ភាគ31: ខកបំណង

457 26 1
                                    


ផ្ទៃមេឃចាប់ផ្តើមងងឹតបន្តិចម្តងៗទៅហើយ មនុស្សម្នាក៏បន្តការចាកចេញពីក្រុមហ៊ុនទៅរាងៗខ្លួនអស់ដែរ នៅឡើយតែក្នុងបន្ទប់ office របស់កំលោះមុខមាំ yoongi នេះទេដែលកំពុងបើកប្រជុំធំនិងប្អូនៗទាំងពីរ

<< ក្រែងបងបញ្ជាហើយថាឲ្យសម្លាប់អាម្នាក់នោះហេស៎ seok មិចក៏ឯងបណ្តោយឲ្យវាបង្ហាញខ្លួនបានទៀត? >> Yoongi អង្គុយលែងជាប់នឹងកៅអី នាយជ្រែងតុធ្វើការដោយដៃទាំងគូរក្តាប់ណែនស្ទើរបែកសរសៃ

<< ខ្ញុំថ្វីប្រហែសបណ្តោយឲ្យទូរស័ព្ទអស់ថ្ម ទើបមិនបានមើល sa dom ផ្ញើសារមករឿងមានមនុស្សលួចដុតឃ្លាំងស្តុបទំនិញ ឈ្លៀតពេលពួកគេទៅពន្លត់ភ្លើងក៏រំដោះមនុស្សទៅបាត់ >> hoseok តបនឹងបងប្រុសធំវិញទាំងទឹកមុខសោកសៅ គេក៏គ្មានបំណងឲ្យរឿងនេះកើតឡើងដែរ

<< ធ្វើការថ្វីប្រហែស! ឯងមានឃើញទឹកមុខប្អូនភ្លោះរបស់ teahyung ទេ? គេទាំងឌឺហើយក៏ជឿជាក់លើអាលោក Kim ស្អីគេនោះណាស់... >> Yoongi បន្តប្រើកំហឹងលើការសន្ទនាគ្នាជាមួយ hoseok កាន់តែខ្លាំងឡើង

<< គេមិនមែនជាប្អូនប្រុសភ្លោះ តែគេជា Kim teahyung ពីមុន! គ្រាន់តែគេខឹងនឹង jungkook ទើបគេទៅជាយ៉ាងនេះ >> hoseok ប្រែសម្លេងលាន់ទ្រហឹងតបតនិង yoongi វិញ

<< គាត់មិនមែនជា Kim teahyung ពីមុនទេ! គាត់ម្នាក់នេះមិនដឹងរឿងសំងាត់រវាងខ្ញុំនិង teahyung មុនឡើយ >> jungkook

<< ជាឯងតែម្នាក់គត់ដែលគិតខុសពីពួកយើង ឬឯងដឹងអ្វីមកមែនទេ? >> Yoongi ហាក់មានពិរុទ្ធនិងការឲ្យចំលើយពី hoseok ណាស់នាយសួរចំៗមិនលាក់ទុកនាំរឿងវាងឆ្ងាយ

<< ខ្ញុំគ្មានដឹងអ្វីមកទេ គ្រាន់តែ... ពួកយើងនៅមិនទាន់មានអ្វីមកបញ្ជាក់ឲ្យច្បាស់នៅឡើយទេ! នៅមានទៀត ក្រែងពួកយើងនិយាយគ្នាហើយថាបើទោះជាគេជាបងប្អូនភ្លោះនិងគ្នាក៏ដោយ បើគេជាក្មេងស្លូតត្រង់ពួកយើងក៏នឹងស្រលាញ់គេមិនអន់ជាងម្នាក់មុននោះទេ !? >> Jung hoseok នាយរាងក្រែងរអាចិត្តនិងបងប្អូនខ្លួនឯងណាស់ដែលនិយាយកុហក់ តែនេះជាការសន្យារវាងនាយនឹងរាងតូច

<< ហើយបើគេដឹងរឿងនេះហើយ តើគេអាចនៅល្អនិងពួកយើងទេ? >> Yoongi លើកចិញ្ចើមសួរទៅ hoseok

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now