ភាគ71: ផ្តោតអារម្មណ៍លើបង

203 23 30
                                    


ស្នូរសន្ធឹកនៃការរត់ប្រដេញនិងពេលវេលា កំលោះតូចស្តើង teahyung ខំប្រឹងស្រែកឃាត់ដំណើរបងប្រុសទាំងពីររួមនឹងរាងក្រាស់ផងដែរ

កំលោះបីរូបនោះបានឮហើយថារាងតូចកំពុងហៅឈ្មោះរបស់បងប្រុសធំ ដូច្នេះទើបពួកគេបញ្ឈប់ដំណើរបន្តិចហើយងាកមកសម្លឹងរាងតូចទាំងអស់គ្នា

<< ឲ្យខ្ញុំសុំនិយាយគ្នាតែពីរនាក់បងប្រុស yoon បានទេ?! >> គ្រាន់តែបានតាមទាន់អ្នកទាំងបីនោះភ្លាម tea ក៏ស្នើដល់មនុស្សពីររូបទៀត ដើម្បីបាននិយាយតទល់គ្នានឹងមុខមាំស្ងួត

ចំណែកឯនាយ seok និង jung មិននៅឯអង់នាំឲ្យទើសទាល់ឡើយ ពួកអ្នកទាំងពីរនោះក៏បបួលគ្នាដើរចេញទៅកាន់ចំណតឡានមុនមុខមាំ

<< មិនទៅហាងកាហ្វេឬហាងស្រាសិនទេ ចង់និយាយគ្នានៅទីនេះហេស៎? >> Yoongi លើកសំនួរទៅរាងតូចមុន ដោយស្នាមញញឹមយ៉ាងស្រស់ជាប់នៅលើមុខ ទាំងដែលការពិតនាយគឺមិនងាយនឹងញញឹមសោះហើយ

<< ខ្ញុំលង់នឹងសម្តីរបស់បងកាលនោះណាស់ មិនគួរពេលនេះនៅអាចឲ្យខ្ញុំបានឃើញពីភាពព្រៃផ្សៃរបស់បងនោះទេ!? >> Tea បញ្ចេញទឹកមុខស្ងួតស្រពោនព្រមគ្នានឹងវាចាអស់សង្ឃឹមផងនោះ yoongi ក៏ប្រែទឹកមុខមកជាធម្មតាវិញភ្លាមមួយរំពេច

<< អូនគួរតែធ្វើតាមពាក្យបងនិយាយ មិនមែនរងចាំដល់ពេលរឿងរ៉ាវកើតឡើងកាន់តែធ្ងន់ធ្ងរយ៉ាងនេះទេ? ហើយនេះគឺជាអ្វីដែលអូនបង្ករឡើងទាំងអស់! >> Yoon បោះជំហានជើងចូលកាន់តែកៀករាងតូចមួយជំហានទៀត មុននឹងវាចាមុឺងមាត់តបទៅប្អូនវិញ

<< ចង់ធ្វើអ្វី ក៏ធ្វើមកលើខ្ញុំតែម្នាក់បានហើយ jimin គេមិនទាក់ទងនិងរឿងនេះទេ!? >> រាងតូចចាប់ផ្តើមច្រឡោតពេលត្រូវគេវាយបកចំៗដូច្នេះ

<< Jungkook គេក៏អត់បានធ្វើអ្វីដែរ... ហើយសំខាន់ គឺគេស្រលាញ់ឯងខ្លាំងណាស់! ហេតុអីក៏ឯងធ្វើបាបផ្លូវចិត្តគេយ៉ាងនេះ? >> Yoongi បានប្រើសម្តីធំនិងរាងតូចដោយអចេតនា ត្បិតថានាយពេលនេះគឺកំពុងស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងខ្លាំង

<< ហេតុដូច្នេះបងក៏សងសឹកនឹងខ្ញុំ ដោយវិធីចាប់បង្ខាំងធ្វើបាបមនុស្សរបស់ខ្ញុំ?! >> Tea ខឹងដល់ភ្លេចទប់កំហឹងខ្លួនឯងអស់ ដោយឡែកនាយក៏បានគិតពីអ្វីដែលមុខមាំនិយាយដូចគ្នា គ្រាន់តែ...គ្រប់យ៉ាងនេះហើយគឺជាអ្វីដែលនាយចង់បានតាំងពីចាប់ផ្ដើមដំបូង ប៉ុន្តែហេតុអ្វីពេលនេះនាយត្រូវពិបាកចិត្ត ឬនាយពិតជាបានឃើញនូវការតាំងចិត្តរបស់រាងក្រាស់ហើយ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now