ភាគ80: លាតត្រដាងលាក់បាំង

281 31 7
                                    


ក្រោមហេតុការណ៍រំសាយហ៊ុនផ្តាច់កុងត្រារបស់គ្រួសារមាឌធំមាំ namjoon រួចមក នៅក្នុងក្រុមហ៊ុនរបស់រាងតូចក៏ចាប់ផ្ដើមមានភាពចំរូងចំរាស់រហូតកកើតជាកិច្ចប្រជុំដ៏ធំមួយ ហើយក៏តក់ក្រហល់បំផុតដែរ

ក្នុងការប្រជុំនេះលោកស្រី jeon ក៏មានវត្តមាននៅទីនេះដែរ ដោយមកជាមួយនឹងកៅអីរុញរបស់អ្នកជម្ងឺនោះទៀតផង វាចម្លែកទៅវិញដែលការប្រជុំដ៏ធំយ៉ាងនេះ តែបែរជាមិនមានវត្តមានរាងក្រាស់មុខមាំហើយនិងបងប្រុសទីពីរនោះទេ

រាងតូចស្តើងដែលចូលមកក្នុងបន្ទប់ក្រោយគេនោះ ក៏បានសម្លឹងមើលទៅអ្នកម៉ាក់ធំវិញដោយស្នាមញញឹមមិនឲ្យចាញ់លោកស្រីឡើយ ហើយក្រុមសមាជិកប្រជុំក៏ចាប់ផ្តើមលើកយកបញ្ហារបស់ Kim namjoon មកធ្វើជាមូលហេតុចង់ទាញរាងតូចឲ្យធ្លាក់ពីតំណែងអគនាយក

<< ន័យរបស់ពួកលោក គឺខ្ញុំជាដើមហេតុនៃការផ្តាច់ហ៊ុនរបស់ក្រុមហ៊ុន heakim មែនទេ ? >> Tea នៅតែរក្សាស្នាមញញឹមយ៉ាងស្រស់ បើទោះពេលនេះម្នាក់ៗកំពុងព្យាយាមចោទប្រកាន់នាយក៏ដោយ

<< នៅសួរបែបឆោតល្ងង់ដូចមិនដឹងសោះថា ភាគហ៊ុនកំពុងធ្លាក់ចុះយ៉ាងអ្ចឹង ?! >> លោកស្រី jeon ជាន់បន្ថែមដោយន័យជ្រៅៗថារាងតូចគ្រប់គ្រងក្រុមហ៊ុនមិនបានល្អ

<< ម្យ៉ាងទៀតក្រុមហ៊ុនបានកំណត់ថា ត្រូវមើលលើសមត្ថភាពគ្រប់គ្រងដូចគ្នាបើទោះជាភាគហ៊ុនខ្ពស់យ៉ាងណាក៏ដោយ ! >> បណ្តាហ៊ុនម្នាក់បានបន្ថែមពីលើលោកស្រី jeon ដោយកាន់តែគាប់សង្កត់រាងតូចខ្លាំងជាងមុន

<< សមត្ថភាពនិងភាពឆោតល្ងង់នោះខ្ញុំមានទាំងពីរ ប៉ុន្តែខ្ញុំចង់សួរថា តើពេលនេះមានអ្នកណាដែលសាកសមជាងខ្ញុំទៀតនោះ ?! >> រាងតូចសួរបកទៅវិញដោយលើស្នាមញញឹមមុតស្រួច ខណៈពេលនេះអ្នកដែលអាចកាន់តំណែងអគ្គនាយកគឺមិនមាននរណាម្នាក់សាកសមជាងនាយពិតមែន

<< ខ្ញុំសាកសម...!!! >> លោក jung kiiyhung បានពោលដោយលើកឯកសារមួយច្បាប់ចេញមក ហើយប្រញាប់ហែកវាបង្ហាញឲ្យអ្នកគ្រប់គ្នាមើលភា្លម

<< នេះជាហត្ថលេខាព្រមព្រៀងផ្ទេរភាគហ៊ុនទាំងអស់ឲ្យមកខ្ញុំ ... ទោះបើក្មួយធ្វើបែបនេះទៅហើយក៏ដោយក្តី តែម៉េចក៏ក្មួយនៅតែនិយាយដូច្នេះទៀត ?! >> លោកពូគាត់លើកស្នាមញញឹមមកក្រោយរាងតូច ដែលកាន់តែកាចជាងនិងស្រស់ជាងរាងតូចទៅទៀត

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now