ភាគ17: ធ្វើបែបណាទើបបងត្រលប់មកដូចពីមុនវិញ

627 39 0
                                    

ក្រោមសន្ធឹកជើងដើរដ៏មានរិទ្ធិអំណាចរបស់កំលោះសង្ហារ អង់អាចខ្លាំងក្លាមោះមុតបីរូប ដែលសំដៅចូលមកក្នុងបន្ទប់ VIP ក្រោមដីរបស់ casino Kim namjoon

<< សុំទោសផងលោក ខាងក្នុងមានភ្ញៀវប៉ាវដាច់ទៅហើយ ពួកលោកមិនអាចចូលបានទេ >> អង្គរក្សយាមទ្វារធ្វើការហាមឃាត់ពួកគេ

<< ពួកយើងមិនមែនមកលេងល្បែង យើងមកដើម្បីជួបនិយាយជាមួយចៅហ្វាយរបស់ឯង >> yoongi

<< បើចឹងក៏សុំអញ្ជើញអស់លោកទៅរងចាំបន្តិចសិន ខ្ញុំនឹងទៅជំរាបដល់គាត់ >> បុរសនោះនិយាយទាំងលើកដៃបង្ហាញទិសដៅដល់កំលោះបីរូបទៅអង្គុយរងចាំសិន រួចក៏បែរខ្លួនបើកទ្វារបន្ទប់ jungkook ដាក់មួយដៃចំកញ្ចឹងកម្នាក់នោះរហូតសន្លប់ភ្លាមៗមួយរំពេច

ហើយពួកគេក៏នាំគ្នាដើរចូលទៅក្នុងបន្ទប់សំងាត់ទាំងបែបនេះ ទៅដល់ពួកអ្នកទាំងបីត្រូវគាំងទ្រឹង ព្រោះស្នាមញញឹមនិងភាពស្និទ្ធស្នាលខាងផ្នែករាងកាយរបស់ teahyung និង namjoon វាល្អហួសពីពាក្យថាមិត្តភាព

<< Teahyung... >> Yoongi

<< បងប្រុស....! >> Jungkook

<< លោកធ្វើស្អីប្អូនខ្ញុំនឹង លែងដៃគេភ្លាម... >> Hoseok ប្រញាប់រត់ទៅទាញដៃពួកគេចេញពីគ្នា

<< ពួកលោក.... >> Namjoon ភ្លាមៗហាក់ភាំងបន្តិចដែរ គេស្មានមិនដល់ទេថាមនុស្សទាំងនេះអាចចូលមកទីនេះបានដោយគ្មានការអនុញ្ញាតពីនាយ

<< សុំទោសផងចៅហ្វាយ ខ្ញុំទៅបន្ទប់ទឹកមួយភ្លែតមកវិញក៏ត្រូវពួកគេវាយអ្នកយាមខាងមុខសន្លប់បាត់ទៅហើយ >> អង្គរក្ស namjoon រត់ចូលមកទាំងក្រហេបត្រហបប្រញាប់ឱនក្បាលគោរពរួមនឹងការបកស្រាយ

<< ពួកខ្ញុំបន្ទាន់ពេកទើបធ្វើបែបនេះ សូមលោកអធ្យាស្រ័យផងចុះ >> yoongi ប្រញាប់សូមការលើកលែងទោសបន្ទាប់ពីដឹងពីកំហុសរបស់ខ្លួន

<< ឯងចេញទៅវិញចុះ >> nam ងាកមកបញ្ជាឲ្យអង្គរក្សខ្លួនចេញទៅវិញ មុនងាកមកនិយាយជាមួយនឹងបងប្អូនទាំងបីនេះជាក្រោយ

<< បន្ទាន់ព្រោះតែលោកម្នាក់នេះមែនទេ? >> Namjoon

<< មែនហើយ! គេគឺជាប្អូនប្រុសរបស់ខ្ញុំ ថ្មីៗនេះមានមនុស្សតាមសម្លាប់គេ ប្រហែលទាក់ទងនឹងរឿងការងារប្រជែងអាជីវកម្ម ម្តងនោះលោកក៏បានជួយសង្គ្រោះជីវិតគេដូចគ្នា!!! >> Yoongi តបតនិង nam នូវអ្វីដែលគេបានយល់ឃើញ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now