ភាគ43: តែមង្គល

307 37 0
                                    


ព្រឹកម៉ោងប្រាំបួននៅឯវិមាន Kim ក៏ដៃបុរសមាំមួនតាមបែបវ័យចំណាស់ម្នាក់បានលូកដៃគោះទ្វារបន្ទប់រាងតូចស្តើង ក្លក់ៗចំនួនបីដង

ក្រោយពេលរាងតូច teahyung បានបើកទ្វារបន្ទប់មកក៏មានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបុរសដែលឈរនៅចំពោះមុខនាយ គឺជាអ្នកបើកឡានផ្ទាល់ខ្លួនរបស់លោកស្រី jeon hyearim

<< ខ្ញុំទទួលបញ្ជាពីលោកស្រី jeon ឲ្យមកទទួលអ្នកប្រុសទៅចូលរួមកម្មវិធីរបស់លោកប្រុសតូច >> បុរសចំណាស់ធ្វើការឱនក្បាលគោរពបន្តិចមុននឹងនិយាយប្រាប់រាងតូចតាមដោយហេតុផល

<< ខ្ញុំនឹងទៅចូលរួមនៅល្ងាចនេះ! >> Tea តបបែបខ្លីៗហើយក៏មានបំណងបិទទ្វារវិញ តែរំពេចនោះបុរសចំណាស់ក៏ធ្វើការឱនក្បាលចុះម្តងទៀតហើយថែមទាំងវាចាដោយមិនងើបមុខឡើងឡើយ

<< សូមមេត្តាដល់ខ្ញុំបាទផងទាន! តែនេះជាការងារដ៏សំខាន់សម្រាប់ខ្ញុំ... >> Tea ស្តាប់បុរសចំណាស់និយាយចប់នាយក៏សញ្ជឹងគិតវែងឆ្ងាយតាមបែបមនុស្សគ្មានអារម្មណ៍ គ្មានចំណង់ក្នុងការធ្វើអ្វីទាំងអស់

<< លោកពូទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយបន្ទាប់ពីរៀបចំខ្លួនរួច! >> បន្ទាប់ពីគិតបានរួចរាល់ហើយរាងតូចក៏តបទៅបុរសចំណាស់វិញដោយទឹកមុខស្មើធេង

<< សូមអភ័យទោសឱ្យខ្ញុំបាទម្តងទៀតចុះ! ប៉ុន្តែលោកស្រីបានបញ្ជាក់ទៀតថា ត្រូវតែអញ្ជើញអ្នកប្រុសទៅជាមួយខ្ញុំឲ្យបាន... >> បុរសចំណាស់នៅតែរក្សាការគោរពក៏រួមទាំងបញ្ជាគ្រប់ម៉ាត់របស់លោកស្រី jeon

<< ចឹងលោកពូចាំខ្ញុំនៅខាងក្រោមចុះ!? >> Tea ដឹងហើយថាហេតុអ្វីបានជាលោកស្រី jeon ត្រូវប្រើច្បាប់រឹងចំពោះអ្នកបើកឡានរបស់ខ្លួនហើយ គាត់បារម្ភខ្លាចគ្មានរាងតូចទេ jeon jungkook និងបញ្ឈប់ពិធីមង្គលការ ហេតុដូច្នេះហើយទើបរាងតូចព្រមធ្វើតាមអ្វីដែរបុរសចំណាស់ស្នើសុំ

គ្រាន់តែរាងតូចបិទទ្វារបន្ទប់ជិតវិញភ្លាម នាយក៏ងាកមុខសម្លឹងមើលទៅអ្នកដែលឈរនៅជាប់នឹងជញ្ជាំងទ្វារនោះទាំងទឹកមុខស្រពោន

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now