ភាគ54: គ្មានការបកស្រាយ

220 31 24
                                    


ព្រឹកព្រហាមថ្ងៃថ្មីបានចូលមកដល់ នៅក្នុងគ្រាដែលរាងក្រាស់ jungkook នៅរក្សាជំហរដើម យើងក៏បានឃើញថាទ្វារបន្ទប់របស់រាងតូច teahyung បានរបើកមកយឺតៗ ក៏ជាវេលាមួយដែលយើងអាចឃើញរាងតូចក្នុងរូបភាពដ៏ស្រស់ល្អឆើត

នាយស្លៀកនូវឈុតរដូវក្តៅបែបហៃសូរ អាវស្តើងក.តាំងចងបូរធំៗ ខោសាច់ក្រណាត់កាំមីញីរឹបរាងឡើងតូចច្រលឹង សាកសមឥតខ្ចោះនិងអាវក្រៅវែងផុតភ្លៅស្តើងថ្លាដូចកញ្ចក់គ្របដណ្ដប់ពីលើមួយជាន់ទៀត ជាធម្មតាការស្លៀកពាក់ប្រភេទនេះចំពោះអ្នកដទៃយើងអាចឃើញឆ្គង ប៉ុន្តែពេលវាស្ថិតនៅលើរាងកាយរាងតូចវាបែរជាល្អឥតខ្ចោះ

Jungkook បានខំប្រឹងសម្លឹងមើលតាំងពីជុងជើងរហូតដល់ក្បាល ក៏ឃើញមុខមាត់ទាក់ទាញមួយនោះត្រឹមតែពាក់កណ្ដាលច្រមុះចុះក្រោមប៉ុណ្ណោះ ត្បិតថារាងតូចពាក់ដោយវែនតាខ្មៅក្រឹបហើយហួសភ្នែក គេហាក់ចម្លែកចិត្តបន្តិចដែរ ដែលឃើញរាងតូចពាក់វ៉ែនតាខ្មៅតាំងពីនៅក្នុងបន្ទប់បែបនេះ

<< Tea អូនទៅក្រៅទាំងព្រឹកព្រលឹមបែបនេះ? >> ដោយពិបាកក្នុងការសួរនាំត្រង់ៗ ទើបរាងក្រាស់សម្រេចសួររឿងផ្សេង

ភ្លាមនោះ teahyung ក៏ដើរចូលទៅប្រកៀកប្រកិតកាយគ្នានឹងរាងក្រាស់ ហើយបន្តខ្សឹបដាក់ត្រចៀកជាថ្មីម្តងទៀត

<< Good morning លោកប្តី...ប្អូនស្រី!!! >> Tea បង្អូសឃ្លាចុងក្រោយឡើងស្រាលស្តាប់ហើយវាគួរឲ្យព្រឺសម្បុរណាស់ទាស់ត្រង់ jungkook បែរជាស្តាប់ឃើញថារាងតូចគឺកំពុងប្រើភាសាក្រៀមក្រំយ៉ាងខ្លាំងទៅវិញ

នៅពេលដែលនាយព្យាយាមងាកមុខមើល រាងតូចក៏ប្រញាប់បង្ខិតរាងកាយចេញឆ្ងាយវិញហើយក៏ប្រញាប់ធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ

ចំពោះ jungkook វិញក៏មិនបានហាមឃាត់នោះដែរតែគឺនាយប្រញាប់ប្រញាល់រៀបចំខ្លួនប្រាណយ៉ាងរហ័សដើម្បីតាមឲ្យទាននឹងរាងតូច យ៉ាងណាក៏នៅតែមិនទាន់ ទើបនាយបានត្រឹមធ្វើដំណើរទៅកាន់ក្រុមហ៊ុនតាមបែបធម្មតា

នៅពេលបានមកដល់ហើយនោះ jungkook ក៏ប្រញាប់ដើរទៅកាន់បន្ទប់ office របស់រាងតូចដល់មិនបានឃើញក៏បែរទៅសួរបុគ្គលិកស្រីដែរនៅក្បែរនោះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now