ភាគ25: ខ្ញុំស្រលាញ់បងណាស់

580 35 10
                                    


#វិមានkim

យើងងាកមកមើលពីផ្ទៃមុខញញឹមយ៉ាងស្រស់ស្រទន់ ល្អគួរគយគន់លើសពីធ្លាប់បានឃើញនៅលើមុខមាត់ដ៏មាំក្រញូវពុំធ្លាប់រីករបស់ min yoongi នាយជាខ្លាកំណាចទីមួយក្នុងត្រកូលខ្លាទាំងបួនដែលគេឲ្យងារថាទឹកកកពាន់ឆ្នាំ ។

ហេតុតែថ្ងៃនេះនាយអាចមើលដឹងថាសញ្ជាតិពិតរបស់ teahyung នៅតែជាមនុស្សស្លូតបូតស្មោះត្រង់ ទាស់ត្រង់ស្ថិតក្នុងស្ថានភាពឈឺចាប់ខ្លាំងប៉ុណ្ណោះទើបអាចប្រែប្រួលជាបែបនេះ ឬមិនមែនជាគេពីមុនក៏ដោយក៏ yoongi ប្រាកដចិត្តថាគេមិនមានគំនិតអាក្រក់ ។

បញ្ចប់ជាមួយស្នាមញញឹមស្រទន់បន្តិចនាយក៏សម្រេចចិត្តត្រឡប់ទៅវិញមុនប្អូនៗឯទៀត ព្រោះនាយយល់ថាស្ថានភាពបែបនេះ teahyung កំពុងត្រូវការអ្នកផ្តល់ស្មាឲ្យផ្អែកខ្លាំងបំផុត ។

<< បានធូរស្រាលបន្តិចទេ? ត្រូវការឲ្យខ្ញុំនៅសម្អាតខ្លួនឲ្យបងទេ? >> Jungkook ដែលទ្រាំឈរលួងលោមរាងតូចជាបងអស់ពេលមួយសន្ទុះធំទំរាំ teahyung ស្ងប់អារម្មណ៍ហើយបាត់យំទើបនាយនាំយកបងប្រុសម្នាក់នេះមកបន្ទប់ទឹកផ្ទាល់ក្នុងបន្ទប់គេងរបស់រាងតូច ហើយដោយឃើញថាបងប្រុសទន់ជ្រាយម្នាក់នេះនៅមិនទាន់ស្រឡះចិត្តនៅឡើយ ទើបតាំងចិត្តជួយដោយភាពស្មោះត្រង់ប៉ុណ្ណោះគ្រាន់តែការដែលស្តាប់មើលទៅន័យមិនសូវល្អ

<< ខ្ញុំគ្មានបំណងអាក្រក់អ្វីលើបងទាំងអស់ ខ្ញុំខ្លាចបងមិនទាន់ ok ទើបចង់ជួយដល់បងប៉ុណ្ណោះ >> jungkook ឃើញទឹកមុខ teahyung ដែលសម្លឹងមើលមកខ្លួនទាំងភ្នែកមុតស្រួច ទើបព្យាយាមបកស្រាយខ្លាចកើតរឿងយល់ច្រឡំឡើងមក

<< ខ្ញុំចង់នៅម្នាក់ឯង >> មិនចំពោះថានោះជាបំណងល្អឬបំណងអាក្រក់របស់ jungkook ឡើយប៉ុន្តែ teahyung គឺមិនអាចទទួលយកបានស្រាប់ហើយ អ្នកទាំងពីរត្រូវបានកំណត់ឲ្យមើលឃើញគ្នាតាមរយៈសិលាមុន្នីកែវមួយផ្ទាំងដ៏ធំ វាភ្លឺចែងចាំងហើយល្បីសុះសាយគួរជាទីប្រាថ្នារបស់មនុស្សគ្រប់រូប តែវារឹងមាំមិនងាយនឹងពុះបំបែកបានឡើយ

<< បងនិយាយត្រូវ...មនុស្សគ្រប់រូបនិងប្រែប្រួលទៅតាមពេលវេលា! ពេលនេះខ្ញុំ...ខ្ញុំស្រលាញ់បងណាស់...ចង់នៅក្បែរមើលថែបងណាស់...ឲ្យឱកាសខ្ញុំម្តងទៀតទៅ បានទេ...!? >> Jungkook យល់ច្បាស់ពីភាពសោះកណ្តើយរបស់រាងតូចដែលមានចំពោះខ្លួន នាយព្យាយាមលូកដៃទៅចាប់ប្រអប់ដៃតូចរបស់ teahyung យ៉ាងណែនលាយឡំនឹងវាចាទន់ភ្លន់ផ្អែមល្ហែមព្រមគ្នានឹងកែវភ្នែកថ្លាយង់ ជាអារម្មណ៍ដែលបង្ហាញមកថាពិតភក្តីភាព

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now