ភាគ83: មិនទទួលស្គាល់ការពិត

181 24 4
                                    


សម្លេងទ្វារបន្ទប់សម្រាក់ព្យាបាលរបស់លោកស្រី park បានរបើកជាគំហកក្រោមកម្លាំងនៃការព្រួយបារម្ភរបស់អ៊ុំស្រីមេការផ្ទះចាស់ ក៏ជាម៉ែដោះរបស់រាងតូច jeahyung ដូចគ្នា ព្រោះគាត់ទើបតែទទួលបានដំណឹងនឹងហេតុផលនៃការចូលសម្រាក់នៅពេទ្យ

<< អ្នកស្រីរបស់ខ្ញុំអើយ! មនុស្សល្អព្រះតាមថែរក្សា អ្នកស្រីនិងឆាប់ជាសះស្បើយ... >> អ៊ុំស្រីមេការគាត់ប្រញាប់រត់មកក្រសោបដៃលោកស្រីរបស់គាត់ថ្នមៗ រួមនឹងវាចាលួងលោមអារម្មណ៍លោកស្រីទៀតផង

<< មេការ...ខ្ញុំបានធ្វើឱ្យកូនឈឺចាប់ គេកើតថប់អារម្មណ៍តាំងពីក្មេងវ័យ ទាំងនោះព្រោះជាកំហុសរបស់ខ្ញុំទាំងអស់ ហុឹកៗៗ !? >> អ្នកម៉ាក់ទួញសោកក្រៃលែង ទឹកភ្នែកក៏ហូរក្រាស់ក្រាលឥតឈប់ គាត់គិតមិនឈប់រហូតថាខ្លួនឯងជាអ្នករុញច្រានកូនឲ្យធ្លាក់ក្នុងស្ថានភាពមួយនោះ

<< វាមិនមែនជាកំហុសអ្នកស្រីនោះទេ គ្រប់យ៉ាងវាជាព្រហ្មលិខិត នេះជាវាសនារបស់អ្នកប្រុសតូចទាំងពីរណា៎ ... >> អ៊ុំស្រីបានបង្ហូរទឹកភ្នែកមកជាមួយនឹងវាចាដ៏សែនឈឺចាប់ វាអាចជាវាសនាដ៏អាក្រក់ឃោរឃៅបំផុតឬ? ទើបគ្រួសារត្រកូល kim ជួបនូវរឿងអកុសលច្រើនយ៉ាងនេះ

<< ថ្ងៃដែលខ្ញុំសម្រេចចិត្តថាធ្វើជាមិនរវល់និងកូន tea នោះវាគឺជាថ្ងៃដែលខ្ញុំបានសាងកំហុសទៅលើគេទៅហើយ កូនបានអន់ចិត្តលួចយំខណៈដែលខ្ញុំបានមើលថែកូន jea យ៉ាងល្អ ខ្ញុំធ្វើគ្រប់យ៉ាងដូចជាខ្ញុំមានកូនតែមួយក្នុងពេលដែល tea គេកំពុងត្រូវការការមើលថែពីម្តាយខ្លាំងបំផុត ខ្ញុំក៏ដឹងផងថា tea បានប្តូរគ្នានិងប្អូនព្រោះចង់នៅជាមួយខ្ញុំចង់ទទួលបានការស្រលាញ់ពីខ្ញុំ ប៉ុន្តែខ្ញុំនៅតែគិតពី jea ហុឹកៗៗ...! តើខ្ញុំជាម្តាយរបៀបណា...តើខ្ញុំអាចធ្វើជាម្តាយរបស់គេបានដោយរបៀបណាបងស្រី ហុឹកៗៗ >> លោកស្រីគាត់យំខ្លាំងរហូតសម្តីក៏និយាយលែងច្បាស់ ខណៈគាត់ឱបអ៊ុំស្រីមេការយ៉ាងណែនហើយហៅគាត់ថាបងស្រីជាលើកដំបូង

<< ព្រោះគំនាប់...ព្រោះគំនាប់នៃការបែងចែកទេ ! នៅកូរ៉េអ្នកស្រីយកចិត្តទុកដាក់និងអ្នកប្រុសទីពីរ ព្រោះចង់ឲ្យអ្នកប្រុសធំងាយកាត់ចិត្តពីអ្នកស្រី អំឡុងពេលទៅដល់ស្វីស អ្នកស្រីក៏បារម្ភពីអ្នកប្រុសតូចព្រោះខ្លាចមិនអាចទទួលបាននូវសេចក្តីសុខ ព្រោះភាពជាម្តាយដែលបារម្ភពីកូន ហេតុដូច្នេះហើយ សូមកុំបន្ទោសខ្លួនឯងទៀតអី... >> អុំស្រីគាត់និយាយដោយយល់យ៉ាងច្បាស់ពីជម្រៅចិត្តលោកស្រី min ព្រោះនោះជាពាក្យពិតហើយក៏ជាពាក្យលួងលោមចិត្តយ៉ាងល្អបំផុត

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now