ភាគ65: ការលាក់ខ្លួននៅលើកោះ

222 32 9
                                    


ស្ថិតក្នុងខណៈពេលដែលមនុស្សជាច្រើនបានយកពេលទៅសម្រាក់ញុំាអាហារពេលល្ងាចនិងមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលនៅចាំយាមរូបនាយ មាឌតូចល្អិត jimin ក៏រិះរកវិធីដើម្បីធ្វើការរត់គេចខ្លួនចេញពីក្រញាំដៃមុខមាំ

<< អាហារពេលល្ងាចមកដល់ហើយ! >> អ្នកយាមទ្វារម្នាក់បានលើកអាហារមកឲ្យមាឌតូច

<< ខ្ញុំត្រូវការងូតទឹក ឯងជួយដោះខ្នោះចេញឲ្យយើងបន្តិច! >> ហេតុថាខ្លួនត្រូវបានដាក់ខ្នោះជាប់ទើបធ្វើឲ្យមាឌតូចពិបាកក្នុងការបំលាស់ទី ប៉ុន្តែមើលទៅបុរសម្នាក់នោះហាក់មិនចង់ដោះខ្នោះឲ្យមាឌតូចទាល់តែសោះ

<< បើម្ចាស់របស់លោកនៅ គេក៏ប្រាកដជាដោះលែងខ្ញុំមិនខាន ព្រោះថាខ្ញុំនឹងគេត្រូវធ្វើស្អីៗជាមួយគ្នា ហើយពេលនេះឥឡូវនេះខ្ញុំត្រូវការប្រើបន្ទប់ទឹក ឬឯងចង់ឲ្យខ្ញុំបង្កភាពកខ្វក់នៅទីនេះ?! >> Jimin ទាល់តម្រិះនាយក៏លើកយកមុខមាំមកធ្វើជាលេសដើម្បីឲ្យទទួលបាននូវការដោះលែងពីមនុស្សរបស់គេ

<< ចឹងបាន អ្នកប្រុសងូតទឹកសម្អាតខ្លួនចុះ! >> ដោយហេតុថាមាឌតូចនិយាយសមហេតុផលទើបបុរសម្នាក់នេះធ្វើការដោះខ្នោះចេញពីដៃរបស់គេ នឹងបញ្ជូនគេឲ្យដល់មាត់ទ្វារបន្ទប់ទឹក ខណៈនោះផងដែរអង្គរក្សក៏នៅយាមនៅមាត់ទ្វារបន្ទប់ទឹកនោះដែរ

Jimin ឃើញថាឱកាសបានមកដល់ហើយនោះនាយក៏ប្រញាប់រត់ទៅបើកទឹកបង្ហូរចោលបង្កជាសម្លេងបោកបញ្ឆោតដល់អ្នកយាមទ្វារ ប៉ុន្មាននាទីក្រោយមាឌតូចក៏ស្រែកហៅបុរសនោះឲ្យយកកន្សែងជូតខ្លួនឲ្យនាយ

<< លោក park កន្សែងខ្ញុំយកមកហើយសូមលោកបើកទ្វារទទួលយកផង! >> អង្គរក្សហេតុតែដឹងថាចៅហ្វាយមានទំនាក់ទំនងសុីជម្រៅជាមួយមាឌតូចទើបគេផ្តល់ការគោរពយ៉ាងខ្លាំងចំពោះគេ ដូច្នេះហើយនាយគឺមិនហ៊ានក្នុងការមើលឃើញរាងកាយរបស់មាឌតូចនោះទេ មានតែអាចឱនមុខចុះគេចចេញប៉ុណ្ណោះ

ឆ្លៀតឱកាសនេះ jimin ក៏លើកយកថូតាំងដែលនៅក្នុងបន្ទប់ទឹកនោះ យកមកវាយសំពងក្បាលអ្នកយាមរហូតដល់គេទន់អស់កម្លាំងនិងកម្រើកលែងរួច ទើបមាឌតូចធ្វើការរត់ចេញពីទីនោះយ៉ាងលឿន

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now