ភាគ87: លោកគ្មានឱកាសនេះទេ

196 25 10
                                    


រហូតដល់ពេលណាទើបអាចការចងចាំដ៏អាក្រក់វារសាត់បាត់ចេញពីជីវិតរបស់យើងទៅ គ្រប់ជីវិតនៅក្នុងលោកគឺសុទ្ធតែជួបការលំបាកខុសៗគ្នា ចំពោះរាងតូចស្តើង teahyung នាយក៏បានរស់នៅក្នុងទុក្ខលំបាកមួយដែលស្ទើរតែគ្មានមនុស្សអាចជាន់ដានរបស់នាយបានឡើយ

ខណៈពេលដែលវិញ្ញាណរបស់នាយកំពុងតែរសាត់ឆ្ងាយ នៅខាងក្រៅបង្អួចដែលនាយបានសម្លឹងទៅក៏ស្រាប់តែលេចចេញនូវវត្តមានរបស់ក្មេងប្រុស jeahyung កំពុងរត់សំដៅមកនាយ

" បងប្រុស ខ្ញុំចូលចិត្តផ្ទះថ្មីរបស់លោកប៉ាណាស់ ទីនោះមានក្មេងដទៃជាច្រើនទៀត ហិហិ " ក្មេងតូច jeahyung ញញឹមរីករាយជាមួយនឹងការរត់មកប្រាប់បងប្រុសបន្ទាប់ពីខ្លួនបានទៅលេងនៅខាងក្រៅដោយប្រើឋាន:ជា teahyung

" ហេតុអ្វីខ្ញុំមិនអាចទៅលេងជាមួយមនុស្សនៅខាងក្រៅ ខ្ញុំមិនអាចទៅសាលា ខ្ញុំមិនអាចប្រើប្រាស់នាមត្រកូលរបស់លោកប៉ា តើហេតុអ្វីទៅបងប្រុស ហឹកហឹក ??? " នៅថ្ងៃបន្ទាប់ក្មេងតូច jeahyung ក៏បែរជាយំសួរទៅកាន់បងប្រុស បន្ទាប់ពីរូបនាយមិនអាចមានគ្រប់យ៉ាងដូចជាក្មេងដទៃ

" បើបងស្រលាញ់អ្នកម៉ាក់យ៉ាងនេះ ពួកយើងមកប្តូរខ្លួនគ្នាតែម្តងទៅ យ៉ាងណាខ្ញុំក៏ចង់នៅទីនេះជាមួយប៉ា ក៏ចង់ប្រើប្រាស់នាមត្រកូលរបស់ប៉ាដូចគ្នា " វេលាមុនថ្ងៃចាកចេញក៏បានមកដល់ក្មេងតូច jeahyung បានបញ្ចេញមតិបែបនេះ ទីមួយព្រោះចង់លួងលោមចិត្តបងប្រុស ទីពីររូបគេក៏អាចសមបំណងខ្លួនឯង

" កុំភ្លេចសន្យា ថាយើងមិនបោះបង់គ្នានោះទេ ត្រូវចងចាំគ្នា មិនថាកន្លងទៅយូរយ៉ាងណាក៏ដោយ !? " មួយប្រយោគនេះហើយដែល jeahyung បានស្រែកប្រាប់ teahyung នៅថ្ងៃដែលពួកគេត្រូវបានបែកគ្នា

<< បងសូមទោសណា jea ! បងមិនគិតទេថា ការដែលចង់ឲ្យប្អូនសមនូវបំណង វាប្រែក្លាយជាការដែលធ្វើឲ្យប្អូនជួបនូវរឿងអកុសលដូច្នេះសោះ បើវេលាអាចត្រឡប់ក្រោយ បងនឹងមិនធ្វើដូច្នោះទេ បងសូមទោស...វាសនាអាក្រក់របស់បង...ត្រូវបានឯងជាអ្នកទទួលរងជំនួសហើយ...!!! >> នៅក្នុងពេលនេះហើយទើបយើងបានដឹងថា រាងតូចបានប្តូរខ្លួនគ្នាក៏ព្រោះចង់ឲ្យប្អូនមានឈ្មោះ មានវត្តមាននៅក្នុងសង្គមដែលគេត្រូវការប៉ុណ្ណោះ កតាផ្សេងទៀតវាគ្រាន់តែជារឿងបន្ទាប់បន្សំនោះទេ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now