ភាគ30: ស្រទាប់អាថ៍កំបាំង

455 34 1
                                    


ព្រឹកព្រហាមថ្ងៃថ្មីបានរះខ្ពស់ឡើង រាងតូចច្រឡំព្រឹកបើកភ្នែកសន្សឹមៗទាំងមានអារម្មណ៍ក្រៀមក្រោះ teahyung ចោលភ្នែកសម្លឹងទៅផ្នែកម្ខាងនៃបន្ទប់ក៏ឃើញបងប្រុសទីពីរកំពុងគេងសម្រាក់លើសាឡុង ទើបនាយទាញយកភួយដែលខ្លួនកំពុងដណ្តប់ យកទៅដណ្តប់លើរាងកាយបងប្រុសម្តង ឯការដែលមានបំណងល្អរបស់គេវាប្រែជាបានធ្វើឱ្យ hoseok ភ្ញាក់ដឹងខ្លួនពីដំណេកទៅវិញ

<< Tea អូនភ្ញាក់ហើយ? >>

<< សូមទោសផង ខ្ញុំរំខានបងគេងហើយ? >> រាងតូចវាចាស្រាលតបទៅបងប្រុសរួចក៏បែខ្នងដើរចេញ

<< អូនចង់ទៅណាមែនទេ ចាំបងជូនទៅ? >> Hoseok ឃើញប្អូនប្រុសចង់ចាកចេញពីបន្ទប់សម្រាក់ នាយក៏ប្រញាប់ក្រោកមកគ្រាគេជាមួយនឹងវាចាស្វាហាប់គ្មានភាពខ្ជិលច្រអូស

<< មិនអីទេខ្ញុំទៅខ្លួនឯងក៏បាន បងមើលថែខ្ញុំពេញមួយយប់អត់បានសម្រាក់ទេ បងទៅសម្រាក់បន្តចុះ! >> Teahyung ពោលពាក្យពិរោះពិសារប៉ុន្តែនាយបែរជាមិនសូម្បីសម្លឹងមុខបងគេអីបន្តិចឡើយ hoseok ទាំងដឹងទាំងយល់ពីន័យអស់ទាំងនោះដែលរាងតូចធ្វើ ប៉ុន្តែនាយនៅតែញញឹមហើយបន្តដឹកដៃប្អូនប្រុសរហូតមកដល់បន្ទប់របស់ jimin

Teahyung បោះជំហានជើងដើរចូលទៅក្បែរគ្រែ jimin ហើយទាញកៅអីមកអង្គុយទទឹមគ្នា ហើយប្រអប់ដៃស្រលូនតូចក៏ប្រញាប់ក្តោបដៃតូចខ្លីយ៉ាងថ្នមៗបំផុតមុននឹងវាចាស្រាលស្រទន់ទៅកាន់អ្នកដែរសន្លប់នៅឡើយនោះ

<< ឯណាថានឹងការពារខ្ញុំនោះ? Jimin haa! ជួយខ្ញុំផង...ជួយធ្វើឱ្យខ្ញុំឈប់បារម្ភពីឯងផងបានទេ? ដឹងខ្លួនឡើងវិញមក ខ្ញុំពេលនេះ...ឯការខ្លាំងណាស់! >> Tea ក្រាបក្បាលចុះលើពូកក្បែរដៃអ្នកជម្ងឺ ឯសម្លេងយំខ្សឹបខ្សួលអួលពេញដើមទ្រូងរបស់នាយតូច ក៏បានឮទៅដល់បងប្រុសក្រៅត្រកូលទាំងពីររូបដែលកំពុងឈរសម្លឹងមើលមកគេទាំងមានវិប្បដិសារីនៅក្នុងចិត្ត ព្រោះថាពួកគេទាំងដឹងទាំងឮពីមនុស្សអាក្រក់ តែពួកគេបែរជារួមគំនិតគ្នាការពារមនុស្សអាក្រក់ម្នាក់នោះទៅវិញ

តើសម្លេងឈឺចាប់នៅក្នុងបេះដូងរបស់រាងតូចបានក្លាយខ្លួនទៅជាកំដៅដុតរោលឲ្យអ្នកដែលសន្លប់ស្តូកស្តឹងប្រែជាកំរើកម្រាមដៃតិច teahyung ដែលក្រាបយំលាក់មុខហាក់ដឹងដល់ចលនាកំរើករបស់ jimin ទើបប្រញាប់ក្រោកមកមើល

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now