ភាគ63: ខ្ញុំស្រលាញ់គេយូរហើយ

217 29 10
                                    


ក្រោយពីបញ្ចប់កិច្ចប្រជុំធំរួចមកលោក jung kiiyhung ហាក់ញាប់ញ័រអស់ស្មារតីថ្នាក់លើកទូរស័ព្ទក៏ចង់របូតពីដៃ ហើយអ្នកដែលធ្វើឲ្យគាត់រហន់តេទៅរកទាំងអន្ទះសាដូចនេះក៏គ្មានអ្នកណាផ្សេងឡើយក្រៅពីកូនស្រីបណ្តូលចិត្តរបស់គាត់

ចំពោះ hyuna ដែលគេងលង់លក់យ៉ាងស្កប់ស្កល់នៅឯក្លឹបរបស់មាឌមាំក្រោយឮសម្លេងទូរស័ព្ទរោទ៍ក៏ប្រញាប់ក្រោកមកទទួល ប៉ុន្តែគ្រានោះផងដែរនាងក៏ប្រទះឃើញមាឌធំមាំកំពុងអង្គុយនឹងតុក្បែរគ្រានាងគេងនោះព្រមទាំងញញឹមមកកាន់នាង

<< លោកប៉ា...?! >> នារីយើងប្រលែងខ្សែភ្នែកចេញពីសេចក្តីសុខសោមនស្សបន្តិចហើយក្រឡេកមើលទៅកាន់លេខដែលបានរំខានដល់នាងនោះ ទើបដឹងថាជាប៉ារបស់នាង

Namjoon ថ្វីបើដឹងថានោះជាលេខឪពុករបស់នារីយើងក៏ដឹងហើយថានឹងមានអ្វីកើតឡើង ប៉ុន្តែនាយនៅតែញញឹមយ៉ាងផ្អែមស្រទន់ រួចងក់ក្បាលតិចៗជាសញ្ញាប្រាប់ឲ្យមាណវីទទួលចុះ

<< មានអ្វីហេស៎លោកប៉ា? >> ក្រោយឃើញមាឌមាំរួសរាយនិងទន់ភ្លន់ដាក់នាងដូច្នេះ នារីយើងក៏កាន់តែពេញចិត្តថ្លើមទៅលើគេថែមទៀត

" ម៉េចក៏អាចទៅរួច ម៉េចក៏ធ្វើបែបនេះដាក់ប៉ាហាស៎ hyuna? ហេតុអីក៏កូនយកភាគហ៊ុន 15% នោះទៅលក់ឲ្យ teahyung ហាស៎? " លោកពូស្រែកស្ទើតែបែប office គាត់ទាំងខឹងទាំងស្តាយនូវញើសឈាមដែលគាត់ប្រឹងសន្សំយ៉ាងវេទនាទម្រាំទទួលបានមួយចំណែកនេះមក

<< ភាគហ៊ុនក្រុមហ៊ុនហីប៉ា??? >> នារីភ្ញៀវព្រឺតដល់ស្រឡាំងកាំង ត្បិតថាភាគហ៊ុននេះគឺនាងបានយកមកដូរនិងមាឌមាំនោះទេ ហើយចុះហេតុអ្វីទើបធ្លាក់ទៅលើដៃរាងតូចដូច្នេះ

" មែនហើយ!!! ឯងមានដឹងទេ ភាគហ៊ុននោះគឺប៉ាបានធ្វើការលះបង់អស់ច្រើនប៉ុណ្ណា មិចក៏ឯងបោះបង់ទៅដោយងាយដូចនេះ??? " លោក jung ពោលបណ្តើរក៏បានគ្រវាសរបស់របរនៅលើតុរបស់ខ្លួនចោលអស់ ព្រោះតែគាត់ស្តាយខ្លាំងណាស់នៅតម្លៃភាគហ៊ុនមួយនោះ

មាណវីកាលបើពាក្យទាំងនោះចេញពីមាត់ឪពុករួចមក នាងក៏ងាកមុខទៅមើលមាឌមាំនិងប្រើដោយក្រសែភ្នែកសំណួររាប់ពាន់ ត្បិតថានាងមិនជឿឡើយថានោះជាស្នាដៃនាយ ប៉ុន្តែដោយឡែក namjoon នាយគ្មានបំណងកុហក់គេចវេសចេញពីបញ្ហាឡើយ នាយបានធ្មេចភ្នែកងក់ក្បាលបន្តិចជាការទទួលស្គាល់នូវការពិតនោះ

💔ដួងចិត្តប្រេះស្រាំ💔Donde viven las historias. Descúbrelo ahora