ភាគ75: ប្រយុទ្ធតទល់

213 29 8
                                    


#jeju south korea

រាត្រីជ្រាលជ្រេបានចូលខ្លួនសន្សឹមនិងកំលោះពីរនាក់ដែលកំពុងបើកឡានយ៉ាងលឿននៅលើដងវិថី jeju ហើយពួកនាយក៏បន្តទៅមន្ទីពេទ្យនៅតំបន់ hamdeok ត្បិតថាទីនោះគឺជាកន្លែងដែលស្រីស្រស់ក្មេងបានផ្តល់សញ្ញាឲ្យ

ដើមឡើយបើយើងមកកំសាន្តនៅ hamdeok នេះវាគឺជាកន្លែងដ៏ពោរពេញទៅដោយសេចក្ដីសុខខ្លាំងណាស់ មនុស្សម្នាក៏អ៊ូអរទៀត តែសម្រាប់កំលោះទាំងពីរនាក់នេះ ពួកគេក៏បានមកឆ្ងាយពីកន្លែងកំសាន្តទៅហើយ ក៏ចូលមកដល់ទីស្ងាត់ល្មមត្បិតថាទីនោះគឺជាមន្ទីរពេទ្យវិកលចរិត

<< នៅខាងក្នុងនោះមានមនុស្សយាមច្រើនណាស់ ពួកយើងគួរតែរងចាំ គ្នារបស់យើងមកដល់សិនទៅ !? >> បន្ទាប់ពីឈប់ឡានរួច jin ក៏វាចាទៅកាន់មាឌមាំ namjoon

<< អុឹម៎... !!! >> Nam យល់តាមគំនិតរបស់ jin ដែរទើបនាយងក់ក្បាល

កន្លងទៅមួយស្របក់ធំ ទើបក្រុមមនុស្សរបស់មាឌមាំបានមកដល់ដោយឡែក seok jin នៅតែមានអារម្មណ៍មិនសូវស្រួលដូច្នេះនាយក៏ផ្តល់យោបល់ដល់មាឌមាំម្តងទៀត

<< ប្លែកណាស់ មន្ទីរពេទ្យធំយ៉ាងនេះម៉េចក៏ងងឹតឈឹងអញ្ចឹង ? >>

<< អាចមកពីពួកគេសម្រាក់អស់ហើយទេដឹង !? >> Namjoon ឆ្លើយតបបន្ទាប់ពីឮសំនួររបស់ jin

<< លោកអាចទាក់ទងទៅអ្នកខាងក្នុងម្តងទៀតបានទេ ដើម្បីសួរឲ្យបានច្បាស់ ?! >> ជាថ្មីម្តងទៀតដែល jin បញ្ជាក់ទៅមាឌមាំ

ដោយយល់ឃើញថាការសង្ស័យរបស់ jin មានហេតុផល ដូច្នេះមាឌមាំយើងក៏ឆាតទៅស្រីស្រស់ baek song hee ម្តងទៀត ហើយការឆ្លើយតបរបស់នាងក៏លឿនរហ័សទាន់ចិត្តទៀត នាងបានតបមកវិញដោយឲ្យមាឌមាំចូលមកដូចងាយស្រួលទេ

<< នាងតបថា ok ហើយ ! >> នៅពេលអ្នកខាងក្នុងបានបញ្ជាក់យ៉ាងដូច្នេះទៅហើយ អ្នកខាងក្រៅក៏នាំគ្នាសម្រុកចូលដោយដំបូងគឺចាត់ការអ្នកយាមទ្វារទាំងនោះសិន

ហើយដំណាក់កាលទីមួយគឺហាក់ងាយស្រួលខ្លាំងពិតមែន ក្រុមមនុស្សរបស់មាឌមាំក៏បានបំបែកគ្នាជាពីរក្រុម ដោយមួយក្រុមគឺត្រូវឡើងតាមជញ្ជាំងបង្អួច ឯមួយក្រុមទៀតគឺត្រូវចូលតាមផ្លូវធម្មតាដើម្បីបង្វែងដានឲ្យអ្នកខាងក្រៅធ្វើការស្រួល

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now