ភាគ49: ចេតនា

270 25 2
                                    


ព្រឹកព្រហាមស្រាងៗក្រោមពន្លឺថ្ងៃរះពីទិសខាងកើតព្រាលៗ សបញ្ជាក់ឲ្យដឹងថាមេឃនៅមិនទាន់ភ្លឺច្បាស់នៅឡើយទេ

រាងក្រាស់ jungkook បានភ្ញាក់ដឹងខ្លួនពីការគេងមកទាំងស្រវាំងព្រិលភ្នែក ជាធម្មតាសម្រាប់មនុស្សទូទៅគឺត្រូវការពេលបន្តិចដើម្បីធ្វើឱ្យភ្នែកស្រលះ ប៉ុន្តែសម្រាប់ jungkook គឺបើកមកភ្លាមក៏ស្រលះបន្ទាប់ពីមានវង្សភក្រ្តដ៏សែនផូរផង់របស់រាងតូចស្ថិតនៅចំពោះមុខនាយយ៉ាងដូច្នេះ

នាយបន្តគេងសម្លឹងមើលទៅមុខមូលក្រឡង់ទន់ហើយរលោងនោះទាំងញញឹមស្រទន់ ស្នាមញញឹមនោះផងដែរ គឺជាស្នាមញញឹមមួយដែលរាងក្រាស់យើងកំរនឹងប្រើប្រាស់វាទៅលើអ្នកដទៃណាស់ ជាពិសេសនោះ គឺជាក្រសែភ្នែកដែលពោរពេញទៅដោយមនោសញ្ចេតនារបស់នាយនេះហើយ

កែវភ្នែកនោះ ជាសភាពពិបាកបរិយាយណាស់ ត្បិតថាវាបានផុសចេញពីក្តីស្រលាញ់ឥតព្រំដែន ជ្រាលជ្រៅហើយរឹងមាំ សម្រាប់ក្រសែភ្នែកប្រភេទនោះគឺអាចជំនួសឲ្យគ្រប់យ៉ាងនៃសេចក្តីស្នេហា

ក្រោមការលួងលោមនៃភក្រ្តស្រស់ប្រិមប្រិយរបស់រាងតូចទីបំផុតរាងក្រាស់ក៏បានគេងលក់ជាថ្មី គឺគេងលង់លក់ព្រមជាមួយនឹងទឹកមុខញញឹមក្របួច

បន្ទាប់ពីវេលាកន្លបានបន្តិចថ្ងៃរះពិតប្រាកដក៏ចូលមកដល់ ក៏ជាពេលវេលាដែល teahyung ភ្ញាក់ពីដំណេកមកល្មម

Tea ក្រោកស្ទើរមិនផុតពីគ្រែគេងឡើយ នៅពេលដែលភ្នែកសម្លឹងទៅឃើញមុខមាត់ក្មេងខ្ចីរបស់ jungkook រាងតូចហាក់រារែកចិត្តក្នុងការប្រើប្រាស់រាងក្រាស់ជាផ្លូវទៅរកការសងសឹកបន្តិច

នាយបានងើបចូលទៅក្បែរនឹងសម្លឹងមុខបរិសុទ្ធនោះឲ្យកាន់តែច្បាស់ ដៃរាវតូចស្រលូនបានបោះពួយយ៉ាងលឿនស្ទើតែប៉ះនឹងសាច់ប្អូនប្រុសទៅហើយតែក៏ឈប់ឆ្ងក់ត្រឹមមួយចង្អុលដៃពីផ្ទៃមុខរាងក្រាស់ ភ្លាមនោះអារម្មណ៍ទន់ភ្លន់របស់រាងតូចមុននេះក៏រលាយសាបសូន្យអស់ ជំនួសមកវិញនូវអារម្មណ៍វិលវល់ព្រោះមិនយល់ពីខ្លួនឯងថាកំពុងចង់ធ្វើអ្វីឲ្យប្រាកដ

Teahyung រហ័សរត់ចូលក្នុងបន្ទប់ទឹកដើម្បីគេចផុតពីអារម្មណ៍មុននេះ នាយពោលទាំងញ័រចំប្រប់ជាការដាស់ស្មារតីរបស់ខ្លួនឯង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now