ភាគ81: បកស្រាយគ្មានន័យ

472 29 13
                                    


សម្លេងស្រែកឡូឡាមិនត្រូវបានបញ្ចប់ឡើយ បើទោះជាលោកស្រី seo hari បានចេញមុខបកស្រាយច្រើនយ៉ាងណាក្តី

ហេតុដូច្នេះហើយទើបគ្រួសារ min ត្រូវបង្ហាញខ្លួនមកបំភ្លឺរឿងនេះរួមមាន hoseok និង song hee មកជាមួយផងដែរ

ដោយដំបូងឡើយពួកគាត់ស្នើសុំឱ្យធ្វើចំណាត់ការលើលោក jung kiiyhung សិន និងទុកឲ្យប៉ូលិស park bogum នៅតែម្នាក់គត់ដើម្បីរងចាំនាំខ្លួនលោកស្រី jeon ទៅ ក្រោយពីពួកគាត់សម្រួលនិងរឿងគ្រួសាររួច ហើយក្រុមអ្នកប្រជុំភាគហ៊ុនក៏ត្រូវបាននាំចេញដូចគ្នា

ខណៈពេលដែលប៉ូលីសបាននាំយកខ្លួនលោកពូ jung kiiyhung ចេញទៅ លោកក៏មិនភ្លេចសម្លក់មកកាន់កូនប្រុសឡើយ ត្បិតថាគឺព្រោះតែនាយទើបលោកត្រូវបានចាប់ខ្លួនដូច្នេះ

នារីស្ទើរវ័យ song hee បានសម្លឹងឃើញពីភាពចុះខ្សោយរបស់ hoseok បន្ទាប់ពីឪពុកនៅតែចងគំនុំនិងខ្លួន ហេតុនេះទើបមាណវីរបស់យើងលូកដៃសន្សឹមៗចូលទៅចាប់ដៃបុរសដើម្បីផ្តល់នូវកម្លាំងចិត្ត រីឯខាងមនុស្សចាស់ក៏ចាប់ផ្ដើមបើកការសន្ទនាគ្នា

<< Jung hun និង dan ពួកគេស្រលាញ់គ្នាតាំងពីក្មេងវ័យពួកយើងទាំងអស់គ្នាដឹង ឯប្អូនក៏ដឹងដូចគ្នា គ្រាន់តែប្អូនមិនព្រមទទួលស្គាល់ប៉ុណ្ណោះ !? >> លោក ji Yu បានពោលទៅកាន់លោកស្រី hyearim ត្បិតបើពាក្យនោះសុទ្ធសឹងតែជាការពិតទាំងអស់

រាប់ចាប់ពីដំបូងដែលអ្នកទាំងប្រាំបីបានស្គាល់គ្នា ស្នេហ៍ដំបូងនៅក្នុងក្រុមនោះ គឺជាគូររបស់ dan និង jung hun គ្រប់គ្នាបានដឹងនឹងឮគ្រប់យ៉ាងពីទំនាក់ទំនងស្នេហាពួកគេទាំងពីរ គ្រាន់តែស្នេហ៍នោះខុសធម្មជាតិដែលមិនអាចបង្ហាញប្រាប់ដល់គ្រួសាររៀងខ្លួនបាន

ទន្ទឹមគ្នានឹងបុរសពីររូបបានស្រលាញ់គ្នា ក៏ស្រាប់តែលេចចេញនូវវត្តមានរបស់ hyearim ម្នាក់ទៀតមក ដោយសំអាងលើភាពជាភេទនារីទើបនាងប្រើប្រាស់ឱកាសនេះប្រាប់ដល់គ្រួសារថាខ្លួនគឺមានស្នេហាជាមួយនឹង jeon jung hun

ខណៈអ្នកឯទៀតមិនហ៊ានប្រាប់ការពិតដល់ចាស់ទុំឡើយ ពួកគេគិតថាពេលវេលាកន្លងទៅនាងនឹងកាន់តែពេញវ័យហើយបើ jung hun បន្តសោះអង្គើយនោះនាងនឹងសាបចិត្តស្នេហ៍ដោយឯកឯង

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now