ភាគ88: ឱកាសចុងក្រោយ

214 24 14
                                    


នៅក្នុងបន្ទប់សង្គ្រោះបឋមដែលមានមាឌមាំក្រាស់កំពុងគេងសម្រាកនៅលើគ្រែនោះ ក៏រួមមានអ្នកកំដរដ៏ស្រស់សង្ហារម្នាក់នៅក្បែរគ្រែនោះផងដែរ

Seokjin មិនដែលចាកចេញពីមាឌមាំយើងបានយូរឡើយ ត្បិតនាយមិនអាចទៅចោលបេះដូងរបស់ខ្លួនឯងនោះទេ នាយចាប់ក្តោបដៃមាំក្រាស់ខ្មឹកដែលមានសភាពហើមហើយស្លេកមកផ្អឹបនឹងថ្ពាល់របស់នាយរួចពោលវាចា

<< Nam លោកបានសម្រាក់យូរណាស់ហើយ វាគួរតែដល់ពេលដែលលោកដឹងខ្លួនមកវិញ ដឹងទេ...ខ្ញុំបារម្ភពីលោកណាស់ ខ្ញុំនឹកលោកស្ទើរដាច់ខ្យល់ស្លាប់ទៅហើយណា៎ !? >> ជាមួយវាចាដែលរួមមានទឹកភ្នែករឹមៗ seokjin តែងពោលនឹងធ្វើបែបនេះជារើយៗចំពោះមាឌមាំយើង ខណៈពេលនោះផងដែរ jungkook ក៏ដើរចូលមកហើយឈរនិយាយតទល់នឹងមុខនាយសង្ហារ

ពាក្យពេចន៍ច្រើនក្រៃដែលស្តីពីរឿងរបស់រាងតូច jin បានតក់ស្លុតយ៉ាងខ្លាំងរហូតលើកដៃខ្ទប់មាត់ខ្លួនឯងកុំឲ្យស្រែក ក្រោយសម្រួលអារម្មណ៍បានបន្តិចទើបនាយផ្តើមសំនួរទៅកាន់រាងក្រាស់

<< ម៉េចក៏អាចជាបែបនេះ គេរឹងមាំណាស់តើ ? >>

<< វាបានទៅរួចហើយ ! ទើបខ្ញុំចង់មកប្រាប់ដំណឹងនេះឲ្យគេបានដឹង ព្រោះបើមិនមានគេជួយ teahyung អាចនឹងមានវាសនាផ្ទុយពីនេះក៏ថាបាន ... >> Jungkook ពោលដោយសម្លឹងទៅកាន់មាឌមាំ namjoon ដែលបានគេងសម្រាក់នៅលើគ្រែពេទ្យនៅឡើយ

<< មិនមែនជាកំហុសរបស់គាត់នោះទេ អ្វីដែលគាត់បានធ្វើគឺសុទ្ធតែដើម្បីរំលែកនូវទុក្ខកង្វល់របស់គេប៉ុណ្ណោះ ! >> Seokjin តបតបន្ទាប់ពីទទួលបានការចោទប្រកាន់មកលើមនុស្សដែលខ្លួនលួចស្រលាញ់ ម្យ៉ាងនោះក៏ជាការពិតមួយដែលមាឌមាំតាំងចិត្តធ្វើសម្រាប់រាងតូច

<< ពិតមែនហេស៎ ? ចឹងខ្ញុំក៏សង្ឃឹមថាគេនឹងមិនស្តាយក្រោយនូវរឿងដែលគេបានធ្វើនោះទៅចុះ ព្រោះខ្ញុំ...ជាមនុស្សតែម្នាក់ដែលស្តាយក្រោយខ្លាំងណាស់បន្ទាប់ពីបងប្រុសបានធ្វើអត្តឃាត !!! >> ឃ្លាមួយនេះរបស់រាងក្រាស់ ដូចបានដឹងយ៉ាងច្បាស់ថាមាឌមាំធ្វើនោះព្រោះមានអ្វីម្យ៉ាងដែលគេចង់បានមកវិញពីរាងតូច មិនមែនគ្រប់ការលះបង់សុទ្ធតែមិនត្រូវការការតបស្នងនោះទេ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now