ភាគ18: ខ្ញុំនឹងធ្វើឲ្យគេចាញ់ទាំងបាក់មុខ

568 31 0
                                    

ព្រឹកព្រហាមស្រាងៗនៅ Seoul នៅតែមានព្រិលធ្លាក់ចុះមកយ៉ាងច្រើនដូចដើម yoongi ហាក់រសាប់រសល់ដេកមិនលក់បក់មិនល្ហើយឡើយ រហូតបង្ខំចិត្តមកចាំជួប teahyung ទាំងព្រឹកត្រជាក់ស្រឹប ហើយមិនយូរប៉ុន្មានរបងផ្ទះរបស់ប្អូនប្រុសទន់ខ្សោយគេក៏របើកឡើង លេចចេញនូវរូបរាងតូចច្រឡឹងចង្កេះតូចអង្រ្គងដៃជើងខ្លីៗ ប៉ុន្តែមុខមាត់ដ៏សិចសុីខាបព្រលឹងមិនអន់ឡើយ

<< សួរស្តីលោក min នេះមករក tea ទាំងព្រឹកបែបនេះផងឬ? >> Jimin គ្រាន់តែបើកទ្វារផ្ទះមកក៏ឃើញ yoongi ឈរនៅចំពោះមុខក៏ហាក់ភាន់ស្មារតីបន្តិចដែរ តែក៏ប្រញាប់សម្រួលឥរិយាបថជាធម្មតាវិញ នឹងវាចាសួរភ្លាមបែបឌឺ

<< កុំស្មានថាប្អូនយើងជឿជាក់ឯងហើយ ឯងអាចនាំគេឱ្យដើរទៅរកផ្លូវមច្ចុរាជដោយស្រួលបាននោះ ទីនេះមានខ្ញុំដែលជាបងប្រុសរបស់គេ មិនថាអ្នកណា គិតល្អឬអាក្រក់ជាមួយគេប៉ុណ្ណា ខ្ញុំក៏នឹងតបស្នងឲ្យគេវិញយ៉ាងសាកសមរ >> yoongi បោះជំហានចូលទៅទល់មុខគ្នានឹងមាឌតូចល្អិត ហើយក៏វាចាលាយឡំគ្នានឹងក្រសែភ្នែកពិឃាតរបស់គេ

<< អ៎...! ខ្ញុំវិញក៏កំពុងចង់ប្រើពាក្យនេះសម្រាប់មនុស្សដែលតែង មើលរំលងរាល់ការឈឺចាប់របស់ tea ក្នុងពេលកន្លងមកដូចគ្នាថា... ខ្ញុំនឹងធ្វើឱ្យគេចាញ់ទាំងបាក់មុខជាទីបំផុត...ហុឹស៎! >> Jimin គេជាមនុស្សដែលតូចតែមាឌទេ សំដីវិញពិតជាធំឡើងហួសប្រមាណ ប៉ុន្តែ ពាក្យទាំងប៉ុន្មាននោះក៏ធ្វើឲ្យមុខមាំយើង កើនស្នាមជ្រួញនៅលើថ្ងាសមិនតិចទេ បន្ទាប់ពីពោលចប់ មាឌតូចល្អិតបំរុងនឹងដើរបង្ហួសទៅហើយ តែដៃដ៏ត្រជាក់ស្រឹបក៏ចាប់ដើមដៃគេជាប់ ដោយប្រើកំលាំងខ្លាំងរហូត jimin ហាក់ឈឺណាស់ដែរ តែមានតែប្រឹងទប់មិនឲ្យគេដឹងហើយបានចិត្ត

<< ខ្ញុំមានរឿងត្រូវប្រាប់ឯងមិនទាន់អស់នៅឡើយទេ បើនៅចង់ជួបមុខ tea បានទៀត ឯងមិនត្រូវហួសព្រំដែនទេ >> yoongi ពោលចប់ក៏ដើរចាកចេញចូលទៅរករាងតូច teahyung បាត់

<< អាស្លេកចម្គួត ឃើញស្លើរៗចឹងទេ! តែកំលាំងខ្លាំងមិនធម្មតាទេ... >> ឯ Jimin វិញត្រូវឈរឈ្លីដៃដែលឈឺនោះទាំងរអ៊ូរទាំតិចៗ ទើបចាកចេញទៅកន្លែងរបស់ខ្លួនវិញដូចគ្នា

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now