ភាគ26: មិនអាចលើកលែង

518 33 6
                                    


នៅក្នុងឡានពេលត្រលប់ទៅវិញរបស់ jungkook ស្នាមញញឹមអររំភើបក៏ផុសអណ្តែតឡើងលើផ្ទៃមុខផូរផង់ល្អលើសប្រុសឯទៀត ដៃស្តាំនាយបានលើកទៅស្ទាបដើមទ្រូងណែនក្តំរបស់ខ្លួនឯងដើម្បីទប់នឹងចង្វាក់បេះដូងដែលលោតញាប់ញ័រស្ទើរផ្ទុះចេញក្រៅ

ហើយមូលហេតុដែលនាំឱ្យនាយសប្បាយចិត្តខ្លាំងដល់ថ្នាក់នេះនោះគឺ គ្រាដែលរាងតូចស្តើងជាបងដោះឡេវអាវបើកទ្រូងរបស់ខ្លួនហើយថតរូបទុកនោះរាងក្រាស់ក៏បានដឹងដែរ គ្រាន់តែនាយចង់បានភាពស្និទ្ធស្នាលបែបនេះពីរាងតូច ទើបសុខចិត្តធ្វើជាគេងលង់លក់ទាំងមិនដឹងខ្យល់អី

តែផ្ទុយស្រឡះពី teahyung ដែលស្ថិតនៅក្នុងវិមានតែម្នាក់ឯង ទាំងបិទបង្អួចបិទទ្វារបិទភ្លើងងងឹតឈឹង មានត្រឹមពន្លឺដែលជះចាំងមកពីកញ្ចក់កុំព្យូទ័រប៉ុណ្ណោះ ផ្លាស់មួយនេះទៀតសោតគឺនាយបានក្តាប់ទុកក្នុងដៃយ៉ាងរហ័ស នៅពេលដែល jungkook ទាញថាស់តន្រ្តីពីដៃនាយទៅ

រាងតូចលើកដៃក្រព័ទ្ធគ្នាទាំងរមូលក្តិចខ្ញាំសាច់ខ្លួនឯងរបស់លេចចេញឈាមមករឹមៗ ក្នុងភ្នែកទាំងគូរក៏សម្លឹងមើលតែទិដ្ឋភាពដែល Kim jeahyung កំពុងរួមមេត្រីគ្នានឹង jeon jungkook នៅលើសាឡុងដែលនាយកំពុងតែអង្គុយនេះហើយ

បន្ទាប់ពីពួកគេគេងជាមួយគ្នារួចរាល់ jungkook ក៏ហុចឯកសារមួយច្បាប់ទៅឲ្យ jeahyung ប៉ុន្តែក្នុងនោះបានរៀបរាប់ពីអ្វីនាយគឺមិនអាចមើលឃើញឡើយ ដឹងត្រឹមថារាងតូចអានរួចក៏សុីញ៉េបន្ទាប់មកក៏ប្រគល់វាទៅឲ្យរាងក្រាស់វិញ ។

ឯវីដេអូបន្ទាប់គឺជាវីដេអូដែល namjoon បានផ្ញើមកឲ្យនាយមើលពីម្សិលរួចហើយ teahyung បង្ហូរទឹកភ្នែកចុះមកដោយក្តីខឹងសម្បា ហើយក្នុងចិត្តក៏គិតទៀតថាខ្លួនគិតមិនខុសពិតមែន jungkook មិនមែនគ្រាន់តែជាដើមហេតុនៃរឿងប៉ុណ្ណោះទេ តែគេផ្ទាល់ក៏មានពាក់ព័ន្ធនឹងការសម្លាប់ jeahyung ដែរ រាងតូចស្តើងចាប់ផ្តើមអង្គុយបញ្ឈរក្បាលជង្គង់ទប់ក្បាលខ្លួនឯងជាប់ តើប្រុសអាក្រក់ជូរជាតិម្នាក់នោះមែនទេ ដែលប្អូនប្រុសដ៏ទន់ខ្សោយរបស់បងស្រលាញ់ស្ទើរលេប

<< ខ្ញុំ...! មិនអាចលើកលែងឱ្យពួកឯងបានជាដាច់ខាត... >> Teahyung បោះប្រយោគទាំងក្តៅក្រហាយក្នុងចិត្ត គេខាំថ្គាមសង្គ្រាធធ្មេញស្ទើរបែក ឯភ្នែកទាំងគូរក៏ក្រហមច្រាលស្ទើរដាច់សសៃហូរឈាមមកទៅហើយ ក្រោយពោលចប់រាងតូចក៏ក្តាប់យកហ្វាល់នោះយ៉ាងណែនក្នុងដៃ ហើយបើកឡានធ្វើដំណើរចេញពីផ្ទះបាត់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now