ភាគ47: បើកផ្លូវ

316 30 9
                                    

កន្លងទៅមួយរយៈពេលហើយដែលរាងតូច teahyung មិនបានមកដល់វិមាន jeon នោះទេដោយឡែកលើកនេះរាងតូចស្តើងយើងទទួលបានការអនុញ្ញាតឱ្យចូលក្នុងវិមានដោយបើកចំហ

បងប្អូនគេទាំងពីរបានដើរទន្ទឹមគ្នាទៅកាន់ទីជំនួបរវាងលោកស្រី jeon និង min yoongi ជាបងប្រុសច្បង

បន្ទាប់ពីបានឃើញវត្តមានរបស់រាងតូចភ្លាមក៏ផ្តើមលេងទឹកមុខដោយឈាមក្រហមហូរច្រាសច្រាល បញ្រ្ចាសឡើងមកផ្ទៃមុខ ឯដៃក៏ក្តាប់យ៉ាងណែនស្ទើរធ្លុះធ្លាយដល់ឆ្អឹង តែទោះយ៉ាងនោះក្តីក៏លោកស្រីមិនហ៊ានបញ្ចេញប្រតិកម្មអ្វីលើសនេះដូចគ្រាកន្លងមកដែរ

<< ស្វាគមន៍ការចូលមកកាន់គ្រួសារមួយនេះ បងសង្ឃឹមថាឯងនឹងរីករាយ!? >> ព្រោះអស់ភារកិច្ចនិងលោកស្រី jeon ហើយនោះ yoongi របស់យើងក៏ក្រោកឡើងមកឈរទល់មុខគ្នានឹងរាងតូចហើយវាចាដោយទឹកមុខសោះកក្រោះព្រោះតែទំលាប់នៃឧបនិស្ស័យរបស់នាយទៅហើយ ពោលចប់កំលោះសាច់សរស្លេករបស់យើងក៏លើកដៃទះស្មាប្អូនប្រុសតិចៗទើបដើរបង្ហួសទៅ

Tea ហាក់មានអារម្មណ៍មិនសូវជាល្អប៉ុន្មានដែរតែយ៉ាងណានាយនៅតែបន្តក្នុងស្ថានភាពមួយដែលគ្មាននរណាម្នាក់អាចផ្តួលរំលំការតាំងចិត្តរបស់នាយបានឡើយ

<< Ga eon រៀបចំបន្ទប់របស់ខ្ញុំសម្រាប់បងប្រុស teahyung រួចហើយនៅ? >> រាងក្រាស់មិនចំណាយពេលនឹងអារម្មណ៍របស់អ្នកម្តាយខ្លួនឡើយ នាយនៅពេលនេះគឺអស់ជំនឿចិត្តរលីងសូន្យសុងចំពោះគាត់ទៅហើយ ទើបត្រូវផ្តោតការងារគ្រប់យ៉ាងសម្រាប់តែរាងតូចម្នាក់ប៉ុណ្ណោះ

<< ហេតុអីចាំបាច់ប្រើបន្ទប់របស់ឯង? >> មិនថារឿងរ៉ាវប្រែជាយ៉ាងណាក៏លោកស្រីមិនបោះបង់អាគំនិតអគតិចំពោះ teahyung ឡើយគាត់បានស្រែកសួរទៅកូនប្រុសទាំងតឹងសរសៃក.ព្រោះក្នុងវិមាននេះធំណាស់ ឯបន្ទប់ក៏មានច្រើនដែរមិនគួរណាត្រូវប្រើបន្ទប់ផ្ទាល់ខ្លួនរបស់កូនគាត់ឡើយ

<< មិនបានរៀបចំទេ? ចាំណា ga eon មនុស្សនៅក្នុងផ្ទះនេះមិនថាខ្ញុំបងប្រុសទាំងបីឬអ្នកណាក៏ដោយដែលមិនមែនជាអ្នកបម្រើ ពួកគេគឺមានសិទ្ធិប្រើអ្នកបម្រើគ្រប់គ្នានៅក្នុងផ្ទះនេះ ហើយបើនាងយល់ថាមិនសមរម្យក៏ដាក់លិខិតលាឈប់ទៅ >> jungkook បន្តសួរទៅអ្នកបម្រើម្តងទៀតដោយព្រមគ្នាជាមួយនឹងពាក្យពេចន៍ស្តីបន្ទោសយ៉ាងចាស់ដៃបន្ទាប់ពីដឹងក្នុងចិត្តថា ស្រីបម្រើនោះមិនស្តាប់ការបញ្ជារបស់ខ្លួន

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now