ភាគ6: ទំនាក់ទំនងស៊ីជម្រៅ

822 48 0
                                    

នៅក្បែរជញ្ជាំងអាគារផ្ទៃពណ៌សក្បោះក៏គួរតែជាពណ៌ដែលងាយនឹងបង្ហាញចេញនូវរូបរាងគ្រប់សព្វដែលនៅជាប់នោះ តែវាបែរជាបិទជិតនូវបុរសពីររូបស្លៀកឈុតសដូចគ្នា ឯក្រសែភ្នែកទាំងពីរគូរក៏កំពុងរត់ត្របាញ់បញ្រ្ចាស់ដោយអារម្មណ៍ភាំងស្លុងលង់នឹងចង្វាក់បេះដូងដូចបានជួបស្នេហ៍។
Jungkook ដៃម្ខាងជ្រាត់ជញ្ជាំង ឯដៃម្ខាងទៀតចាប់កាន់ដើមដៃតូចស្រលូនរបស់ teahyung ជាប់មិនឲ្យចេញរួច រាងកាយទាំងពីរនាក់ស្ទើរតែប៉ះគ្នាវាល្មមតែឲ្យដឹងពីចំហាយក្តៅក្នុងខ្លួនរបស់ពួកគេ បានបន្តិចយើងក៏បានឮសម្លេងដ៏ផ្អែមពិរោះនិយាយស្រទន់ព្រោះតែមិនទាន់អស់អំណាចនៃក្តីអៀនព្រាននៅឡើយ

<<ខ្ញុំមានការនិយាយជាមួយបង!?>> Jungkook

<<ពាក្យសម្តីអត់មានពាក់ព័ន្ធអីនឹងរាងកាយទេ>> teahyung តបវិញដោយអារម្មណ៍និងនរទឹកមុខស្មើភ្នែកសម្លក់ទៅដៃដែល jungkook កាន់ដូចចង់បង្ហាញឲ្យប្អូនប្រុសលែងដៃខ្លួនសិន jungkook យល់ន័យនេះក៏ព្រមលែងដៃថែមឈានជើងថយក្រោយមួយជំហានជាគំលាតរវាងគ្នា

<<បងមិនមែនចង់បានបែបនេះទេ ពីមុនមក?>> Jungkook ធ្វើតាមនូវតម្រូវការរបស់ teahyung ហើយ តែក៏នៅមិនអស់ចិត្តពីអាកប្បកិរិយាថ្មីរបស់បងគេនៅឡើយ ទើបជ្រុលមាត់សួរបញ្ឈឺរ

<<ពេលមុន? វាជាពេលដែលកន្លងហើយ មនុស្ស...ក៏ប្រែប្រួលទៅតាមនោះដែរ>> teahyung សង្កត់ពាក្យធ្ងន់ៗនឹងនិយាយមួយៗ ពេលដែលស្តាប់ទៅវាហាក់ដូចជាកាំបិតមួយដើមដែរកាត់ជញ្រ្ជាំបំផ្លាញរាល់សំនួររបស់ jungkook មុននេះឲ្យរលាយសាបសូន្យដូចផ្សែង ថាចប់ខ្លួនក៏បំរុងនឹងចាកចេញទៅហើយតែដៃដដែលក៏លូកមកបង្ខាំងកាយគេម្តងទៀត

<<បងធ្វើដូចនេះហើយ ខ្ញុំក៏នៅតែត្រូវរៀបការដដែលបងក៏ដឹង...!?>> Jungkook ទប់ស្កាត់អារម្មណ៍ខ្លួនឯងលែងជាប់ ក៏វាចាលឺៗដែលធ្វើឲ្យខ្លួននាយផ្ទាល់មិនយល់ដូចគ្នាថាមកពីហេតុអ្វី បេះដូងដែលកំពុងតែលោតផឹបៗក៏ត្រូវមកស្ងប់វិញបន្ទាប់ពីឮសម្លេងស្រែកហៅរបស់ hoseok

<<jungkook teahyung អ្នកទាំងពីរកំពុងធ្វើអីហ្នឹង?>> ស្របនឹងសម្តីដំណើរមួយក៏ឈានចូលមកកាន់តែកៀកពួកគេទាំងពីរ jungkook ឃើញដូចនេះក៏រហ័សលែងដៃ teahyung វិញ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now