ភាគ84: សន្យាកុមារាភាព

159 24 6
                                    

Teahyung វ័យប្រាំពីរឆ្នាំកំពុងលេងបិតពួននៅជ្រុងម្ខាងនៃបន្ទប់ឪពុកម្ដាយ ដោយហេតុចៃដន្យនាយតូចក៏បានស្តាប់ឮឃ្លាប្រយោគដែលពួកគាត់បាននិយាយគ្នា

<< បងត្រូវនាំកូន tea ទៅខាងក្រៅ អូនជួយរៀបចំខ្លួនឲ្យគេផង >> លោក kim dan បានប្រាប់ទៅប្រពន្ធខណៈគាត់ក៏កំពុងរៀបចំខ្លួនខ្លួនឯង

<< តែកូន tea ម្នាក់ទេឬ ? >> អ្នកស្រី hari បានសួរទៅកាន់ស្វាមីវិញទាំងទឹកមុខស្រពោនស្ងួត

<< បាទ ! >> អ្នកជាស្វាមីក៏តបវិញដោយក្រៀមក្រំដូចគ្នា

<< ខ្ញុំយល់ហើយ ! សូមចាំបន្តិច ខ្ញុំនឹងទៅប្រាប់អ្នកមីងមេការឲ្យរៀបចំខ្លួនឲ្យគេ >> អ្នកស្រីដូចជាដឹងហើយថាព្រោះហេតុផលអ្វី ដូច្នេះគាត់ក៏រៀបនឹងទៅប្រាប់មេការផ្ទះឲ្យធ្វើតួនាទីមួយនេះជំនួសគាត់វិញ

<< Hari! តើអូនគិតចង់ធ្វើបែបនេះដល់ពេលណា? >> ខណៈដែលប្រពន្ធរបស់លោកបានដើរទៅដល់មាត់ទ្វារទៅហើយនោះ លោកប្រុសក៏បានសួរនឹងចង់ដឹងរឿងដែលគាត់បានកណ្តើយដាក់កូនច្បង

<< គឺរហូតដល់...ទីបញ្ចប់ >> ចំពោះលោកស្រីគាត់ក៏នៅតែឆ្លើយនិងស្វាមីជាមួយនឹងពាក្យនេះ ទោះបើក្នុងចិត្តរបស់គាត់ដូចកំពុងត្រូវបានពុះបំបែកយ៉ាងណាក៏ដោយ ត្បិតថារឿងខាងមុខវានឹងត្រូវឈឺចាប់លើសនេះរាប់ពាន់ដង

កន្លងទៅមិនប៉ុន្មាននាទីក្រោយមក ម៉ែដោះក៏បានមកហៅក្មេងតូច teahyung ទៅសម្អាតខ្លួនប្រាណនិងស្លៀកពាក់ជាថ្មីយ៉ាងរៀបរយ

បន្តទៅដល់ពេលដែលឪពុកបានចាប់កាន់ដៃនាយតូចបំរុងចេញទៅក្រៅ កូនក្មេងរបស់យើងក៏ចាប់ផ្តើមសួរទៅកាន់គាត់

<< លោកប៉ា ហេតុអីមិនយកប្អូនទៅជាមួយគ្នាផង ? >>

<< ពួកយើងមិនមែនទៅដើរលេងទេ ប៉ុន្តែពួកយើងត្រូវទៅជួបនឹងអ្នកផ្សេងច្រើនទៀត ដូច្នេះហើយប្អូនត្រូវនៅកំដរម៉ាក់ >> លោក kim បានពោលដោយបន្ទន់កាយចុះដើម្បីឲ្យស្មើនឹងកំពស់កូនប្រុស

<< កូនក៏អាចនៅកំដរអ្នកម៉ាក់បានដែរ ដូច្នេះប្អូននឹងបានទៅខាងក្រៅជាមួយលោកប៉ា ! >> កុមារតូច teahyung បន្តពោលទៅកាន់ឪពុក ត្បិតនាយពិតជាចង់ដឹងថា មានអ្វីកើតឡើងបើបងប្អូនភ្លោះរបស់នាយបានបង្ហាញខ្លួនដំណាលគ្នា

💔ដួងចិត្តប្រេះស្រាំ💔Kde žijí příběhy. Začni objevovat