ភាគ44: ភាពជាបុរស

318 38 21
                                    


ពិធីជួបជុំភ្ញៀវកិត្តិយសនាពេលល្ងាចបានចាប់ផ្តើមហើយ ញាតិជិតញាតិឆ្ងាយក៏បានមកចូលរួមគ្រប់គ្នាដែលហើយ ក៏ជាពេលវេលាដែលកូនកំលោះកូនក្រមុំត្រូវអានសម្បថស្នេហ៍ jungkook ពិតជាធុញក្នុងការអានវាណាស់ ព្រោះអត្ថន័យក្នុងនោះសុទ្ធតែជាពាក្យពេជ្រដែលអ្នកម្តាយរបស់នាយរៀបចំឡើង

ហើយអ្វីដែលធ្វើឱ្យនាយរឹតតែម៉ួម៉ៅខ្លាំងជាងនេះទៅទៀតនោះគឺ ការបង្ហាញខ្លួនរបស់មាឌធំមាំ Kim namjoon លោកបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះជាមួយឪពុកម្តាយរបស់គេ មិនត្រឹមតែប៉ុណ្ណោះនាយនៅស្លៀកឈុត couples ជាមួយនឹងរាងតូច teahyung ទៀតផង

មិនថាយ៉ាងណាទេ jungkook នៅតែប្រឹងបញ្ចប់មង្គលការរបស់ខ្លួនឲ្យចប់សព្វគ្រប់ដើម្បីទទួលបាននូវពាក្យសន្យាពីរាងតូចស្រលូន

ក្រោយបញ្ចប់ពាក្យសម្បថស្នេហ៍រួចរាល់ កម្មវិធីបន្ទាប់គឺការទទួលភ្ញៀវពិសារភោជនីយាហារ ម្ចាស់ផ្តើមកម្មវិធីមិនប៉ុន្មានរូបក៏ត្រូវដើររាក់ទាក់ភ្ញៀវជាច្រើនដែលបានមកចូលរួម ចាស់ទុំគាត់ក៏ទៅទទួលភ្ញៀវចាស់ៗក្នុងលំដាប់កាលរបស់ពួកគាត់ ចម្លែកតែកូនកំលោះមិនព្រមធ្វើដំណើររួមនឹងកូនក្រមុំដើម្បីទទួលភ្ញៀវទេ កូនកំលោះយើងរវល់ដើរតាមបងប្រុសទីបីមិនថាទៅទីណាក៏ដោយ

ទង្វើហេតុនេះក៏បានធ្វើឱ្យលោកស្រី jeon ជាមួយនឹងស្រី hyuna មានការខឹងសម្បារយ៉ាងខ្លាំងទាស់ត្រង់មានភ្ញៀវជាច្រើនជួបជជែកប៉ុណ្ណោះកុំអីពេលនេះច្បាស់មានរឿងធំមិនខាន

Tea បានមកដល់តុមួយដែលជាកន្លែងរបស់មាឌធំមាំអង្គុយ namjoon មិនបង្អង់យូរក៏អូសដៃរាងតូចឲ្យអង្គុយក្បែរនាយ ហើយបបួលជជែកគ្នាពីនេះពីនោះតាមរបៀបមនុស្សស្និទ្ធគ្នា

តុនេះផងដែរក៏មានវត្តមានគ្រួសារលោក beak myoung chio និងកូនស្រី លោកហាក់ជាមនុស្សមិនពេញចិត្តនឹងរាងតូចស្តើងដែលមានពត៌មានអាស្រូវរឿងស្នេហាភេទដូចគ្នានោះទេ ដល់ឃើញរបៀបនៃភាពស្និទ្ធស្នាលរវាងនាយនឹងមាឌធំមាំទៀតនោះ លោករឹតបង្ហាញឥរិយាបថស្អប់ខ្ពើម

<< ពូបានឮមកថាឈុតដែលក្មួយស្លៀកនេះ ជាឈុត couples នឹងឈុតកូនប្រុសលោក Kim young chhol ជាការពិតទេ? >>

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now