ភាគ48: ចង្វាក់បេះដូង

399 33 11
                                    


រាត្រីជ្រាលជ្រៅបានចូលមកដល់ រាងតូចច្រលឹងកំពុងមើលសៀវភៅបញ្ជីមិនទាន់គេងនៅឡើយទេ ហើយក្បែរគ្នានោះផងដែរក៏ជារាងក្រាស់របស់យើងហ្នឹងហើយមិនមាននរណាផ្សេងឡើយ

កំលោះជាប្អូនមិនព្រមទៅគេងនៅបន្ទប់ភរិយាថ្មោងថ្មីទេព្រោះបារម្ភពីម្ចាស់ស្នេហ៍ គ្រែងគេត្រូវការអ្វីហើយមិនហ៊ានប្រើនរណាម្នាក់នៅក្នុងផ្ទះនេះ

Tea ម្តងម្កាលក៏លួចគយគន់វង្សភក្ត្រប្រុសល្អកំររកបាន ហើយគិតទៅដល់ពាក្យពេចន៍សម្តីមុននាំគ្នាចូលមកកាន់វិមាននេះ

" ខ្ញុំស្គាល់បងប្រុស teahyung ច្បាស់ណាស់! មិនថាព្រោះរឿងអ្វីក៏ដោយ គុំនុំខឹងស្អប់ទាំងអម្បាលម៉ាណ ខ្ញុំសូមឲ្យបងកាត់វាចេញពីក្តីស្រលាញ់របស់ខ្ញុំចំពោះបងផង!? ទោះស្នេហាខ្ញុំមិនពិតចំពោះបងប្រុស teahyung តែក៏មិនស្អប់ដល់ថ្នាក់លួចធ្វើបាបគាត់ដូច្នេះដែរ រវាងពួកខ្ញុំនិងគាត់គឺជាទំនាក់ទំនងបងប្អូនយ៉ាងពិតប្រាកដ " ភាសានិងកាយវិការដ៏ទន់ភ្លន់បានស្តែងចេញនូវការដឹងកំហុសមកគ្មានភាពក្លែងបន្លំទេ jungkook និយាយនេះព្រោះតែចង់បញ្ជាក់ថានាយមិនមានបំណងធ្វើបានបងប្អូនភ្លោះរបស់រាងតូចទេ តែកំហុសការពារម្តាយគឺជារឿងពិត

" ឯងមកទទួលស្គាល់កំហុស? " នាយតូចបានបញ្ចេញទឹកមុខខឹងច្រឡោតឡើងមក តែក៏មិនបង្ហាញការពិតថាខ្លួនជានរណាឡើយ

" ជាក្តីស្រលាញ់របស់ខ្ញុំនិងការតបស្នង បងអាចធ្វើអ្វីតាមដែលបងចង់ លើកតែសន្យាស្នេហាយើងវាជារឿងមួយផ្សេងគ្នា " ដូច្នេះក៏បានន័យថារាងក្រាស់មិនលូកដៃចូលក្នុងរឿងសងសឹករបស់រាងតូចចំពោះម្តាយនាយឡើយ គឺដើម្បីឲ្យការគុំគួនគ្នាបានបញ្ចប់ក្នុងពេលឆាប់ៗនេះ

ជាមួយនឹងក្រសែភ្នែកខូចចិត្តខកសង្ឃឹមរបស់រាងក្រាស់ក៏អាចធ្វើឱ្យរាងតូចចិត្តទន់ព្រមចូលមករស់នៅក្នុងវិមាន jeon តាមការរៀបចំរបស់ jungkook

ទាំងភាពស្មោះត្រង់នឹងអំពើល្អកន្លងមកដែររាងក្រាស់បានធ្វើមកលើរាងតូច ទីបំផុតស្នាមញញឹមដ៏ស្រស់ស្រទន់ដែលធ្លាយចេញពីការពេញចិត្តក៏លេចឡើងនៅលើមុខរបស់ teahyung បេះដូងដែលធ្លាប់តែរឹងរួសមិនធ្លាប់រង្គោះរង្គើចំពោះនរណាម្នាក់ក៏ប្រែមកជាលោតញាប់កន្រ្តាក់ស្ទើរជ្រុះចេញពីទ្រូងព្រោះតែ jungkook សត្រូវម្នាក់នេះ

💔ដួងចិត្តប្រេះស្រាំ💔Tahanan ng mga kuwento. Tumuklas ngayon