ភាគ76: ខ្ញុំនឹងចាកចេញ

245 29 17
                                    


សូរសម្លេងរលកទឹកគ្រាំៗ បន្ទរបន្តជាភ្លេងយ៉ាងពិរោះរណ្តំ អមដោយសំនៀងបេះដូងដែលកំពុងពោរពេញនូវទឹកមន្តស្នេហ៍ដ៏ផ្អែមល្ហែម

កន្លងទៅអស់ពាក់កណ្តាលរាត្រីទៅហើយ ដែលរាងក្រាស់ jungkook មិនបានដកភ្នែកចេញពីការសម្លឹងមើលវង្សភ័ក្រដ៏សែនផូរផង់របស់រាងតូច teahyung នោះទេ

តាំងពីបែកផ្លូវគ្នានិងមាឌមាំមកនោះ រាងតូចនិងរាងក្រាស់ក៏បានមកឈប់ឡាននៅឯក្បែរដងទន្លេរមួយកន្លែងត្បិតត្បិតថារាងតូចមិនយល់ព្រមត្រលប់ទៅផ្ទះវិញឡើយ

Jungkook ដែលគេងនៅផ្នែកម្ខាងនៃកៅអីឡាន បានសម្លឹងហើយក៏ញញឹមស្រទន់ចំពោះរាងតូច ដោយឡែក teahyung វិញគេបែរជាគេងលង់លក់យ៉ាងស្រួលដោយមិនខ្វល់ពីរាងក្រាស់សូម្បីតែបន្តិច

សេចក្ដីសុខរបស់រាងក្រាស់គឺមានមិនយូរអង្វែងឡើយ សម្លេងទូរស័ព្ទរបស់រាងតូចក៏បានធ្វើឲ្យស្នាមញញឹមរបារាងក្រាស់ត្រូវបានកាត់ផ្តាច់ ខណ:នោះរាងក្រាស់ចង់បិទចោលណាស់ ព្រោះវត្តមានអ្នកដែលខលមករាងតូចគឺមិនមានខ្សែរនឹងខ្លួនឡើយ

<< គិតចង់ធ្វើអ្វីចំពោះទូរស័ព្ទខ្ញុំ ? >> ស្របពេលដែលរាងក្រាស់ចង់បិទលេខនោះចោលទៅហើយ រាងតូចក៏បានភ្ញាក់មកទាន់ពេលល្មម

<< បងចង់ឲ្យអូនគេងឲ្យបានស្កប់ស្កល់តែប៉ុណ្ណោះទេ ! >> jungkook តបវិញដោយខ្លាចរាងតូចអន់ចិត្តដែលខ្លួនមិនពេញចិត្តមនុស្សរបស់គេ

<< មានអ្វីមែនទេ song hee? >> teahyung លើកនិយាយជាមួយនារីក្មេងវិញបន្ទាប់ពីស្តាប់ការបកស្រាយរបស់រាងក្រាស់ចប់

រំពេចនោះរាងតូចក៏បានធ្វើឲ្យទូរស័ព្ទរបូតចេញពីដៃ ត្បិតនាយតក់ស្លុតហួសប្រមាណ ពេលបានឮពីដំណឹងរបស់មាឌមាំមានគ្រោះថ្នាក់

ដូច្នេះហើយទើបរាងតូចប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់មន្ទីពេទ្យ ដែលស្រស់ស្រីបានបញ្ជូនមាឌមាំទៅ

ចំណែកឯខាងមាឌមាំឯណេះវិញ ឥឡូវក៏បានមកដល់មន្ទីពេទ្យដែរហើយ នៅចន្លោះពេលដែលពេទ្យកំពុងរុញនាយទៅបន្ទប់សង្រ្គោះបន្ទាន់នោះ seok jin គឺបានស្រែកយំរហូត

💔ដួងចិត្តប្រេះស្រាំ💔जहाँ कहानियाँ रहती हैं। अभी खोजें