ភាគ61: ចេញឲ្យឆ្ងាយពីជីវិតយើង

227 32 13
                                    


រាត្រីត្រាច់ចរបានចូលមកដល់ពេលនេះមាឌមាំ namjoon ទើបតែត្រឡប់មកពីជួបការងារខាងក្រៅវិញតែប៉ុណ្ណោះ រីឯជំនិតដៃស្តាំគ្រាន់តែបានឃើញចៅហ្វាយមកដល់ ក៏ម្នីម្នារត់ចូលមកខ្សឹបប្រាប់

<< ចៅហ្វាយ បាត់អ្នកប្រុស jimin ហើយ! >>

<< ម៉េចចឹងមានរឿងអី? >> Nam សួរត្រឡប់ទៅ jung woo វិញភ្លាមៗដោយមិនឯអង់ឡើយ

<< ពេលរសៀលគាត់បានចូលទៅក្លឹបលោក kim ពេលខ្ញុំទៅសួររកគាត់លោក kim ប្រាប់ថាបានចេញមកវិញយូរណាស់ហើយ! ខ្ញុំក៏បានឲ្យបងប្អូនតាមរកគាត់ស្ទើរគ្រប់ទីកន្លែងប៉ុន្តែបាត់ដំណឹងសូន្យក៏បកទៅសួរម្ចាស់ក្លឹបម្តងទៀត ទើបដឹងថាពេលនោះមានមនុស្សតាមដានគាត់ ហើយនេះជារូបរបស់ម្នាក់នោះ! >> Jung woo ពោលបណ្តើរក៏លើករូបមកបង្ហាញដល់មាឌមាំបានស្គាល់ផង

<< ដូច្នេះមនុស្សដែលនេះតាមប្រមាញ់ jimin ទេ?! >> មាឌមាំដាក់សំណួរភ្ញាក់ផ្អើលម្តងទៀតពេលដឹងថាខ្លួនថ្លោះធ្លោយដែលការពារមនុស្សខុស

<< ចៅហ្វាយមិនខុសទេ គ្រាន់តែការការពារមានចន្លោះប្រហោងប៉ុណ្ណោះ! មានក្រុមមនុស្សរបស់លោក min ម្នាក់នេះបានចូលមកព្យាយាមចង់បានព័ត៌មានរបស់អ្នកនាង jung ត្រូវពួកខ្ញុំធ្វើតាមការណែនាំរបស់ចៅហ្វាយគ្រប់គ្រងស្ថានការណ៍បាន >> ជំនិតយើងបានប្រាប់ពីគំនិតឈ្លាសវៃរបស់សត្រូវវាយឆ្វេងជ្រលរស្តាំប្រឹងទប់តែមិនអាចឃាត់

<< មើលទៅខ្ញុំត្រូវការការជួយពីលោកម្ចាស់ក្លឹបរាត្រីទៀតហើយ ចំណែកឯងក៏ទៅប្រាប់មនុស្សរបស់យើងទាំងអស់ឲ្យត្រៀមខ្លួនធ្វើការធំ! >> មាឌមាំដឹងច្បាស់ថានេះជាមនុស្សសំខាន់របស់រាងតូច ក៏រឹតតែត្រូវការពារមើលថែគ្នាឯងឲ្យបានល្អទៀត ដូច្នេះក៏ត្រូវប្រើកម្លាំងខ្លាំងបន្តិចទើបអាចយកឈ្នះគូរភាគីបាន

<< បាទចៅហ្វាយ! >> គោរពជូនដល់មេធំរួច jung woo ក៏ប្រញាប់ប្រញាល់ទៅធ្វើតួនាទីរបស់ខ្លួន ឯមាឌមាំក៏មិនបាននៅឯអង់ឡើយនាយក៏រហ័សក្នុងការទៅសុំជំនួយពី seok jin ដូចគ្នា

<< សូមពេលលោកបន្តិចបានទេ? >> មកដល់បារភ្លាម nam ក៏ប្រញាប់ចូលទៅរក jin ភ្លាម

💔ដួងចិត្តប្រេះស្រាំ💔Onde as histórias ganham vida. Descobre agora