៏ល្អឯកពីរង្វង់មុខដ៏ស្រស់ផូរផង់ សាច់សរម៉ដ្ឋរលោង រាងតូចច្រឡឹងកម្ពស់ខ្ពស់ស្រឡះ រួមផ្សំជាមួយនឹងឈុតដ៏សិចសុីពណ៌ក្រហមឆេះ ដៃអាវតូចប៉ុនជើងធូប ករអាវដក់វាលភ្លឹងបង្ហាញសាច់ទ្រូងរាបស្មើដូចថ្នល់ជាតិ ផ្នែកខាងក្រោមឆែកដល់គល់ភ្លៅ វាសែនឆ្លុះជាមួយនឹងស្រោមសាច់ពណ៌ខ្មៅឥតខ្ចោះ បន្ថែមនឹងស្បែកជើងកែងចោតតូចស្រួចប្រវែងពីរថ្នាំងដៃ ពេលនាយចូលទៅកាន់កន្លែងក្រឡុកស្រា ប្រុសស្រីអស់ទាំងក្លឹបបានសម្លឹងមកនាយឥតព្រិចភ្នែកសោះ ហើយក្នុងចំណោមនោះក៏មានវត្តមានកំលោះមាឌមាំធំក្រាស់ Kim namjoon ក៏ព្យាយាមសម្លឹងមកនាយដូចគ្នា

Teahyung ក្រោយបានប្រទាក់ភ្នែកនិងភាពស្រើបស្រាលនិងស្រីស្រារបស់ namjoon ក៏ហាក់ប្រែទឹកមុខបន្តិចដែរ នាយមកទីនេះក៏ដើម្បីសេុីបសួរមើលពីចំណង់ចំណូលចិត្តគេឲ្យបានច្បាស់លាស់ជាងនេះ ហេតុនេះទើបងាយស្រួលក្នុងការ ធ្វើឱ្យគេស្រលាញ់ពេញចិត្តខ្លួន តែដល់ឃើញបែបនេះក៏យល់ហើយថា គួរប្រើវិធីបែបណា

<< សួរស្តីបាទ! ត្រូវការញ៉ាំអីដែរ? >> Seokjin កំពុងឈរនៅទីកន្លែងក្រឡុកស្រាផ្ទាល់ ឃើញរាងតូចចូលទៅក៏រហ័សរាក់ទាក់ស្វាគមន៍

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now