ភាគ66: ជានាង?

208 25 9
                                    


នៅក្នុងបន្ទប់ដ៏ធំទូលាយហើយសែនស្រស់ស្អាត មានការរចនាបថយ៉ាងសាកសមទៅនឹងចំណូលចិត្តនារីៗឆើតឆាយខ្លាំងណាស់

នៅលើពូកដ៏ទន់ល្មើយនោះក៏មានមាណវីរូបស្រស់សោភា ដៃទាំងគូរបស់នាងគឺបានក្រសោបឱបណែននូវឈុតសម្លៀកបំពាក់ថ្មីមួយ តែក្នុងនេត្រាបែជាជោគជាំទៅដោយទឹកភ្នែក

នាងគឺចង់បង្ហាញឲ្យយើងបានឃើញពីទិដ្ឋភាពនាពេលល្ងាចដែលមាឌធំមាំបានមកនិយាយស្តីជាមួយនឹងនាង

" នេះកន្លងទៅពីរថ្ងៃហើយ ប្អូនគួរតែទៅផ្ទះដើម្បីឲ្យសមាជិកគ្រួសារគេអស់បារម្ភ " namjoon ឃើញថាល្ងាចណាស់ទៅហើយដែលនារីយើងមិនព្រមត្រឡប់ទៅផ្ទះវិញទេ បើបន្តនៅបែបនេះមិនយូរទេមនុស្សរបស់ខ្លួនក៏រារាំងមនុស្សក្នុងគ្រួសារនាងមិនឲ្យមកឆាឆៅក្លឹបនេះបានទៀតឡើយ

" អូនមិនទៅទេ ដរាបណាបងនៅតែចង់ផ្តាច់ទំនាក់ទំនងរវាងយើងទាំងពីរ នោះអូននឹងមិនព្រមចាកចេញជាដាច់ខាត " មាណវីព្រួយភ័យថាពេលនាងចាកចេញពីទីនេះទៅ មាឌមាំនិងនាំយករាងតូចមកទីនេះដោយបោះបង់ខ្លួនចោល ទើបនាងក្រាញននៀលដេញយ៉ាងណាក៏មិនទៅដែរ

" Hyuna! បើប្អូនទទួលយកទំនាក់ទំនងបងប្អូន រវាងយើងគឺនៅតែល្អដូចដើមហើយអូនក៏ជាម្ចាស់ភាគហ៊ុននៅទីនេះស្រាប់ហើយ ការស្នាក់នៅទីនេះវាក៏គ្មានបញ្ហាគ្រាន់តែ បើមិនទៅផ្ទះសោះតើគ្រួសារប្អូននឹងគិតយ៉ាងណា? " មាឌមាំតបតវិញដោយភាសាត្រជាក់ស្រឹបក៏ផ្អែមស្រទន់ជាទីបំផុត

" អូនបានប្រាប់បងប៉ុន្មានដងហើយថាអូនសុខចិត្តគ្មានភាគហ៊ុន ព្រោះអ្វីដែលអូនចង់បានពិតប្រាកដពីបងគឺស្នេហា ស្នេហ៍ដែលបងធ្លាប់សន្យាថាឲ្យមកអូននោះហើយ! " ពោលនូវប្រយោគនេះចប់មាណវីក៏ស្រក់ទឹកភ្នែកមកជាថ្មីម្តងទៀត ក្រោមហេតុផលនេះហើយទើបធ្វើឲ្យមាឌមាំតឹងទ្រូងស្ទើរធ្លាយ ក៏ពិបាកក្នុងការបកស្រាយខ្លាំងបំផុត

" មិនទៅផ្ទះក៏បានដែរ ចាំបងឲ្យមនុស្សរៀបចំឈុតថ្មីសម្រាប់ប្អូនចុះ ប៉ុន្តែប្អូនត្រូវខលទៅប្រាប់អ្នកផ្ទះឲ្យបានដឹងពីសុវត្ថិភាពរបស់ប្អូន នេះមិនមែនធ្វើដើម្បីបងតែគឺធ្វើដើម្បីគ្រួសារប្អូនប៉ុណ្ណោះ! " Nam បន្ធូរដង្ហើមយ៉ាងវែងមុននឹងបញ្ជាក់ហេតុផលចុងក្រោយមួយនេះដល់នារីយើង ចប់វាចាភ្លាមនាយក៏មានបំណងដើរចេញពីបន្ទប់នោះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now