ភាគ53: អូនគឺជាប្អូនស្រី

255 32 7
                                    


ក្នុងពេលរាត្រីកំពុងបញ្ចេញធាតុត្រជាក់ស្រឹបដល់ឆ្អឹង នារីរូបស្រស់សាច់សរខ្ចី jung hyuna ត្រូវអ្នកម្តាយក្មេកបង្ខំឲ្យស្លៀកនូវឈុតរាត្រីស្រើបស្រាល ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់កូនប្រុស

<< ស្លៀកឈុតនេះហើយក៏ត្រូវចាំ ត្រូវធ្វើឲ្យបងក្លាយជារបស់កូនឲ្យបាន ឱកាសរបស់កូនបានមកដល់ដៃហើយ កុំបណ្តោយវាឲ្យរំលងទៅបានឲ្យសោះ ឮដែរទេ?! >> លោកស្រី jeon វាចាយ៉ាងមុតមាំកំហិតឲ្យកូនប្រសាស្រីត្រូវធ្វើតាម

ក្រោយផ្តាំកូនប្រសារួចគាត់ក៏ប្រញាប់ ចាក់នូវស្រទាប់ផ្កាកុលាបក្រហមក្រាលពេញលើគ្រែគេង រួចគាត់បន្តចាក់ស្រាក្រហមចូលកែវពីរកែវហើយអុជទានក្រអូបមួយដាក់លើតុតូចក្នុងបន្ទប់មួយនោះ

<< អ្នកម៉ាក់...ចុះបើយប់នេះបង jung នៅតែមិនមកទៀតនោះ? >> នារីយើង សួរទៅកាន់ម្តាយក្មេកទាំងវាចាស្រពាប់ស្រពោន នាងហាក់មិនទាន់មានភាពជឿជាក់សោះចំពោះរឿងនេះ

<< ម៉ាក់ជឿថាបងនឹងមក ជឿម៉ាក់ទៅ hyuna ប្រុសម្នាក់នោះទទួលបាននូវអ្វីដែលគេចង់បានរួចរាល់ហើយ ដូច្នេះគេត្រូវតបស្នងសម្រាប់ពួកយើងវិញ! >> បុរសដែលលោកស្រីម៉ាក់សំដៅដល់នោះគឺជារាងតូច teahyung នៅពេលដែលគាត់រំលឹកពីគេគាត់តែងតែខឹងក្រៃលែង ប៉ុន្តែព្រោះដើម្បីទំនាក់ទំនងគូរស្វាមីភរិយាថ្មី គាត់ពិតជាត្រូវការប្រើប្រាស់រាងតូចជាខ្លាំង

<< អ្នកម៉ាក់បានដោះដូរអ្វីនឹង teahyung មែនទេ? ហេតុនេះទើបបានជាគេប្រាប់ឲ្យបង jung គេងក្នុងបន្ទប់ខ្ញុំដូច្នេះ?! >> ស្រីស្រស់រឹតកង្វល់ចិត្តយ៉ាងខ្លាំងបន្ទាប់ពីដឹងថាម្តាយក្មេកបានធ្វើការលះបង់យ៉ាងច្រើនក្រៃលែងសម្រាប់ខ្លួនឯង

<< មិនមានជម្រើសច្រើនសម្រាប់ពួកយើងឡើយ បើចង់ទាញបងចេញពីមនុស្សគម្រក់នោះ កូនត្រូវធ្វើការលះបង់ខ្លះ ក្រោយពេលបានបងជារបស់កូនយ៉ាងពេញសិទ្ធិហើយ នៅខ្លាចយកឈ្នះមនុស្សខ្ទើយមិនបានទៀតអ្ហី? ស្តាប់ណា៎...មិនថាប្រើវិធីណា កូនត្រូវធ្វើឲ្យបងចូលផ្សំដំណេកឲ្យបាន!? >> អ្នកម៉ាក់គាត់ប្រឹងប្រែងក្នុងការរៀបចំគម្រោងក៏ដូចជាការបញ្ចុះបញ្ចូលកូនប្រសា គាត់សង្ឃឹមថាគ្រប់យ៉ាងនៅស្ថិតក្នុងកណ្ដាប់ដៃគាត់បន្ទាប់ពីរឿងនេះបានជោគជ័យ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now