ភាគ85: បងសូមទោស

210 34 9
                                    


ក្រោយសុបិន្តបានបញ្ចប់ទៅ teahyung ក៏បានបើកភ្នែកមកព្រមជាមួយទឹកភ្នែករហេមរហាម នាយយំឡើងសសិតខណៈពេលនោះ រាងតូចក៏បានងាកមុខសម្លឹងទៅកាន់ជញ្ជាំងកញ្ចក់ជាលើកដំបូងបន្ទាប់ពីនាយបានមកគេងសម្រាក់នៅឯបន្ទប់ព្យាបាលមួយនេះ

កាលបើនាយបានឃើញរាងក្រាស់ដែលឈរសម្លឹងមើលមកខ្លួនទាំងទឹកមុខព្រួយបារម្ភនឹងអន្ទះសារចង់ចូលជួបយ៉ាងខ្លាំង កែវភ្នែករាងក្រាស់ដែលខ្មៅស្រិលប៉ុន្តែដានដក់ដោយទឹកនេត្រាហៀបនឹងហូរ បបូរមាត់ស្លេកស្លាំងបានបើកបង្ហើបតិចៗដូចកំពុងបន់ស្រន់ក្នុងចិត្ត ឯដៃដែលតោងជាប់ជញ្ជាំងកញ្ចក់ក៏ញ័រតិចៗហាក់តក់ស្លុតខ្លាំង នៅពេលដែលឃើញរាងតូចឈឺចាប់ដូច្នេះ

<< គ្រូពេទ្យ...បិទបង្អួចនោះទៅ ! >> ភ្លាមនោះអ្នកគ្រូពេទ្យក៏ទៅទាញវាំងននបិទ ទាំងដែលរាងក្រាស់នៅតែបន្តទះកញ្ចក់នោះឥតឈប់ជាការស្នើសុំកុំឲ្យគេធ្វើបែបនេះ យ៉ាងណាមិញអ្នកគ្រូពេទ្យគាត់ក៏បានព្យាយាមយ៉ាងខ្លាំងដើម្បីទទួលបានភាពស្ងប់ស្ងាត់ពីសំណាក់ផ្លូវចិត្តរាងតូច

<< ខ្ញុំចង់ជួបអ៊ុំមេដោះម្តងទៀត...! >> ជាថ្មីម្តងទៀតដែលរាងតូចបានស្នើឱ្យអ្នកគ្រូពេទ្យធ្វើតាមសេចក្តីត្រូវការរបស់ខ្លួន ហើយមិនយូរប៉ុន្មានអ៊ុំស្រីមេដោះក៏បានមកដល់បន្ទប់សម្រាក់របស់រាងតូច គាត់អង្គុយចុះទន្ទឹមនឹងគ្រែគេងរាងតូច ខណៈដែលគាត់កំពុងតែរអៀសចិត្តមិនសួរនាំអ្វីផង រាងតូចក៏ផ្តើមសំនួរឡើងមកមុនគាត់

<< តើខ្ញុំអាចទៅជួបអ្នកម៉ាក់ឥឡូវនេះបានទេ ? >>

<< អ្នកប្រុស...!!! >> អ៊ុំស្រីគាត់ហៅរាងតូចទាំងយំខ្ទប់មាត់ខ្លួនឯងជិតគាត់គិតផងថា teahyung បានគិតយល់ហើយក៏ព្រមអធ្យាស្រ័យដល់ម្តាយរបស់ខ្លួនឈប់ខឹងនឹងគាត់ទៀតហើយ ហេតុនេះគាត់រំភើបខ្លាំងទើបទឹកភ្នែកក៏ស្រក់ចុះមក

នៅពេលដែលអ្នកជម្ងឺប្រភេទនេះធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរ ជាហេតុគ្រូពេទ្យបានធ្វើការរឹតបន្តឹងក្នុងការចេញដើរហើររបស់ពួកគេណាស់ ព្រោះថាអ្នកជម្ងឺប្រភេទនេះងាយស្រួលខ្លាំងណាស់ដែលអាចធ្វើអត្តឃាតខ្លួនឯង

💔ដួងចិត្តប្រេះស្រាំ💔Där berättelser lever. Upptäck nu