ភាគ73: ស្នេហាចំពោះអូន

229 17 15
                                    


រសៀលជ្រាលជ្រេនាតាមដងផ្លូវទៅឯ gyung yang នារីក្មេងខ្ចីវ័យ 17ឆ្នាំខំជិះតាមដាន yoongi មកដល់មន្ទីរពេទ្យវិកលចរិតមួយកន្លែង ដំបូងនាងឆ្ងល់មិនយល់ថាហេតុអ្វីទើបបានជាមុខមាំមកកាន់ទីនេះនោះទេ

រហូតគិតឡើងវិញពីដំណឹង jimin ដែលបានបាត់ខ្លួនទៅ នារីរូបស្រស់ក៏ឆ្វេងយល់ថានេះជាកន្លែងលាក់បាំងមាឌតូចបន្ទាប់មិនខាន ទើបនាងសម្រេចចិត្តចូលទៅបន្លំខ្លួនធ្វើជាពេទ្យស្រី ដើម្បីបានដំណឹងជាក់លាក់

ចំណែកឯ yoongi ដែលមកយ៉ាងប្រញាប់ នោះព្រោះមាឌតូចបានដឹងខ្លួនមកវិញ ហើយក៏ព្យាយាមអុកឡុកដើម្បីចេញពីមន្ទីរពេទ្យ

<< លែងយើងទៅអាចង្រៃ ម៉េចក៏ឯងយកយើងមកទីនេះ ម៉េចក៏ធ្វើបែបនេះដាក់យើងហាស៎??? >> Jimin ស្រែកជេរស្តីទៅមុខមាំភ្លាមៗបន្ទាប់ពីឃើញគេមកដល់

<< ក្រែងឯងមានជម្ងឺផ្លូវចិត្ត? ទីនេះជាមន្ទីរពេទ្យសម្រាប់មនុស្សប្រភេទនេះ ហើយដើម្បីការពារការធ្វើអត្តឃាតរបស់ឯងម្តងទៀត ទើបយើងប្រាប់ឲ្យពេទ្យចងឯងបែបនេះទៅ! >> មុខមាំសម្តីមុឺងមាត់ដៃររវាម នាយលូកដៃទៅអង្អែលថ្ពាល់មូលក្រឡង់របស់មាឌតូច ទាំងដែលដឹងហើយថាគេនឹងខឹងត្បិតដៃជើងជាប់ចំណង មិនមានលទ្ធភាពក្នុងការតបតជាដាច់ខាត

<< ឯងហ្នឹងហើយឆ្គួតនោះ ឯងឆ្កួតនឹងការធ្វើបាបអ្នកដទៃ បំផ្លាញ់អ្នកដទៃ ជីវិតឯងអាចបានសប្បាយតែលើគំនរទុក្ខអ្នកដទៃប៉ុណ្ណោះ!? >> Jimin ជេរស្តីមុខមាំដល់ទឹកភ្នែកខ្លួនឯងហូររហាម ថ្វីបើនាយត្រូវបានញាំញីរាងកាយ បំបែកបំបាក់សេចក្តីស្នេហាដែលគេតែងតាំងចិត្តប្រគល់ឲ្យរាងតូចតែម្នាក់ ពេលនេះរូបនាយក៏កំពុងធ្លាក់ក្នុងរណ្ដៅអវជ័យទាំងរស់ ដូច្នេះ...តើមានមនុស្សប៉ុន្មាននាក់ដែលអាចស៊ូទ្រាំមិនយំបាននោះ?

<< ឯងជេរក៏ត្រូវម្យ៉ាងដែរ ខ្ញុំប្រហែលជាបែបនេះមែនហើយ ការពិតខ្ញុំអ្វីក៏មិនត្រូវការឲ្យឯងធ្វើដែរ ក្រៅពីការ...មានអីៗជាមួយគ្នា !? >> Yoon ពិតទទួលស្គាល់ថាសម្តីរបស់មាឌតូចគឺចាក់ចូលដល់បេះដូងរបស់នាយខ្លាំងណាស់ ត្បិតថាខ្លួននាយបានធ្វើខុស ពាក្យសូមទោសក៏មិនអាចនិយាយ ដូច្នេះនាយក៏ចាក់បណ្តោយដូចខ្លួនឯងនេះរោគចិត្តដល់កំរិតធ្ងន់ធ្ងរទៅហើយ

💔ដួងចិត្តប្រេះស្រាំ💔Donde viven las historias. Descúbrelo ahora