ភាគ55: អ្នកស្លាប់ជានរណា

248 35 10
                                    


ស្ថិតក្រោមកម្តៅថ្ងៃដ៏ក្តៅហើយស្ងួត teahyung បានឈរបាំងថ្ងៃនៅក្រោមឆ័ត្រពណ៌ខ្មៅ វាសុីគ្នាណាស់និងការរៀបចំខ្លួនរបស់គេក្នុងថ្ងៃនេះ

បន្តិចក្រោយមកនាយក៏ដោះវ៉ែនតាចេញ ទើបយើងបានឃើញពីភ្នែកហើមស្លក់របស់រាងតូច ដូចបានបញ្ជាក់ថានៅរាត្រីមួយនោះនាយគឺមិនបានគេងលង់លក់ឡើយត្បិតថាកង្វល់ព្រោះរឿងរាងក្រាស់ដូចគ្នា ជាហេតុនេះហើយទើបរាងតូចប្រើប្រាស់វ៉ែនតាធំខ្មៅដើម្បីលាក់បាំងវា

ក្រៅអំពីវ៉ែនតា រាងតូចក៏បានដាក់ឆ័ត្រនោះបាំងថ្ងៃឲ្យផ្នូររបស់ប្អូនប្រុសភ្លោះទៀតផង រួចទើបទំលាក់ខ្លួនអង្គុយផ្អែកខ្នងនិងស្លាក់ព្រលឹងជាក្រោយ

<< ឯងខឹងនឹងបងដែរទេ? >>

<< បងដឹង បងមិនគួរមានចិត្តទៅលើ jungkook នោះទេ! មិនថាជាសត្រូវ គេក៏ជាមនុស្សដែលឯងស្រលាញ់បំផុតទៀតផង... >>

<< ប៉ុន្តែបងសូមសន្យាណា jea បងនឹងមិនបណ្តោយឲ្យអារម្មណ៍បែបនេះកើតឡើងមកលើបងទៀតទេ ក៏ព្រោះថាបងបានសន្យាហើយថានឹងជួយសងសឹកឲ្យឯង ហើយក៏នឹងទៅរស់នៅជាមួយឯងដោយមិនបែកគ្នាជារៀងរហូត...!!! >> Teahyung វាចាដោយបង្ហូរទឹកភ្នែកមកយ៉ាងសស្រាក់សស្រាំ រាងតូចក្នុងពេលនេះក៏ឈឺចាប់ខ្លាំងមិនចាញ់រាងក្រាស់ឡើយ ស្នេហារបស់នាយមិនមែនគ្មានចិត្តស្រឡាញ់ តែគឺមិនអាចស្រលាញ់ ក៏ព្រោះចំណងនៃការសងសឹក ក៏រួមទាំងចំណែកនៃក្តីស្នេហ៍ត្រីកោណផងដែរ

កាលដែលនាយមិនបានបើកចិត្តចំពោះរាងក្រាស់ ក៏ព្រោះថានាយមិនមានបំណងធ្វើឲ្យប្អូនប្រុសដែលស្លាប់ទៅហើយនៅមិនស្ងប់ព្រោះតែរឿងនេះទេ

ក៏បញ្ជាក់ឲ្យដឹងមួយទៀតថារាងតូចបានមានចិត្តទៅលើរាងក្រាស់រួចមកហើយ ទាស់ត្រង់មិនអាចបង្ហាញក៏មិនអាចធ្វើដូច្នេះបានប៉ុណ្ណោះ

____________________🥀

និយាយពីកម្លោះ hoseok របស់យើងវិញបន្ទាប់ពីមានរឿងនឹងប្អូនប្រុសពៅរួចក៏ចាកចេញមក នាយគឺមិនបានទៅទីណាឆ្ងាយឡើយ ដោយឡែកគឺគេបានមកទីកន្លែងដាក់ធាតុលោកឪពុកធំ jeon jung hun ដែលជាឪពុកបង្កើតរបស់ jeon jungkook

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now