ភាគ42: បេះដូងស្មោះ

350 29 10
                                    


ត្រលប់មកមើលបន្ទប់ពិសេសដែលជាអតីតបន្ទប់សម្រាក់របស់មាឌធំមាំ Kim namjoon ពេលនេះបានប្រែក្លាយជារបស់ park jimin វិញម្តង

RM បានបោះជំហានជើងយ៉ាងវែងៗចូលមកកាន់បន្ទប់នេះ រហូតជះរាងសង្ហារឥតខ្ចោះបែបមាឌធំសាច់ដុំមាំកម្ពស់ខ្ពស់ សាកសមនិងឈុតសុីវីល័យក្នុងយុគសម័យទំនើបនេះណាស់

<< លោកថាមានរឿងសំខាន់? >> Nam ក្រោយចូលមកដល់ភ្លាមក៏ប្រកាសសួរទៅមាឌតូចល្អិតទាំងតក់ក្រហល់

<< ខ្ញុំបានរកឃើញឃាតករនៅហាងកាហ្វេមួយនោះហើយ ក្នុងពេលដែលខ្ញុំតាមដានគេក៏ប្រទះបុរសម្នាក់កំពុងតាមដានគេដូចគ្នា >> jimin ព្យាយាមនិយាយយ៉ាងលំអិតដើម្បីឲ្យមាឌមាំបានយល់

<< ចុះបុរសម្នាក់នោះ លោកស្គាល់គេឬអត់? >> ក្រោយពីយល់ថាការបកស្រាយរបស់មាឌតូចនៅមានចន្លោះមាឌមាំក៏សួរបញ្ជាក់

<< ខ្ញុំមិនប្រាកដចិត្តទេ តែដូចធ្លាប់ឃើញគេនៅជាមួយនឹង Jung hoseok ?! >>

<< ចាំបន្តិច...! >> ពេលស្តាប់ដល់ jimin ប្រហែលៗដូច្នេះ ដោយមិនបង្អង់យូរមាឌមាំក៏ដកទូរស័ព្ទពីហោប៉ៅហើយឆែករូបម្នាក់នោះឲ្យទៅមាឌតូចមើលភ្លាម

<< ជាម្នាក់នេះហេស៎? >>

<< គឺជាគេម្នាក់នេះហើយ ខ្ញុំក៏បានលួចថតរូបគេមកដែរ! >> Jimin ឃើញថាពិតជាម្នាក់ដែលមាឌមាំបានបង្ហាញពិតមែន នាយក៏បង្ហាញរូបថតគេពីក្នុងទូរស័ព្ទរបស់ខ្លួនឲ្យទៅ namjoon មើលវិញ

<< ឈ្មោះពេញរបស់គេគឺ Chio sa dom គេជាដៃស្តាំរបស់លោក jung hoseok ការងាររបស់គេល្អណាស់ ជាពិសេសគឺការដោះស្រាយចំពោះភ្ញៀវដែលបង្ករបញ្ហា! >> កាលដែលដឹងថាម្នាក់នេះមានវត្តមានក្នុងការសេុីបអង្កេតលើរឿងឃាតកម្មលើរាងតូចហើយនោះ nam ក៏ស្រង់យកព័ត៌មានលម្អិតខ្លះៗពីគេបន្តិច

<< បើគេជាមនុស្សរបស់ត្រកូល jung តើបងប្អូនក្រៅត្រកូលផ្សេងទៀតរបស់គេអាចដឹងរឿងនេះដែរឬក៏អត់? >> ភ្លាមៗ jimin ក៏គិតឃើញដល់ពួកអ្នកឯទៀតដែលត្រូវជាបងប្អូនល្អ

<< ជាធម្មតាពួកគេទាំងបីសាមគ្គីភាពគ្នាបានល្អណាស់ វាមិនចម្លែកទេដែលពួកគេទាំងអស់គ្នាព្យាយាមលុបពត៌មានរបស់ឃាតកកុំឱ្យយើងរកគេឃើញ!? >> Nam ក៏យល់ដូចនឹង jimin និយាយដែរ ព្រោះបើយើងមើលតាមស្ថានការណ៍វាហាក់ដូចជាក្រុមបុរសទាំងនោះគឺតែងព្យាយាមជួយដល់លោកស្រី jeon គ្រប់រឿងដែលគាត់ធ្វើ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now