ភាគ13: ហេតុអ្វីខ្ញុំមានអារម្មណ៍បែបនេះ?

686 44 0
                                    

នៅក្រោមពន្លឺរស្មីនៃភ្លើងរចនាម៉ូដសម័យទំនើប នៃក្លឹបរាត្រីមួយកន្លែងនៅកណ្តាលទីក្រុង Seoul វាស្ថិតនៅក្បែរនឹង casino មួយដ៏ធំដែលគ្រប់គ្រងដោយ Kim namjoon ជាថៅកែផ្ទាល់

កំលោះមុខស្រស់រកសម្រស់ឯណាមកប្រៀបផ្ទឹមមិនបានរូបនេះមានឈ្មោះថា Kim seokjin ក៏ជាថៅកែក្លឹបរាត្រីឈ្មោះ cusu kim នេះផ្ទាល់ កំពុងផ្អៀងផ្អងសម្លឹងទៅមាឌមាំធំ namjoon ដែរកំពុងតែភ្លឹកព្រោះគិតដល់អ្វីម្យ៉ាង ដោយញញឹមផ្អែមល្ហែម រួចគេក៏ចាក់ស្រាក្រហមមួយកែវដើរសំដៅទៅក្បែរ

<< លោកមិនដែលបែបនេះពីមុនមកទេ? >> Seokjin

<< បែបនេះនោះ គឺបែបណាទៅ? >> Namjoon សួរបកព្រោះនាយមិនប្រាកដចិត្ត ពីប្រយោគដែលបុរសសង្ហាសាច់មុខម៉ត់រលោងនោះពោលឡើយ

<< លោកមិនដែលអង្គុយញញឹមម្នាក់ឯង ទាំងដែលខ្ញុំខំបារយកនារី បុរសទាំងហាងមកឲ្យលោករើសមើល ធុញនឹងរឿងបែបនេះ? >> Seokjin ស្គាល់មាឌមាំច្បាស់ណាស់ គេក្លាយទៅជាភ្ញៀវប្រចាំក្លឹបមកច្រើនឆ្នាំហើយ រាល់លើក namjoon តែងប្តូរនារីកំដរផឹកស្រា ហើយនាំយកពួកនាងទៅផ្តល់សំណាងនៅឯបនល្បែងរបស់ខ្លួនជាប្រចាំ ខុសត្រង់លើកនេះគេបែរជាមិនសូម្បីសម្លឹងមើលអ្នកណាដែលគួរឲ្យអាណិតផង

<< ហុឹស...! ខ្ញុំស្រាប់តែនឹកឃើញថា ចង់ជួយមនុស្សដែលគួរឱ្យអាណិតខ្លាំងជាងនេះទៅទៀត ពីមុនខ្ញុំមិនដែលចាប់អារម្មណ៍ទេថា ក្រៅអំពីមាសប្រាក់មនុស្សនៅអាចលំបាកដោយសារអ្វី... >> Namjoon ពេលនិយាយដល់ប្រយោគមួយនេះ ក៏ធ្វើឲ្យទឹកមុខរបស់នាយប្រែជាស្រងូតស្រងាត់វិញភ្លាម ហើយសសៃរក្បាលក៏ចាប់ផ្ដើមឡើងប៉ោងធំ ព្រោះតែខំគិតពីរឿងដ៏ស្មុគស្មាញមួយនោះ

<< គេ...ពិតជាសោកសៅ ស្រងូតស្រងាត់ ក្រៀមក្រំ តែងបៀមទុក្ខនៅក្នុងទ្រូងដ៏តូចចង្អៀតរបស់ខ្លួនឯងជានិច្ច...!!! >> មាឌមាំធំនិយាយចប់ក៏លើកកែវស្រាឡើងផ្តាច់ រួចក៏ក្រោកដើរចេញពី seokjin ទៅ

<< គិតទៅវិញហើយមែនទេ...? >> ឃើញថាគេប្រញាប់ទៅជាងសព្វដង បុរសស្រស់សង្ហាក៏ស្រែកសួរ

<< យប់នេះផឹកច្រើនពេកហើយ ចាំថ្ងៃក្រោយចាំផឹកទៀត... >> Nam វាចាដោយកាយវិការលើកដៃរាបែរខ្នងដាក់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now