ភាគ50: ស្គាល់គំនិត

236 27 3
                                    


កំលោះខ្ពស់ស្រឡះមាឌធំមាំមួនថ្ពាល់ខួចទាំងគូររបស់យើងញញឹមស្រទន់ចប់ក៏ផ្តើមដោះអាវក្រៅចេញពីរាងកាយខ្លួនឯងហើយគ្របដណ្ដប់ឲ្យស្រីស្រស់ក្មេងខ្ចីរបស់យើង ដើម្បីបិទបាំងសាច់ឈាមដែលលេចចេញពីកំណាត់អាវខើចខ្លី

<< សង្គមអ្នកនាងរស់នៅប្រាកដជាល្អបរិសុទ្ធពេកហើយ ទើបមិនដឹងទេថាខាងក្រៅផ្ទះគឺសុទ្ធតែជាចចកស្រេកឃ្លានសាច់ស្រស់ជាចំណីអាហារ លើកក្រោយត្រូវមានការប្រុងប្រយ័ត្នឲ្យបានច្រើន! >> កំលោះយើងនិយាយចប់ក៏ផ្តើមញញឹមជាថ្មី ធ្វើឲ្យស្រីល្អរបស់យើងអត់ធ្មត់មិនរំភើបចិត្តមិនបានឡើយ

<< មែនហើយកន្លងមកខ្ញុំទៅណាមកណាក៏មានអ្នកបើកឡានចាំជូនជានិច្ច...តែនោះក៏គ្រាន់តែជាពេលដែលខ្ញុំនៅលីវប៉ុណ្ណោះ! >> បន្ទាប់ពីសង្រួមអារម្មណ៍បានបន្តិច hyuna ក៏ចាប់ផ្ដើមបង្ហាញភាពតានតឹងរបស់ខ្លួននៅចំពោះមុខកំលោះយើង

<< ប៉ុន្តែស្វាមីរបស់អ្នកនាងគេខ្ពង់ខ្ពស់ខ្លាំងណាស់ ក៏គួរតែអាចមើលថែនាងឲ្យល្អ ចុះហេតុអីបណ្តោយឲ្យប្រពន្ធទើបរៀបការរួចធ្លាក់ចូលក្នុងកណ្តាប់ដៃក្មេងទំនើងដូច្នេះ?! >> នាយបន្តសួរនាំទាំងទឹកមុខងឺឆ្ងល់ ឯមាណវីក៏ភ្ញាក់ផ្អើលដូចគ្នាពេលដឹងដល់កំលោះមាឌមាំរបស់ដឹងរឿងខ្លួនឯងច្រើនយ៉ាងនេះ

<< ម៉េចក៏លោកដឹងរឿងរបស់ខ្ញុំច្រើនយ៉ាងនេះ? >>

<< អ្នកនាងមិនចាំខ្ញុំទេ? ខ្ញុំគឺ kim namjoon ដែលទើបតែទៅចូលរួមពិធីមង្គលការរបស់អ្នកនាងកាលពីថ្ងៃមុនទេ!? >> ក្រោយពេល nam ប្រាប់សមាសភាពរបស់ខ្លួនទៅ hyuna រួចមក នាងក៏ចាប់ផ្តើមគិតពីវាបន្តិច

<< អរ៎! ខ្ញុំចាំលោកបានហើយ...វាពិតជាចៃដន្យណាស់ដែលលោកបានមកជួយខ្ញុំនៅពេលនេះ >> នាងក្រមុំត្រេកអរណាស់ពេលបានស្គាល់សមាសភាពរបស់កំលោះមាំមួនយើង នាងបានវាចាដោយស្នាមញញឹមក្អាកក្អាយ

<< ពិតជាចៃដន្យ! ដំបូងគ្រាន់តែឆ្លងកាត់ផ្លូវនេះឃើញមេឃស្អាតទើបឈប់ឡានថតរូបមួយសន្លឹក មិនស្មានថាឮសំឡេងមនុស្សស្រែកឲ្យជួយទើបលោតចុះមកមើល ក្រោយបានជួយសង្គ្រោះទើបដឹងថាជាអ្នកនាងសោះ... >>

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now