ភាគ51: ទទួលការឈឺចាប់

265 26 3
                                    


សម្លេងម៉ាស៊ីនឡានបានរលត់នៅក្បែរៗវិមាន jeon ដោយឡានមួយគ្រឿងនោះផងដែរគឺបានបញ្ជារដោយមាឌមាំ kim namjoon ក្រោមហេតុផលជូនរូបស្រស់ស្រីត្រលប់មកវិញ ប៉ុន្តែខ្លាចមានអ្នកមើលឃើញថាពួកអ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នា ទើបនាយឈប់ឡានឆ្ងាយពីផ្ទះ

<< បានមកដល់ហើយក៏ប្រែជាស្តាយក្រោយណាស់! >> មាណវីមិនចង់ចុះពីឡានឡើយ ព្រោះតែយល់ថាទីនោះគួរឲ្យធុញទ្រាន់ ជាកន្លែងដែលពោរពេញទៅដោយកង្វល់

<< អ្នកនាងមិនអាចគេចពីបញ្ហាបានរហូតទេ ក៏មិនអាចបណ្តោយឲ្យខ្លួនឯងទន់ខ្សោយបានដែរ! ស៊ូឡើង ខ្ញុំនឹងនៅត្រង់នេះចាំគាំទ្រអ្នកនាង... >> Nam ងាកមកផ្តល់កម្លាំងចិត្តឲ្យស្រីល្អបន្ថែមទៀត

<< ខ្ញុំស្រាប់តែយល់ឃើញថា ខ្លួនឯងមានសំណាងណាស់ដែលបានជួបលោក អាចស្តាប់ដំបូន្មានជាច្រើនពីលោក ក៏បានកម្លាំងចិត្តច្រើនលើសលប់ដែលមិនធ្លាប់មាននរណាផ្តល់ឲ្យខ្ញុំឡើយ!? >> Hyuna នាងស្ទើតែឱបក្រសោបកាយមាំមួនរបស់ nam ឲ្យសមនឹងចិត្តត្រូវការទៅហើយ ប៉ុន្តែព្រោះប្រវត្តិរូបរបស់ខ្លួនទើបនាងបានត្រឹមសម្លឹងដោយនេត្រា

<< សូមកុំធ្វើឲ្យខ្ញុំយល់ថាខ្លួនឯងកំពុងធ្វើខុសលើអ្នកដទៃអី?! យ៉ាងណាខ្ញុំចំពោះអ្នកនាង ក៏គ្រាន់តែជាមិត្តយល់ចិត្តម្នាក់ទៅបានហើយ >> nam ពោលវាចាមកដូច្នេះក៏មិនខុសពីកំពុងប្រាប់ថាខ្លួនឯងផ្តើមមានចិត្តលើប្រពន្ធគេអញ្ចឹង ហើយបែជាប្រឹងលាក់ទុកដូច្នោះដែរ

<< ខ្ញុំសង្ឃឹមថាខ្ញុំមិនបានប្រែប្រួលចិត្តចំពោះមនុស្សដែលខ្ញុំបានជ្រើសរើសហើយទៅចុះ!? >> Hyuna ពោលដូច្នេះចប់ក៏ចុះពីឡាន មុនចាកចេញទៅនារីយើងក៏ធ្វើការឱនក្បាលគោរពអរគុណទៅដល់មាឌមាំចំពោះរឿងលើកនេះ

<< ខ្ញុំពិតជាអរគុណយ៉ាងខ្លាំង គ្រប់អ្វីៗដែលលោកបានផ្តល់ឲ្យខ្ញុំ ខ្ញុំក៏សង្ឃឹមទៀតថាវាសនានិងនាំឲ្យពួកយើងបានជួបគ្នាម្តងទៀតមិនខាន! >> នារីយើងវាចាទាំងញញឹមអៀនព្រានរហូតថ្ពាល់ក្រហមដូចផ្លែទន្លាប់ទុំ រួចក៏ដើរសំដៅទៅវិញបណ្ដើរនិងងាកមើលអ្នកក្រោយខ្នងបណ្តើរ

💔ដួងចិត្តប្រេះស្រាំ💔Onde as histórias ganham vida. Descobre agora